ក្រុម​​ក្មេង​ស្ទាវ​ ដេញ​បុក​គ្នា​​ យ៉ាងអនាធិបតេយ្យ​​ បង្ក​ការភ្ញាក់​ផ្អើល​

រាជធានីភ្នំពេញ ៖ ក្រុមក្មេងស្ទាវ បានបើករថយន្ត២គ្រឿង ដេញបុកគ្នា យ៉ាងអនាធិបតេយ្យ បណ្តាលឱ្យប៉ះរថយន្ត ប្រជាពលរដ្ឋរងការខូចខាត ។ ហេតុការណ៍ ក្រុមក្មេងស្ទាវ បើករថយន្តដេញបុកគ្នា យ៉ាងអនាធិបតេយ្យនេះ បានកើតឡើង នាវេលាម៉ោង ៣និង១០នាទី ថ្ងៃទី១២ ឧសភា ២០១៣ នៅទល់មុខស្ថានីយរថភ្លើង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពព័ត៌មាន បានឱ្យដឹងថា រថយន្តទាំង២គ្រឿង បានជិះដេញបុកគ្នា រហូតមកចំណុចកើតហេតុ ក៏បុករថយន្តបាឡែន របស់ប្រជាពលរដ្ឋ បណ្តាលឱ្យបែកកង់មុខ ផ្នែកខាងស្តាំ ។ ប្រភពបន្តថា គេឃើញរថយន្តឡិចស៊ីស RX330 បើកដេញបុករ៉ង់រ៉ូវែរ ក្រោយពេលកើតហេតុ រថយន្តទាំង២គ្រឿង នៅតែបន្តដេញបុកគ្នា ហើយរថយន្តម៉ាករ៉ង់រ៉ូវែរ បានធ្លាក់កាងមុខមានស្លាកលេខនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបុកកាមរីបាឡែន ហើយរថយន្តទាំង២នៅតែបន្តដេញបុកគ្នា។ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងតាមឃាត់ខ្លួន ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s