រំលោភហើយ គំរាមយកខ្សែក ត្រូវ សមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងនគរបាល ប៉ុស្ដិ៍ផ្សារថ្មី ទី២ ខណ្ឌដូនពេញ បានទទួលជនសង្ស័យ ម្នាក់ ដែលជាសន្ដិសុខឯកជន នៅមជ្ឈ មណ្ឌលកំសាន្ដកោះពេជ្រ បន្ទាប់ពីជននេះ ត្រូវបានជាប់ចោទពីបទចាប់រំលោភនិងគំរាម យកខ្សែកពីនារីម្នាក់ នៅពេលដែលពួកគេ ទាំងពីរនាក់ បានចូលទៅដេកផ្ទះសំណាក់ យីហោគឹមហ័រ កាលពីវេលាម៉ោង  ៨យប់ ថ្ងៃ ទី៥ ខែឧសភា ឆ្នាំ២០១៣កន្លងទៅ។

យោងតាមរបាយការណ៍ របស់អធិការ ដ្ឋាននគរបាលខណ្ឌដូនពេញ បានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យ ចាង ហាយ អាយុ៣៣ឆ្នាំ មុខរបរជាអ្នក បើករថយន្ដដឹកសម្ភារៈសំណង់ ក្រុមហ៊ុនចិន កោះពេជ្រ និងស្នាក់នៅក្នុងការដ្ឋានកោះ ពេជ្រ បានបបួលនារីរងគ្រោះឈ្មោះស.ច.ន អាយុ២២ឆ្នាំ មុខរបរជាសន្ដិសុខដូចគ្នាទៅ មើលគេតាំងពិព័រណ៍នៅកោះពេជ្រ ។

របាយការណ៍បានបន្ដថា ក្រោយពីចូល ទៅមើលការតាំងពីព័រណ៍រួចហើយ ពួកគេ ទាំងពីរនាក់ បានទៅហូបបុកល្ហុកនៅមុខ សណ្ឋាគារណាហ្គាវើល ហើយក៏ជិះកង់ឌុបគ្នា ដើរលេង រួចជនសង្ស័យបានបបួលនាងទៅ ដេកផ្ទះសំណាក់គឹមហ័រ រំលោភបានសម្រេច ចំនួនពីរដង រួចហើយជនសង្ស័យបានប្រើ អំពើហិង្សាដោយគំរាមយកខ្សែករបស់ជន រងគ្រោះទៀតផង ។

យោងតាមរបាយការណ៍របស់នគរបាល បានឱ្យដឹងទៀតថា ក្រោយពីចាប់រំលោភ បានសម្រេចចំនួនពីរដង រួចហើយជនសង្ស័យ រូបនេះ បានឌុបនារីរងគ្រោះទៅកោះពេជ្រ វិញនៅវេលាម៉ោង១២និង៣០នាទី ដោយ គំរាមមិនឱ្យនារីរងគ្រោះប្ដឹង ។ ប៉ុន្ដែដោយ សារតែអត់ទ្រាំនូវទង្វើបែបនេះបាន នារីរង គ្រោះ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០១៣ បានសម្រេចចិត្ដប្ដឹង ប្រធានសន្ដិសុខកោះពេជ្រពីករណីនេះឱ្យជួយ អន្ដរាគមន៍ឃាត់ជនសង្ស័យ ។ ក្រោយពី បានទទួលពាក្យបណ្ដឹងនិងការសុំជួយអន្ដរា គមន៍រួចមក ប្រធានសន្ដិសុខកោះពេជ្រក៏បាន ហៅជនសង្ស័យនេះមកសួរនាំ ហើយឃាត់ ខ្លួនប្រគល់ឱ្យនគរបាលមូលដ្ឋានតែម្ដងទៅ។

យោងតាមរបាយការណ៍របស់នគរបាល បានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ ដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅ តុលាការចាត់ការតាមផ្លូវច្បាប់ ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s