រថយន្តមួយគ្រឿង បើកបុកបុរសម្នាក់ ដួលបោកក្បាលស្លាប់ យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ យ៉ាងហោចណាស់បុរសម្នាក់ បានស្លាប់ បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈកំពង់ជិះម៉ូតូវីវ៉ាម្នាក់ ឯង ត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពេញ ទំហឹងកាលពីម៉ោង ២៣ និង៣០នាទីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០ ១៣ នៅមុខភោជនីយដ្ឋានតារាវាលស្បូវ ក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បួវ ខណ្ឌមានជ័យ។

ជុំវិញករណីគ្រោះថ្នាក់ចរាចរខាងលើនេះ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បុរសដែលស្លាប់បាត់បង់ជីវិតក្នុងឧបទ្ទវ ហេតុខាងលើនេះ មានឈ្មោះ កែវ គឹមជន អាយុ ៣០ឆ្នាំ មានមុខរបរជាបុគ្គលិកក្រុមហ៊ុនស្រារ៉ង់ដូណាល់ស្នាក់នៅ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌមានជ័យ។

ប្រភពដដែលបានបន្តថា បុរសរងគ្រោះខាងលើ ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល ១A-6100 ធ្វើ ដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើនេះ ក៏ ត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបរបញ្ច្រាសទិសគ្នា បានបើកបុកបុរសរងគ្រោះពេញទំហឹងបណ្តាលឲ្យ បុរសឈ្មោះ កែវ គឹមជន បានដួលបោកក្បាលទៅនឹងថ្នល់ស្លាប់ភា្លមៗនៅនឹងកន្លែងកើតហតុ។ ចំណែករថយន្ត បង្កបានបើករត់គេចខ្លួនបាត់ក្រោយពីដឹងថា បានបុកមនុស្សស្លាប់។

សពបុរសរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូរបស់បុរសរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យក្រុមគ្រួសារវិញ ព្រោះដោយសាររថយន្តបង្កហេតុសមត្ថកិច្ចមិនដឹងប្រភពមិន អាចតាមចាប់បានយកមកដោះស្រាយបាន៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s