បើក​ម៉ូតូ​លឿន​ដូច​ហោះ​ទៅ​បុក​កុមារី​​អាយុ​៤​ឆ្នាំ បែក​ក្បាល​ និងបាក់​.ក​ស្លាប់​

ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រីអាយុ៤ឆ្នាំ ម្នាក់ ត្រូវបានម៉ូតូបុកអូស ជាង៧ម៉ែត្រ បណ្តាលឱ្យបែកក្បាល និងបាក់.កស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី១១ ឧសភា ២០១៣ នៅតាមបណ្តោយផ្លូវលំក្រាលក្រួសក្រហម ស្ថិតក្នុងភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគីរី ខណៈដែល ក្មេងស្រីរងគ្រោះ កំពុងឈរលេង អែបចិញ្ចើមផ្លូវ ។ ទោះបីយ៉ាងណា អ្នកបើកម៉ូតូ ដែលមានល្បឿនលឿន ដូចហោះ មកបុកក្មេងស្រីខាងលើ ត្រូវបានប៉ូលិសចាប់ខ្លួនផងដែរ។

មន្ត្រីប៉ូលិសស្រុកជលគីរី បានឱ្យដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះចេក រីដា អាយុ៤ឆ្នាំ (ប៉ូលិសយកតាមសំបុត្រកំណើត ប៉ុន្តែក្រុមគ្រួសារថា សំបុត្រកំណើត ខុសនាងមានអាយុ៦ឆ្នាំ) មានទីលំនៅភូមិ-ឃុំកើតហេតុ ។ ចំណែកជនងបង្ក ឈ្មោះឡាយ វ៉ាន់នឿន អាយុ១៩ឆ្នាំ មានទីលំនៅជាមួយ កុមារីរងគ្រោះដែរ និងជាសិស្ស។ យុវជនរូបនោះបានជិះម៉ូតូម៉ាកសេ១២៥ ស៊េរី០៥ ពណ៌ខ្មៅ ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s