បុរស​ជន​ជាតិ​ចិន ចាប់​រំលោភ​បុគ្គ​លិកស្រី​ខ្មែរ

រាជធានីភ្នំពេញ ៖ ជនជាតិចិនរស់នៅកម្ពុជា ដែលបានចាប់រំលោភស្រ្ដីជនជាតិខ្មែរ ជាបុគ្គលិករបស់ខ្លួន រហូតបានសម្រេចកាលពីវេលា រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ឧសភា នៅបន្ទប់ផ្ទះជួលលេខ៥ ផ្លូវលេខ៤៦៦ ភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន បានត្រូវសមត្ថកិច្ចចាប់ខ្លួន នៅព្រឹកថ្ងៃដដែល បន្ទាប់ពីទទួលពាក្យបណ្ដឹងរបស់ស្រ្ដីរងគ្រោះ ។

តាមប្រភពព័ត៌មានឱ្យដឹងថា ជនជាប់ចោទឈ្មោះ ជីង ជាងលីន អាយុ៣៦ឆ្នាំ ជានាយកហិរញ្ញវត្ថុក្រុមហ៊ុន ស្ពានជីងជាងប៉ីស៊ីនគ្រុប ។ បើតាមស្រ្ដីរងគ្រោះរៀបរាប់ថា នៅវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ខណៈជនជាតិចិននេះ ត្រឡប់មកពីផឹកស៊ីនៅខាងក្រៅវិញ ក៏ហៅឱ្យបើកទ្វារ រួចហៅនាងឱ្យឡើង ទៅបន្ទប់ជាន់ទី២ ក៏ចាប់នាងរំលោភរហូតបានសម្រេច ។ ក្រោយការរងគ្រោះ នាងមានតែរត់ចូលក្នុងបន្ទប់ ទាំងឈឺចាប់ប៉ុណ្ណោះ លុះព្រឹកឡើងនាងក៏ប្ដឹងសមត្ថកិច្ចទើប ឈានដល់ការចាប់ខ្លួនជននេះតែម្ដង ។

បរាប់ថា នាងរស់នៅក្នុងផ្ទះខាងលើជាមួយជនជាតិចិននេះ ក្នុងឋានៈជាកម្មករអនាម័យផ្ទះសម្បែង និងធ្វើម្ហូបអាហារឱ្យជនជាតិចិន ដែលស្នាក់នៅក្នុងផ្ទះខាង លើចំនួន៣នាក់ទៀត តែនៅបន្ទប់ផ្សេងគ្នា ។ នៅយប់កើតហេតុអ្នករស់នៅក្នុងផ្ទះជាមួយ បានចូលសម្រាកក្នុងបន្ទប់អស់រៀងៗខ្លួន នៅសល់តែរូបនាងជាអ្នក បម្រើបើកទ្វារផ្ទះឱ្យឈ្មោះ ជីង ជាងលីន ទើបរូបគេងាយធ្វើ សកម្មភាពរំលោភរូបនាង រហូតបានសម្រេច ។ នារីរងគ្រោះបាននិយាយទាំង អៀនខ្មាសប្រាប់សមត្ថកិច្ចថា រូបនាងបាត់បង់ព្រហ្មចារីដោយសារ តែជនជាតិចិនខាងលើនេះឆក់ប្លន់ ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s