រថយន្ត​បើក​បុក​គ្នាម៉ូតូ​ស្លាប់​បុរស​​ម្នាក់​​នៅសង្កាត់​កាកាប (​វីដេអូ)

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍បង្កឡើង រវាងរថយន្តកាមរីឆ្លាម ពណ៌ឆ្លូញ បើកបុកគ្នាជាមួយម៉ូតូឌ្រីម C125 នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី មុខធនាគារកាណា ឌីយ៉ាសាខាពោធិ៍ចិនតុង ស្ថិតក្នុងភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ វេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី១៣ ឧសភា ២០១៣ ។ បុរសដែលស្លាប់ត្រូវបាន គេស្គាល់ឈ្មោះអួត សំនៀង អាយុ២៨ឆ្នាំ មានស្រុកកំណើតភូមិវត្តចាស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បើតាមប្រភពខ្លះអះអាងថា រថយន្តកូរ៉េបើកបុកម៉ូតូបុរសរងគ្រោះ តែប្រភពខ្លះទៀតថា រថយន្តកាមរីឆ្លាមជាអ្នកបង្កហេតុ ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា រថយន្តមួយជាអ្នកបង្កហេតុនោះទេ ខណៈរថយន្តកូរ៉េបើករត់គេចខ្លួនបាត់ ចំណែករថយន្តកាមរីឆ្លាមត្រូវបានសមត្ថកិច្ច ឃាត់យកមករក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s