ក្រដាស​ប្រាក់​ថ្មី​ជា​ការ​បន្ថែម​សាច់​ប្រាក់​ក្នុង​សេដ្ឋកិច្ច​តែ​បារម្ភ​កំណើន​អតិផរណា

អាជីវករលក់សាច់នៅផ្សារកណ្តាល​ រាជធានីភ្នំពេញ។ សេដ្ឋកិច្ច​កម្ពុជា​មានកំណើន​ជាមួយនឹង​អតិផរណាក្នុងកម្រិត​មធ្យម​។ ផាលីណា

ភ្នំពេញៈ ធនាគារ​ជាតិ​នៃ​កម្ពុជា NBC បាន​ឲ្យ​ដឹង​ថា តម្លៃ​នៃ​ការ​ចេញ​ក្រដាស​ប្រាក់​មួយ​សែន​រៀល​ថ្មី​នឹង​ជួយ​ឲ្យ​មាន​ប្រភព​ សាច់​ប្រាក់​កាន់​តែ​ច្រើន​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ជាតិ ខណៈ​អ្នក​សេដ្ឋកិច្ច​និយាយ​ថា វា​អាច​ជា​ក្តី​បារម្ភ​មួយ។

លោក​ស្រី ងួន សុខា អគ្គ​នាយក​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​និយាយ​ថា ការ​ចេញ​ក្រដាស​ប្រាក់​ថ្មី​នេះ​នឹង​ផ្ដល់​សាច់​ប្រាក់​បន្ថែម​ដែល​ជា​ តម្រូវ​ការ​ទៅ​តាម​កំណើន​សេដ្ឋកិច្ច​ខ្ពស់​របស់​កម្ពុជា​។​លោក​ស្រី​បន្ត ថា៖ «វា​ជា​កំណើន​នៃ​សន្ធនីយភាព​ដែល​ផ្អែក​តាម​តម្រូវ​ការ​រូបិយប័ណ្ណ​សម្រាប់​ កំណើន​សេដ្ឋកិច្ច»។

លោក​ស្រី​បន្ត​ថា ការ​ប្រមូល​ក្រដាស​ប្រាក់​ចាស់ៗ​នឹង​ត្រូវ​បាន​ធ្វើ​បណ្ដើរៗ ហើយ​ការ​ចាក់​សាច់​ប្រាក់​ថ្មី​បញ្ចូល​លើ​ទីផ្សារ​នឹង​ត្រូវ​បាន​ធ្វើ​ជា​ បណ្ដើរ​ផង​ដែរ​។ វា​មិន​មែន​ធ្វើ​ឡើង​ក្នុង​ពេល​ដំណាល​គ្នា​ទេ »។ លោក​ស្រី​លើក​ឡើង​ថា ការ​បញ្ចូល​សាច់​ប្រាក់​បន្ថែម​ត្រូវ​បាន​ចាក់​បញ្ចូល​លើ​ទីផ្សារ​ហើយ​ក៏​ ត្រូវ​បាន​ស្រូប​យក​មក​វិញ​នូវ​ក្រដាស​ប្រាក់​ចាស់ៗ​ផង​ដែរ​។

លោក កង ច័ន្ទ​តារារ័ត្ន ប្រធាន​វិទ្យាស្ថាន​សិក្សា​ការ​អភិវឌ្ឍ​កម្ពុជា​បារម្ភ​ថា ពេល​នេះ​មិន​មែន​ជា​ពេល​វេលា​ត្រឹម​ត្រូវ​សម្រាប់​ការ​បង្កើន​ចំនួន​សាច់​ ប្រាក់​នៅ​កម្ពុជា​នោះ​ទេ។ការ​បង្កើន​តម្លៃ​ប្រាក់​ដុល្លារ តម្រូវ​ការ​ប្រាក់​រៀល​តាម​រដូវ កង្វះ​កំណើន​រយៈ​ពេល​វែង​និង​សម្ពាធ​អតិផរណា​ពី​បណ្ដា​ប្រទេស​ជិត​ខាង​ កម្ពុជា​ជា​មូល​ហេតុ​ដែល​លោក​លើក​ឡើង​ថា​ជា​គ្រោះ​ថ្នាក់​ចំពោះ​សាច់​ប្រាក់ ​ដែល​ចេះ​តែ​កើន​ឡើង​នេះ​។ លោក​បាន​បន្ត​ថា៖ «រហូត​មក​ដល់​ពេល​នេះ​ស្ថានការណ៍​នៅ​មិន​សម​នឹង​បញ្ចូល​ចំនួន​សាច់​ប្រាក់​ ថ្មី​ឲ្យ​ចរាចរណ៍​នោះ​ទេ»។ លោក​បន្ត​ថា៖ «យើង​ចាំ​បាច់​ត្រូវ​រឹត​បន្តឹង​គោល​នយោបាយ​រូបិយវត្ថុ​របស់​យើង​បើ​មិន​ អ៊ីចឹង​ទេ​យើង​បាន​ត្រឹម​តែ​នាំ​មក​អតិផរណា​ពី​បណ្ដា​ប្រទេស​ជិត​ខាង​ដូច​ជា ​ចិន វៀតណាម​និង​ថៃ​ហើយ​វា​នឹង​លុប​ចោល​នូវ​កិច្ច​ប្រឹង​ប្រែង​ទាំង​អស់​របស់​យើង ​កាល​ពី​អតីតកាល»។

លោក​ស្រី ងួន សុខា គិត​ថា​នឹង​មិន​នាំ​ឲ្យ​មាន​អតិផរណា ឬ​ក៏​មាន​ផល​ប៉ះពាល់​តម្លៃ​នៅ​ពេល​ខាង​មុខ​នោះ​ទេ​ហើយ​ថា ផែន​ការ​រយៈ​ពេល​វែង​នឹង​ជំរុញ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​រូបិយប័ណ្ណ​ក្នុង​ ស្រុក​កាន់​តែ​ទូលំ​ទូលាយ​ជាង​មុន​ដែល​នឹង​ចេញ​ឆ្ងាយ​ពី​ប្រាក់​ដុល្លារ​ អាមេរិក។ លោក​ស្រី​បន្ត​ថា៖ «យុទ្ធសាស្រ្ត​សាច់​ប្រាក់​របស់​យើង​គឺ​ដើម្បី​បង្កើន​ការ​ប្រើ​ប្រាស់​មិន​ មែន​ពង្រឹង​តម្លៃ​នោះ​ទេ​ប៉ុន្តែ​បង្កើន​ការ​ប្រើ​ប្រាស់​តម្លៃ​ចាំ​បាច់​ ត្រូវ​បាន​រក្សា​ដូច្នេះ​មាន​ន័យ​ថា មាន​ស្ថិរភាព​ក្នុង​អត្រា​ប្តូរ​ប្រាក់​ក្នុង​ការ​រក្សា​និង​លើក​កម្ពស់​ ជំនឿ​ទុក​ចិត្ត​របស់​សាធារណជន​ក្នុង​ការ​ប្រើ​ប្រាស់​រូបិយប័ណ្ណ​ក្នុង​ ស្រុក​»។

លោក​ស្រី​បន្ត​ថា៖ «យើង​យល់​ពី​ស្ថានការណ៍​របស់​យើង​ហើយ​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន​យ៉ាង​ ខ្លាំង​មុន​ពេល​យើង​ចាក់​សាច់​ប្រាក់​បញ្ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​។ យើង​ដឹង​ថា យើង​មិន​ចង់​ធ្វើ​ឲ្យ​មាន​អតិផរណា​សេដ្ឋកិច្ច​តាម​រយៈ​ការ​ចាក់​សាច់​ប្រាក់ ​បញ្ចូល​នេះ​ទេ»។

លោក Grant Knuckey អគ្គ​នាយក​ធនាគារ ANZ Royal បាន​និយាយ​ថា លោក​មិន​គិត​ថា មាន​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ព្រោះ​តែ​ការ​ចេញ​ក្រដាស​ប្រាក់​ថ្មី​នេះ​ទេ ។ លោក​បាន​បន្ត​ថា៖ «ការ​បោះ​ពុម្ព​ក្រដាស​ប្រាក់​និង​របៀប​ដែល​រូបិយប័ណ្ណ​ត្រូវ​បាន​គេ​ប្រើ​ ច្រើន​បំផុត​របស់​ពិភពលោក​មិន​សំដៅ​ទៅ​ដល់​រូបិយប័ណ្ណ​រូបវន្ត​នោះ​ទេ​វា​ សំដៅ​ទៅ​ដល់​ការ​ពង្រីក​ឥណទាន​ក្នុង​ប្រព័ន្ធ​ធនាគារ​»។ លោក​បញ្ជាក់​ថា ក្នុង​ករណី​នេះ​វា​នឹង​មិន​មាន​ផល​ប៉ះពាល់​អ្វី​ទាំង​អស់​»៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s