ជិះ​កង់​ទៅ​លេង​ផ្ទះ​ក្មួយ​រថយន្ត​សាំងយ៉ុង​​បុក​របួស​ស្ទើរ​ស្លាប់​

ខេត្តកំពង់ចាម ៖ ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ និងម្តាយអាយុ២៥ឆ្នាំ បានរងរបួសធ្ងន់ ដោយសារត្រូវរថយន្តសាំងយ៉ុង ១គ្រឿងបើកមកបុកពីក្រោយពេញទំហឹង កាលពីវេលាម៉ោង ប្រហែល៧ព្រឹកថ្ងៃទី១១ ឧសភា ២០១៣ ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ។ អ្នករងរបួសត្រូវបានគេបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្ត ចំណែកក្មេងប្រុសតូចវិញ ត្រូវបានបញ្ជូនបន្តទៅសង្គ្រោះនៅរាជធានី ភ្នំពេញ ។

តាមលោកចាន់ សារិទ្ធ អាយុ៣៤ឆ្នាំ ត្រូវជាប្តីរបស់អ្នករងគ្រោះបានរៀបរាប់ឱ្យដឹងថា នៅពេលព្រឹកព្រលឹមរូបលោកបានចេញពីផ្ទះទៅចៀរជ័រកៅស៊ូនៅឯ ចម្ការឆ្ងាយពីផ្ទះ ដើម្បីយកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារ ចំណែកប្រពន្ធ និងកូននៅចាំផ្ទះ ស្ថិតក្នុងភូមិ-ឃុំកើតហេតុ ។ លោកចាន់ សារិទ្ធ បានរៀបរាប់បន្តថា រហូតដល់ម៉ោងជាង៧ព្រឹកត្រូវបានញាតិមិត្តទូរស័ព្ទមកប្រាប់ថា ប្រពន្ធនិងកូនត្រូវរថយន្តសាំងយ៉ុង១គ្រឿងបើកមកបុកពីក្រោយ ក្នុងខណៈពេលប្រពន្ធកំពុងជិះកង់ចេញពីផ្ទះបានចម្ងាយប្រហែល៥០០ ម៉ែត្រ ក្នុងទិសដៅពីជើងមកត្បូងដើម្បីទៅលេងផ្ទះក្មួយ ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s