ប្ដូរ​រសជាតិ​ពីលើ​គោក​ទៅ​ក្នុង​ទឹក​ស្រាប់តែ​ឃើញ​នាង​ស្លាប់​ក្នុង​ស្ទឹង​ម្នាក់ឯងទៅវិញ

ខេត្ដកំពង់ធំ​ ៖​ សាកសព​ស្ដ្រី​វ័យក្មេង​ ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ពោធិ៍​បាក់​ក​ សង្កាត់​ដំរី​ជាន់​ខ្លា​ ក្រុង​ស្ទឹង​សែន​ ប្រទះ​ឃើញ​អណ្ដែត​ទឹក​ដោយ​អាក្រាត​ កាយ​គ្មាន​សម្លៀក​បំពាក់​ល្វែង​ក្រោម​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០១៣​ បន្ទាប់​ពី​មាន​ក្រុម​គ្រួសារ​និង​សមត្ថកិច្ច​ កំពុង​ស្វែងរក​ក្រោយ​ពី​មានការ​អះអាង​ថា​ ស្ដ្រី​ខាងលើ​បាន​បាត់​ខ្លួន​ក្នុង​ស្ទឹង​កាលពី​ វេលា​ម៉ោង​១៧​និង​៥​នាទី​ថ្ងៃ​ទី​១១​ ខែ​ ឧសភា​ ឆ្នាំ​២០១៣​ នៅ​មុខ​រោងចក្រ​ ចាស់​ ភូមិ​បល្ល័ង្ក​លិច​ សង្កាត់​ដំរី​ជាន់​ខ្លា​ ក្រុង​ស្ទឹង​សែន​ ខេត្ដកំពង់ធំ​ ។​

​ពាក់ព័ន្ធ​ហេតុការណ៍​ខាងលើ​នេះ​ សមត្ថកិច្ច​នគរបាល​ក្រុង​ស្ទឹង​សែន​បានឱ្យ​ដឹង​ថា​ សាកសព​ដែល​គេ​ប្រទះ​ឃើញ​ មានឈ្មោះ​ ហៃ​ សុ​គ​ន្ធា​ អាយុ​២៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​-​សង្កាត់​កើតហេតុ​ ខាងលើ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ បន្ទាប់​ពី​ បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​១១​ ខែឧសភា​ ។​

​សមត្ថកិច្ច​អះអាង​ថា​ ជា​ករណី​លង់ទឹក​ ស្លាប់​ដោយសារ​សារធាតុ​ស្រវឹង​ ការ​ អះអាង​យ៉ាង​ដូច្នេះ​ គឺ​ផ្អែក​លើ​ការ​បញ្ជាក់​ ពី​ក្រុម​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​ និង​ គ្រូពេទ្យ​ជំនាញ​ដែល​បាន​ពិនិត្យ​ និង​ធ្វើ​ កោសល្យវិច័យ​ ។​ ប៉ុន្ដែ​ព័ត៌មាន​នៅ​ កន្លែង​កើតហេតុ​បាន​បញ្ជាក់​ថា​ មុន​ ពេល​កើតហេតុ​គេ​ឃើញ​នារី​រង​គ្រោះ​ និង​ប្រុស​ស្នេហ៍​ឈ្មោះ​ បញ្ញា​ ដែល​មក​ ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្នុងភូមិ​នេះ​ ព្រមទាំង​មិត្ដភក្ដិ​ប្រុស​ស្នេហ៍​៣-៤​នាក់​ បាន​នាំ​គ្នា​ផឹកស្រា​នៅ​ចំណុច​វាល​មាត់​ស្ទឹង​មុខ​រោងចក្រ​ចាស់​ ហើយ​អ្នក​ទាំង​២​ ខាងលើ​បាន​នាំ​គ្នា​ចូល​គុម្ពោត​ព្រៃ​បាត់​ គេ​សង្ស័យ​ថា​ ពួក​គេ​នាំ​គ្នា​ទៅ​លេងល្បែង​ ស្នេហ៍​ក្ដៅ​សាច់​ មួយសន្ទុះ​ក្រោយ​ពួក​គេ​ ក៏​បាន​នាំ​គ្នា​មក​វិញ​ ។​ ពួក​គេ​បន្ដ​ផឹកស៊ី​ ទៀត​មួយសន្ទុះ​ធំ​ក៏​នាំ​គ្នា​ចុះ​ក្នុង​ទឹកស្ទឹង​ ម្ដង​ ដែល​ចំណុច​នេះ​គេ​មិនដឹង​ថា​ ពួក​ គេ​ចុះ​ទៅ​បន្ដ​ល្បែង​ក្ដៅ​សាច់​ក្នុង​ទឹក​ដើម្បី​ ប្ដូរ​រសជាតិ​ ឬ​ពួក​គេ​ចុះ​មុជទឹក​នោះ​ ឡើយ​ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​ ភាគី​ខាង​ប្រុស​ស្នេហ៍​ក៏​បាន​រត់ឡើង​លើ​ គោក​វិញ​ទាំង​ត្រហេបត្រហប​ ហើយ​នារី​ ជា​គូ​ដៃ​ក៏​បាត់​ខ្លួន​នៅ​ក្នុង​ស្ទឹង​បាត់​ទៅ​ ។​

​ដោយឡែក​ប្រភព​ព័ត៌មាន​ពី​មនុស្ស​មួយ​ ចំនួន​ពិសេស​មិត្ដភក្ដិ​ឈ្មោះ​ បញ្ញា​ បាន​បញ្ជាក់​ថា​ នារី​រង​គ្រោះ​ធ្លាប់​ជា​គូរ​ សង្សា​ និង​ធ្លាប់​ណាត់ជួប​រួមរ័ក​ជាមួយ​ គ្នា​ញឹកញាប់​មក​ហើយ​ ដូច្នេះ​ពួក​គេ​ស​ន្និ​ ដ្ឋា​ន​នេះ​ជា​ករណី​រួមរ័ក​គ្នា​ ហើយ​គេ​ អាច​នឹង​ផ្លាស់​ប្ដូ​ទីកន្លែង​ពីលើ​គោក​ទៅ​ ក្នុង​ទឹក​ ហើយ​អាច​មាន​ប្រការ​ណាមួយ​ ធ្វើ​ឱ្យ​ល្បែង​ពួក​គេ​ភ្លាត់ស្នៀត​ទើប​បណ្ដាល​ ឱ្យ​មាន​គ្រោះថ្នាក់​កើតឡើង​ ។​

​ជាមួយ​ហេតុការណ៍​ដដែល​ប្រជាពលរដ្ឋ​នៅ ​ជុំវិញ​កន្លែង​កើតហេតុ​នៅ​តែ​ស​ន្និ​ ដ្ឋា​ន​ថា​ ជា​ករណី​រំលោភ​សម្លាប់​បើ​ទោះ​ ជា​មានការ​អះអាង​ពី​គ្រូពេទ្យ​ និង​សមត្ថ​ កិច្ច​ជំនាញ​ក៏​ដោយ​ ព្រោះ​ពួក​គេ​មាន​ជំនឿ​ ថា​ ប្រុស​ស្នេហ៍​ឈ្មោះ​បញ្ញា​ បាន​រត់គេច​ ខ្លួន​បាត់​ ហើយ​នារី​រង​គ្រោះ​ក៏​ស្លាប់​ ដោយ​ គ្មាន​ប្រភព​ច្បាស់លាស់​ ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s