ខឹងឪពុកម្តាយ ស្តីបន្ទោស ឲ្យបន្តិចបន្តួច យកកាំបិត ចាក់ខ្លួនឯងស្លាប់

កណ្តាល ៖ យុវជនម្នាក់ ដើរស៊ីផឹក ក្នុងភូមិជាមួយមិត្តភ័ក្តិ ដល់ផ្ទះឪពុក-ម្តាយ ស្តីបន្ទោសឲ្យបន្តិចបន្តួច បែរជាតូច ចិត្ត រួចហើយស្ទុះទៅចូលយក កាំបិតត្នោត នៅក្នុងរោងបាយ មកធ្វើសកម្មភាព ចាក់ខ្លួនធ្លាយពោះ ស្លាប់ភ្លាមៗ នៅនឹងកន្លែង ។

ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ២៣ និង ១៣នាទីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅក្នុង ផ្ទះជនរងគ្រោះ ភូមិរោងគោ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

នគរបាល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហោ សុខគា ហៅ ហោ សីហា ភេទប្រុស អាយុ ៣១ឆ្នាំ មានមុខ របរជាកសិករ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។

នគរបាលបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ បានដើរស៊ីផឹកជាមួយមិត្តភ័ក្តិ នៅក្នុងភូមិ លុះត្រឡប់ មកផ្ទះវិញ ស្រាប់តែឮឪពុក-ម្តាយឈ្លោះប្រកែកគ្នា ហើយក៏បានស្តីបន្ទោស ឲ្យជនរងគ្រោះបន្តិចបន្តួច ពេលនោះ ជនរងគ្រោះមិនតបតវិញទេ ដោយសំដៅចូលទៅក្នុងរោងបាយ រួចហើយបានយកកាំបិតត្នោត នៅក្នុងរោងបាយ ធ្វើសកម្មភាពចាក់ខ្លួនឯង ១កាំបិត បណ្តាលឲ្យធ្លាយពោះ ដាច់ខ្យល់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតតែម្តង ។

នគរបាលបានបន្តថា ក្រោយពេលកើតហេតុ នគរបាលជំនាញបានចុះទៅពិនិត្យសពឃើញថា ពិតជាចាក់សម្លាប់ ខ្លួនឯង ពិតប្រាកដមែន រួចហើយក៏ប្រគល់សព ទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យទៅតាមប្រពៃណី ៕

ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s