ឃាត់ខ្លួន និស្សិត BBU ម្នាក់ ពាក់ព័ន្ធករណី គ្រឿងញៀន នៅកណ្តាល ក្រុងព្រះសីហនុ

ព្រះសីហនុ ៖ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន ព្រះសីហនុ បានឃាត់ខ្លួន និស្សិត ម្នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន កាលពីយប់ រំលងអាធ្រាត្រ ថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០១៣ ឈានចូលថ្ងៃ ទី១៤ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោង១ និង១០នាទី បានធ្វើការបង្រ្កាប ករណី គ្រឿងញៀន ១ ករណី នៅ ចំណុច សួនច្បារ មហោស្រពចាស់ ស្ថិតក្នុងសង្កាត់លេខ២ ក្រុងខេត្តព្រះសីហនុ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ នាក់ ច័ន្ទរស្មី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ ជានិស្សិត BBU សាខាខេត្តព្រះសីហនុ ស្រុកកំណើត សង្កាត់លេខ ២ ក្រុងខេត្តព្រះសីហនុ មានទីលំនៅ បច្ចុប្បន្នក្រុម៥ ភូមិ១ សង្កាត់លេខ២ ក្រុងខេត្តព្រះសីហនុ ។

វត្ថុតាងដែលសមត្ថកិច្ច រឹបអូសបានមាន  ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន TCE ចំនួន ២ កញ្ចប់ ទម្ងន់៨ក្រាម, ទូរស័ព្ទដៃ ម៉ាក Hello ១គ្រឿង ។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងធ្វើការសាកសួរ និងបំពេញបែបបទ បញ្ជូនទៅសាលាដំបូង វិនិច្ឆ័យទោសទៅតាមច្បាប់ ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s