ស្នេហាឆ្លងដែន រួមរ័ក បាន ២ ដង ឪពុកខាងស្រី ប្តឹងនគរបាល ឲ្យចាប់ខ្លួន

បាត់ដំបងៈ ស្នេហាឆ្លងដែន ស្គាល់គ្នាតាមទូរស័ព្ទ កូនប្រុសនៅកំពង់ឆ្នាំង ខាងស្រីនៅប៉ោយប៉ែត បានណាត់គ្នាជួប គ្នា ក្នុងផ្ទះសំណាក់យីហោ ៣៣៣ បាត់ដំបង រួមរ័កបានសម្រេច ២ដង ត្រូវឪពុកខាងស្រី តាមទាន់ ប្តឹងនគរបាល ឲ្យចាប់ខ្លួន កាលពីវេលាម៉ោង ៧ និង១០នាទីល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៣ នៅចំណុចភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង (ក្នុងផ្ទះសំណាក់ខាងលើ) រួចបញ្ជូនមកស្នងការខេត្ត ដើម្បីសួរនាំ និងកសាង សំណុំរឿងបញ្ជូនខ្លួន ទៅតុលាកាខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ។

មន្រ្តីនគរបាល ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បានឲ្យដឹងថា យងតាមពាក្យបណ្តឹងរបស់ឪពុកជនរងគ្រោះ និងតាមបញ្ជា របស់លោកស្នងការខេត្ត និងមានការអនុញ្ញាត ពីលោកព្រះរាជ អាជ្ញា សាលាដំបូងខេត្ត កម្លាំងជំនាញ បានចុះស្រាវជ្រាវ និងឃាត់ខ្លួន បានយុវជនម្នាក់ឈ្មោះ ស៊ីន អ៊ុលឡាវី ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅច្រករមាត ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ខណៈកំពុង នៅក្នុងបន្ទប់ ផ្ទះសំណាក់យីហោ ៣៣៣ ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ជាមួយនាងរង គ្រោះ មានអាយុ ១៤ ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន ១សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចនាំយក មកការិយាល័យជំនាញដើម្បីសួរនាំ ។

ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនបានស្គាល់នាង តាមទូរស័ព្ទជាង ១ឆ្នាំ មកហើយ និងបានជួបមុខគ្នា បាន ចំនួន ៤ ដង លុះដល់ចុងក្រោយ នាងបានទូរស័ព្ទហៅខ្លួន ណាត់ជួបនៅបាត់ដំបង រួចចូលស្នាក់នៅផ្ទះសំណាក់ខាងលើ នៅថ្ងៃទី១១ ខែឧសភា ហើយក៏បានរួមរ័កគ្នា បានសម្រេច២ដង នៅយប់កើតហេតុ លុះស្អែកឡើង ក៏ឃើញមានសមត្ថកិច្ចមកនាំខ្លួន ទៅស្នងការតែម្តង ។

មន្រ្តីការិយាល័យជំនាញ បានបញ្ជាក់ថា ជនសង្ស័យនេះ ត្រូវបានជាប់ចោទ ពីបទ លួងលោម និងរំលោភអនីតិជន ហើយលោកស្នងការខេត្ត បានបញ្ជាឲ្យកសាង សំណុំរឿង បញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាម ច្បាប់ ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s