CRV បុក សេ១២៥ បណ្តាលឲ្យ បុរសម្នាក់ស្លាប់ នៅតាមផ្លូវ លេខ២៧១

ភ្នំពេញ៖ បុរសម្នាក់មិន ស្គាល់អត្តសញ្ញាណ បានស្លាប់ភ្លាមៗ នឹងកន្លែងកើតហេតុ ក្រោយពីមាន រថយន្តម៉ាកស៊ីអរវី មួយគ្រឿង បានបើកបុក និងកិនទាំងម៉ូតូ និងជនរងគ្រោះ កាលពីវេលាម៉ោង ៥៖៥០នាទីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៣ស្ថិតនៅតាម ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាក ស៊ីអរវី មួយគ្រឿងពណ៌ សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ2A-3163 បានធ្វើដំណើរតាម ផ្លូវលេខ២៧១ ស្រាប់តែដល់ចំណុច កើតហេតុ ក៏ជ្រុលទៅបុកម៉ូតូ មួយគ្រឿង ពីក្រោយបណ្តាលឲ្យ បុរសម្នាក់ បានស្លាប់តែម្តង។

យ៉ាងណាក៏ដោយ ទាំងអ្នកបើករថយន្ត និងអ្នកបើកម៉ូតូ មិនទាន់ត្រូវបានគេស្គាល់ អត្តសញ្ញាណនោះទេ ហើយក្រោយកើតហេតុ គេបានឃើញសមត្ថកិច្ចមូលដ្ឋាន ចុះទៅជួយអន្តរាគមន៍ ផងដែរ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s