តាមវាយ បណ្ដាលឱ្យ រងរបួសធ្ងន់ ស្រាល ៣នាក់ ជនរងគ្រោះថា ចង់ប្លន់

ភ្នំពេញ ៖ បុរស ៣នាក់ បានរងរបួស ធ្ងន់ស្រាល ដោយសារតែបុរស ២នាក់ផ្សេង ទៀត ជិះម៉ូតូ SL ១គ្រឿង ដេញ វាយកាលពីវេលាម៉ោង ១២ និង៤០នាទី យប់រំលង អាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ ២០១៣ ស្ថិតនៅភ្លើងស្ដុបផ្សារ ដីហុយ តាមបណ្ដោយផ្លូវហាណូយ ក្នុងភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយការវាយពួកគេ បណ្ដាលឱ្យរងរបួស បែបនេះ ត្រូវបានជនរងគ្រោះចោទថា ជា ករណីប្លន់ ខណៈដែលជនបង្កអះអាងថា ជារឿងគំនុំ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ទាំង ៣នាក់ ជិះម៉ូតូម៉ាក គុបមូល ១គ្រឿង  បានធ្វើដំណើរ តាមបណ្ដោយផ្លូវហា ណូយ លុះដល់ចំណុចកើតហេតុនោះ ក៏លេចមុខ ជនបង្ក ២នាក់ ជិះម៉ូតូម៉ាក អេសអិល ពាក់ ស្លាកលេខ ភ្នំពេញ 1BK-3226 រួចហើយវាយទៅលើពួកគេ ទាំង ៣នាក់ បណ្ដាលឱ្យរងរបួសធ្ងន់ ២នាក់ និងម្នាក់ ទៀត រងរបួសស្រាល ។

បើតាមសមត្ថកិច្ច ជនរងគ្រោះទាំង ៣ នាក់ រួមមាន ទី១ ឈ្មោះ ភិន ពុទ្ធា អាយុ ១៧ឆ្នាំ មុខរបរ ជាកម្មកររោងចក្រ ទី២ ឈ្មោះ ប៊ុន ឡាច អាយុ ២៦ឆ្នាំ មុខរបរ ជា កម្មកររោងចក្រ និងទី៣ ឈ្មោះ សាន ថា ជាកម្មកររោងចក្រ ស្នាក់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដោយឡែកជន បង្កម្នាក់ ដែលត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន នោះ ឈ្មោះ តាន់ រតនា អាយុ ២៨ឆ្នាំ ខណៈដែលជនបង្កម្នាក់ទៀត បាន និងកំពុង រត់គេចខ្លួន ។

បើតាមសមត្ថកិច្ច សកម្មភាពវាយ ប្រហារ បណ្ដាលឱ្យរងរបួសធ្ងន់ស្រាលខាង លើនេះ ត្រូវបានភាគីជនរងគ្រោះចោទថា ជនបង្កចង់ប្លន់ ប៉ុន្ដែ ជនបង្កវិញ អះអាងថា ជារឿងគំនុំប៉ុណ្ណោះ ។ យ៉ាងណាក៏ដោយ បច្ចុប្បន្ន ជនបង្កត្រូវបានឃុំខ្លួនជាបណ្ដោះ អាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌសែន សុខ ដើម្បីចាត់ការបន្ដទៀត ៕

ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s