លោត​ទឹក​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយ​ចង្វា​និង​ស្ពាន​គីហ៊្សុណា

ខេត្តកំពង់ចាម ៖ អ្នកធ្វើដំណើរតាមម៉ូតូ  និងរថយន្តតូចធំ បាននាំគ្នាភ្ញាក់ផ្អើលចោមរោម ឈរមើលព្រោងព្រាត នៅវេលាម៉ោង១២និង២០នាទី ថ្ងៃត្រង់ ថ្ងៃទី១២ ឧសភា បន្ទាប់ពីដឹងថា បុរសកើតរោគ សរសៃប្រសាទម្នាក់ ឈ្មោះ លី ប៉ោគង់ អាយុ៣០ឆ្នាំ រស់នៅភូមិសួង សង្កាត់សួង ក្រុងសួង បានចុះពីលើរថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ខ្មៅ១គ្រឿង រួចរត់ទៅលោតសម្លាប់ខ្លួន ចូលទៅក្នុងទឹកទន្លេមេគង្គលិចបាត់ ។

លោកអនុសេនីយ៍ឯក គឹម វុទ្ធី ប្រធានគោលដៅការពារស្ពានគីហ៊្សុណាបានមានប្រសាសន៍ថា បុរសលោតទឹកនេះបានជិះរថយន្តម៉ាកឡិចស៊ីស RX300 ចេញពីក្រុងសួង ក្នុងគោលបំណងទៅកាន់វត្តមួយនៅក្នុងស្រុកកំពង់សៀម ។ ស្របពេល រថយន្តមកដល់ លើស្ពានគីហ៊្សុណា ក្នុងទិសដៅពីកើតមកលិច ស្រាប់តែបុរសឈ្មោះ ប៉ោគង់ បើកទ្វាររថយន្ត រត់ទាំងប្រញាប់ប្រញាល់ ឡើងលើបង្កាន់ដៃស្ពាន រួចលោតធ្វើអត្តឃាតចូលទៅក្នុងទឹកទន្លេមេគង្គ ។

លោកអនុសេនីយ៍ឯក គឹម វុទ្ធី ប្រធានគោលដៅការពារស្ពានមានប្រសាសន៍បន្តថា ភ្លាមៗនោះ ក្រុមសាច់ញាតិ ដែលជិះលើរថយន្ត ជាមួយមានគ្នា ៥ទៅ៦នាក់ ទាំងក្មេងៗផងដែរ បាននាំគ្នាមកមើលពីលើស្ពាន តែមិនឃើញអណ្តែត ។ ភ្លាមៗនោះ កម្លាំងយាមប្រចាំការ នៅលើស្ពាន បានសហការ ជាមួយនឹងសាច់ញាតិ បើករថយន្តទៅកាន់ត្រើយទន្លេបិទ ព្រមទាំងបានជួលទូក បងប្អូនខ្មែរអ៊ិស្លាម ចុះរាវរកនៅចម្ងាយ ពីច្រាំងប្រហែល៧ម៉ែត្រ និងជម្រៅទឹកទន្លេ១០ម៉ែត្រ ក៏ប្រទះឃើញសព និងស្រង់មកដាក់លើគោក ហើយលើកដាក់រថយន្តមួយបាំងកន្លះដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។

អ្នកស្រីឈ្មោះ សំ ប៊ុននី អាយុ៣៧ឆ្នាំ រស់នៅក្រុងសួងប្រាប់ថា ប្អូនថ្លៃប្រុសគាត់នេះឈ្មោះ លី ប៉ោគង់ មានជំងឺដេកមិនលក់ ៣ខែមកហើយ។ នៅព្រឹកមិញនេះ (១២ ឧសភា) បានឱ្យប្តីរបស់អ្នកស្រី ដឹកមកវត្ត នគរបាជ័យ ស្រុកកំពង់សៀម ដើម្បីអុជធូបបែរបន់តាព្រហ្ម បើពុំនោះទេ តាព្រហ្មនឹងយកជីវិត រួចក៏នាំគ្នាឡើង ជិះរថយន្តចេញមកដល់ លើស្ពានគីហ្សុ៊ណា បែរជាប្អូនថ្លៃបើកទ្វាររថយន្តលោតទឹកទន្លេធ្វើអត្តឃាតតែម្តង ៕

ខឹងម្តាយដកតូបមិនឱ្យលក់ដូរជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនទាំងយប់

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាកាលពីវេលាម៉ោង៩និង៥នាទីយប់ថ្ងៃទី១០ ឧសភា ហើយត្រូវបានក្រុមគ្រួសារជួលបង ប្អូនខ្មែរអ៊ិស្លាមរាវរកសពឃើញកាលពីព្រឹកថ្ងៃទី១១ ឧសភា នាំយកទៅធ្វើបុណ្យតាមប្រពៃណី ។ បុរសដែលធ្វើអត្តឃាតនេះឈ្មោះ សុង កៅ អាយុ២៣ឆ្នាំ មានទីលំនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ហើយចំពោះការធ្វើអត្តឃាតនេះត្រូវបានក្រុមគ្រួសារឱ្យដឹងថា ដោយសារខឹងម្តាយដកតូបលក់ដូរនៅផ្សារអូរឫស្សី ទៅជួលឱ្យអ្នកដទៃវិញ ។

តាមមន្ត្រីប៉ូលិសអង្គភាពការពារគោលដៅទី៣ ការពារស្ពានជ្រោយចង្វាឱ្យដឹងថា នៅវេលាម៉ោង ៩និង៥នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ បុរសរូបនេះ បានជិះម៉ូតូម៉ាកឃ្លិក ពណ៌សលាយខ្មៅ និងទឹកប៊ិក ពាក់ស្លាកលេខភ្នំពេញ 1BK-7306 ធ្វើដំណើរក្នុងទិសដៅ ពីលិចទៅកើត ហើយបានឈប់និយាយទូរស័ព្ទ នៅលើស្ពាន ជ្រោយចង្វាមួយសន្ទុះ ក៏លោតទឹកសម្លាប់ខ្លួនទៅក្នុងទន្លេលិចបាត់ ដោយបន្សល់ទុកម៉ូតូមួយគ្រឿង និងទូរស័ព្ទមួយគ្រឿងនៅលើស្ពាន។ តាមរយៈទូរស័ព្ទ ប៉ូលិសក៏បានទាក់ទងទៅក្រុមគ្រួសារបងប្អូន ហើយនៅព្រឹកថ្ងៃទី១១ ខែឧសភា ក៏បានជួលបងប្អូនខ្មែរអ៊ិស្លាមរាករកសពឃើញនៅវេលាម៉ោង៧ព្រឹក ។

តាមក្រុមគ្រួសារឱ្យដឹងថា ឈ្មោះ សុង កៅ ត្រូវម្តាយឱ្យតូបលក់គ្រឿងទេសនៅផ្សារអូរឫស្សី តែការលក់ដូរមិនចំណេញដោយសារគិតតែដើរលេងស៊ីចាយ ទើបម្តាយដកតូបនោះយកទៅជួលឱ្យអ្នកផ្សេងវិញ ក៏បណ្តាលឱ្យកូនប្រុសម្នាក់នេះខឹងមកលោតទឹកសម្លាប់ខ្លួនតែម្តង ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s