ដើម​អាកាស្យា​ជើង​កប​នៅ​ព្រៃនប់ ​ស្រូប​យក​ជីវិត​អ្នក​ដំណើរ​​២​ខែ​ជាប់ៗគ្នា

ខេត្តព្រះសីហនុ ៖ មានគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងរថយន្តឡង់គ្រីស្ស័រ និងម៉ូតូស្គូពី បណ្តាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ឯឡានរេចង្កូតទៅបុកដើមអាកាស្យាក្បែរនោះ បណ្តាលឱ្យខូចខាតយ៉ាងដំណំ ហើយអ្នកដំណើរ៥នាក់ ក្នុងរថយន្តនោះព្រលឹងចុងសក់ ។

ហេតុការណ៍នេះកើតឡើង នៅចំណុចផ្សារស្មាច់ដែង ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោង១និង៤០នារីរសៀលថ្ងៃទី១២ ឧសភា ២០១៣ នេះ ។ ម្ចាស់រថយន្តបង្កហេតុឈ្មោះធាប ប៊ុនធឿន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅខេត្តកោះកុង ឯជនរងគ្រោះឈ្មោះសន សុង៉ែត ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិបិទត្រាង ឃុំបិទត្រាង ស្រុកព្រៃនប់ ។

តាមលោកនាយប៉ុស្តិ៍ឃុំរាម លោកហែម ឡៃ ឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត ខាងលើបើកបរពីទិសភ្នំពេញទៅក្រុងព្រះ សីហនុ ក្នុងល្បឿនលឿន ។ មកដល់ចំណុចកើតហេតុក៏ប៉ះគ្នា ជាមួយម៉ូតូម៉ាកស្គូពីធ្វើដំណើរ បញ្ច្រាសទិសគ្នា បណ្តាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ហើយរថយន្តរេចង្កូតទៅបុកដើមអាកាស្យា ក្បែរនោះពេញទំហឹង បណ្តាលឱ្យរថយន្តខូចខាតយ៉ាងដំណំ តែអ្នករួមដំណើរ៥នាក់ក្នុង រថយន្តនោះបានគេចផុតពីគ្រោះថ្នាក់ ទាំងអស់គ្នា ។

មានការកត់សម្គាល់ថា ដើមអាកាស្យាមួយនេះត្រូវបានម៉ូតួមួយគ្រឿងជិះគ្នា៣នាក់រេ ចង្កូតមកបុកកាលពីខែមុន បណ្តាលឱ្យ២នាក់ស្លាប់នៅកន្លែងកើតហេតុ ម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s