ដោយសារស្រវឹង បើករថយន្ត បុករះរថយន្ត ចំនួន២គ្រឿង

ភ្នំពេញ៖ ដោយសារ តែស្រវឹង បុរសម្នាក់មិនស្គាល់ អត្តសញ្ញាណ បានបើករថយន្តទៅបុក រថយន្តចំនួន២គ្រឿង បណ្តាលឲ្យ រងការខូចខាត កាលពីវេលាម៉ោង ១០៖៥០នាទី យប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅតាម ផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ ពោល នៅខាងមុខ មជ្ឈមណ្ឌល ហុងកុងសេនធ័រ ។

សេចក្តីរាយរណ៍ ពីសាក្សីនៅកន្លែង គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានឲ្យដឹងថា មុនពេលកើត ហេតុ មានរថយន្ត មួយគ្រឿង ម៉ាកវីហ្គោ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2K-8978 បើកបរដោយ បុរសម្នាក់ តាមបណ្តោយ ផ្លូវខាងលើនេះ លុះដល់ចំណុច កើតហេតុ ស្រាប់តែរេចង្កូតទៅបុក រថយន្ត មួយគ្រឿងម៉ាក កាម៉ារីឆ្លាមពណ៌ត្រីឆ្លូញ ពាក់ស្លាក លេខភ្នំពេញ 2P-1293 បណ្តាលឲ្យ រងការខូចខាត ផ្នែកខាងក្រោយ ។

សាក្សីបានបន្តថា ក្រោយពីបុក រថយន្តនេះរួចហើយ រថយន្តបង្កបានជ្រុលទៅបុក រថយន្តមួយគ្រឿងទៀត ម៉ាក បាឡែន ពណ៌ក្រហម ពាក់ស្លាកលេខ បណ្តោះអាសន្ន តែម្ចាស់រថយន្ត មួយនេះ ដោយសារ តែខូចខាតតិចតួច មិនចង់សន្សំរឿង ក៏បើក រថយន្តទៅបាត់ទៅ។

ដោយសារ តែភាគីរថយន្ត ទាំងពីរគ្រឿងជជែកមិនត្រូវគ្នា ទើបត្រូវបាន សមត្ថកិច្ច យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ ជើងគោក ដើម្បីរង់ចាំការដោះស្រាយ បន្តទៀត៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s