ស្រវឹងស្រា ជិះម៉ូតូឆ្លងថ្នល់ ត្រូវរថយន្តបុក រងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ ដេកដួលសន្លប់នៅ លើចិញ្ចើមផ្លូវ បន្ទាប់ពីបើកម៉ូតូ ឆ្លងផ្លូវត្រូវ រថយន្ត បុកពេញទំហឹង កាលពីវេលាម៉ោង៤ និង៤៥នាទីរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវ កៅស៊ូពីផ្សារកន្ទួត កណ្តាលស្ទឹង ទៅរង្វង់ក្បាលថ្នល់ ដីក្រហម ស្ថិតត្រង់ភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋ ដែលឃើញហេតុការណ៏នេះ បានឲ្យដឹងផងដែរថា នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកសេ១២៥ សេរី២០០៧ ពណ៏ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1I-2428 ជិះម្នាក់ឯងក្នុងទិសដៅពីលិចទៅកើត ក្នុងសភាពស្រវឹងស្រា លុះធ្វើដំណើរមកដល់ ចំណុចខាងលើ ម៉ូតូបត់ឆ្លងផ្លូវ គាប់ជួនពេលនោះក៏មានរថយន្ត មួយគ្រឿង ប្រភេទទេសចរណ៏ ម៉ាកសាំយ៉ុងពណ៏ស ពាក់ស្លាកលេខ 9204 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ដែលបើកពីកើតទៅលិច ដោយផ្ទុកអ្នកដំណើរពេញរថយន្ត បានបុកម៉ូតូ ដែលកំពុងបត់នោះ បណ្តាលឲ្យ អ្នកបើកបរ ម៉ូតូរងរបួសជាទម្ងន់។

ប្រជាពលរដ្ឋបានប្រាប់បន្ថែមឲ្យ ដឹងទៀតថា បុរសរូបនេះមានកម្មវិធី ជប់លៀងនៅផ្ទះមិត្តភ័ក្រ ក្បែរកន្លែងកើតហេតុ ។ ភ្លាមៗនោះដែរ សមត្ថកិច្ចបានទៅធ្វើអន្តរាគមន៏ ដោយឃាត់ រថយន្តទុកជាបណ្តោះអាសន្ន និងបានទូរស័ព្ទហៅ រថយន្តសង្រ្គោះដើម្បីសង្រ្គោះអាយុជីវិត ។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ ជន តារា ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរ កម្មកររោងចក្រ លីចៀន ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រស់នៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រងរបួសបែកក្បាលពីក្រោយ ទ្រូង និងដាច់ម្រាមជើងខាងឆ្វេង។

បើតាមសមត្ថកិច្ច ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្ត សង្រ្គោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ទៅសង្រ្គោះ និងបញ្ជូនទៅមន្ទីរ ពេទ្យខ្មែរសូវៀត ហៅមន្ទីរពេទ្យរុស្សី ដើម្បីសង្រ្គោះបន្ត ។ រីឯម៉ូតូ និងរថយន្តវិញ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ រង់ចាំដោះស្រាយទៅ តាមផ្លូវច្បាប់ ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s