ទាហាន​ស័ក្តិ4 បាញ់​ក្នុង​ហាង​ខារ៉ាអូខេ​1គ្រាប់ ប៉ូលីសតាម​ចាប់​ខ្លួន

ខេត្តក្រចេះ ៖ មកដល់ពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកបុរស ជាមន្ត្រីយោធាម្នាក់មានឋានន្តរស័ក្តិ វរសេនីយ៍ត្រី បម្រើការនៅអង្គភាពបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានរត់គេចខ្លួនបន្ទាប់ពី ផឹកស៊ីស្រវឹងបាញ់មួយគ្រាប់ផ្អើលក្នុង បន្ទប់ខារ៉ាអូខេមួយនៅស្រុកស្នួល ។

ប្រភពព័ត៌មានពីស្រុកស្នួលឱ្យដឹងថា ការភ្ញាក់ផ្អើលពីការបាញ់បោះនេះបាន កើតឡើងនៅក្នុងបន្ទប់ខារ៉ាអូខេ លេខ១១១B ក្នុងហាងខារ៉ាអូខេយីហោហេងលី មានទីតាំងនៅទីប្រជុំជនស្រុកស្នួល កាលពីវេលាម៉ោង៥លា្ងចថ្ងៃទី១០   ឧសភា ។ ល្ងាចថ្ងៃកើតហេតុនោះ មន្ត្រីយោធារូបនេះនិងគ្នីគ្នាមួយចំនួន ទៀតបានចូលផឹកស៊ីច្រៀងលេងនៅ ក្នុងបន្ទប់ហាងខារ៉ាអូខេមួយនេះរហូតស្រវឹងជោក ហើយបានខឹងបុគ្គលិក គិតលុយដោយចោទថា គិតលុយលើសនិង បានដកកាំភ្លើងខ្លីពីចង្កេះបាញ់ផ្ញុច សាឡុងអង្គុយមួយគ្រាប់បណ្តាលឱ្យ នារីខារ៉ាអូខេនិងបុគ្គលិកមួយចំនួនទៀត ទាំងនៅក្នុងបន្ទប់និងក្រៅបន្ទប់ភ័យស្លន់ ស្លោរត់ចែកផ្លូវគ្នា ។

បន្ទាប់ពីធ្វើសកម្មភាពបាញ់បោះសេរី បង្កឱ្យមានការភ្ញាក់ផ្អើលរួចមក មន្ត្រីយោធារូបនេះ និងបក្សពួកមួយចំនួនទៀតបានគេច ខ្លួនបាត់បន្សល់ទុកតែ រថយន្តមួយគ្រឿងម៉ាកប៉ាហ្ស៊េរ៉ូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខខ.ម2-7815 នៅមុខហាង ។ ក្រោយមកទៀត គេឃើញកម្លាំងកងរាជអាវុធហត្ថស្រុកស្នួល ជាច្រើននាក់មកដល់កន្លែងកើតហេតុ និងស្រាវជ្រាវរកឃើញក្បាលគ្រាប់មួយ ជាប្រភេទគ្រាប់កា៥៩ និងស្នាមនៅជាប់នឹងសាឡុងក្នុងបន្ទប់ ។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា មន្ត្រីយោធាដែលបាញ់បោះបណ្តាល ឱ្យមានការភ្ញាក់ផ្អើលនេះឈ្មោះអេង ពៅ ឋានន្តរស័ក្តិវរសេនីយ៍ត្រីបម្រើការនៅ អង្គភាពបញ្ជាការដ្ឋានកងទ័ពជើងគោក។ ក្រោយពីបាញ់បោះរួច មន្ត្រីយោធារូបនេះ និងគូកនបាននាំគ្នាជិះរថយន្តគេច ទៅសម្រាកនៅផ្ទះសំណាក់ស្នួល តែឈ្មោះ អេង ពៅ បានគេចខ្លួនបាត់ ។ ដោយឡែក រថយន្តមួយគ្រឿងដែលទុក ចោលនៅមុខហាងខារ៉ាអូខេ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកស្នួល នាំយកមករក្សាទុកនៅបញ្ជាការដ្ឋានស្រុកដើម្បីចាត់វិធានការបន្ត ។

ជុំវិញករណីមន្ត្រីយោធាស្រវឹងហើយបញ្ចេញកំហឹង ដោយដកកាំភ្លើងបាញ់សាឡុងអង្គុយនេះ លោកវរសេនីយ៍ត្រី អ៊ុល ឆាយ មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្នួល បានឱ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១២ ឧសភា ថា សមត្ថកិច្ចបាននាំរថយន្តមួយគ្រឿងរបស់ បុរសជាយោធាបង្កនេះមកកាន់បញ្ជាការ ដ្ឋានដើម្បីចាត់វិធានការតាមនីតិវិធី ។ លោកមេបញ្ជាការបានឱ្យដឹងទៀតថា សមត្ថកិច្ចកំពុងតែកសាងសំណុំរឿង នេះបញ្ជូនទៅកាន់បញ្ជាការដ្ឋានខេត្ត ដើម្បីចាត់វិធានការបន្តទៀត ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s