ឆេះម៉ូតូជនបរទេស បង្កភាពឆោឡោ កណ្តាល ក្រុងព្រះសីហនុ

ព្រះសីហនុ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោង ១៨ និង៣០នាទី ម៉ូតូជនជាតិរុស្ស៊ីមួយគ្រឿង បាន ឆាបឆេះយ៉ាងសន្ធោសន្ធៅនៅម្តុំស្តូបអនុស្សាវរីយ៍ កងទ័ពវៀតណាម ក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

ម៉ូតូដែលឆាបឆេះនេះ ជាកម្មសិទ្ធិរបស់ជនជាតិរុស្ស៊ីឈ្មោះ ANTONN ភេទប្រុស អាយុ ៣៧ឆ្នាំ ស្នាក់នៅផ្ទះជួល ក្រោយហាងនំបុ័ងអន្តរជាតិ ក្នុងសង្កាត់លេខ២ ក្រុងខេត្តព្រះសីហនុ ។

តាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា នៅវេលាម៉ោងកើតហេតុខាងលើ គេឃើញជនបរទេស បានជិះម៉ូតូ ម៉ាក YAMAHA NOUVO ស៊េរីឆ្នាំ១៩៩៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1H-0002 តែម្នាក់ឯង។ លុះដល់ ចំណុចស្តូបអនុស្សាវរីយ៍កងទ័ពវៀតណាម (ដំណាក់ស្តេចចាស់) ស្ថិតនៅក្នុងសង្កាត់លេខ៣ ក៏រអិលដួល ហើយជនបរទេសរូបនោះ ក៏លើកម៉ូតូរបស់ខ្លួនឡើងបញ្ឆេះក្នុងបំណងបន្តរដំណើរទៅមុខទៀត ស្រាប់តែឆ្លងភ្លើងឆេះសន្ធោសន្ធៅឡើងតែម្តង។

បន្ទាប់ពីអណ្តាតភ្លើងឆាបឆេះឡើង គេឃើញជនបរទេសរូបនោះមិនខ្ចីពន្លត់ទេ ថែមទាំងដើរគេចចោលពីកន្លែង កើតហេតុភ្លាមៗ ដោយមិនខ្ចីស្តាយស្រណោះអ្វីទាំងអស់។ មួយសន្ទុះក្រោយមក គេឃើញសមត្ថកិច្ចមកដល់ ក៏ ប៉ុន្តែម៉ូតូនោះឆេះអស់ទៅហើយ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s