បក្ស​សង្គ្រោះ​ជាតិ​ដាក់​បេក្ខជន​យុវជន​ច្រើន​ជាង​បក្ស​ប្រជាជន

លោក​សួង សុភ័ណ្ឌ​ត្រូវ​នគរ​បាល​រាជ​ធានី​​វាយ​សន្លប់​។ រូបថត គីម​ឡុង

ភ្នំពេញៈ បញ្ជី​និង​ការ​ចុះ​បញ្ជី​គណបក្ស​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ ខាង​មុខ​បាន​

បង្ហាញ​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា បក្ស​ប្រឆាំង​នឹង​ដាក់​បេក្ខជន​ដែល​ជា​យុវជន​ច្រើន​ជាង​គណបក្ស​កាន់​អំណាច រហូត​ដល់​បី​ដង​។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា បេក្ខជន ៤៥ រូប ដែល​មាន​វ័យ​ក្រោម ៣៥ឆ្នាំ នឹង​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ដ្រ​នៅ​ក្នុង​ខេត្ត​ក្រុង​ទាំង​២៤​។

យោង​តាម​បញ្ជី​ឈ្មោះ​របស់​គណបក្ស​បាន​ឲ្យ​ដឹង​ថា បេក្ខជន​ចំនួន ១៤រូប របស់​បក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​វ័យ​ក្រោម​៣៩ឆ្នាំ នឹង​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ​។ ក្នុង​នោះ យ៉ាង​ហោច​ណាស់​មាន​បេក្ខជន​៨រូប​ដែល​ជា​កូន​របស់​មន្រ្តី​ជាន់​ខ្ពស់ រួម​មាន​ទាំង​កូន​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កូន​របស់​លោក​ឧប​នាយក​រដ្ឋ​មន្រ្តី​ស ខេង និង​កូន​របស់​លោក​ឧប​នាយក​រដ្ឋ​មន្រ្តី សុខ អាន ផង​ដែរ​។

លោក យឹម សុវណ្ណ បាន​បញ្ជាក់​ថា បេក្ខជន​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ជ្រើស​ចេញ​ពី​ក្រុម​ យុវជន​របស់​គណបក្ស​។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា​៖«​យើង​មិន​ប្រកាន់​ថា​តើ​ពួក​គេ​ជា​កូន​ របស់​អ្នក​ធំ​អ្នក​តូច​នោះ​ទេ​ឲ្យ​តែ​ពួក​គេ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​ គ្រាន់​»។

ក្នុង​ចំណោម​សមាជិក​ឆ្នើមៗ​ជា​យុវជន​របស់ CNRP ដែល​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ ក៏​មាន លោក សួង សុភ័ណ្ឌ អាយុ ២៦ ឆ្នាំ ប្រធាន​យុវជន​គណបក្ស​ផង​ដែរ ដែល​នឹង​ឈរ​ឈ្មោះ​នៅ​ខេត្ត​ប៉ៃលិន។ លោក សុភ័ណ្ឌ កាល​ពី​ឆ្នាំ​២០១១ ត្រូវ​បាន​នគរបាល​រាជធានី វាយ​សំពង​រហូត​ដល់​បែក​ក្បាល​ហូរ​ឈាម​ដួល​សន្លប់ ខណៈ​ដែល​លោក ចូល​រួម​ជាមួយ​អ្នក​ភូមិ​បឹង​កក់ ធ្វើ​ការ​តវ៉ា ប្រឆាំង​ទៅ​នឹង​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ឈូស​កម្ទេច​ផ្តួល​ រំលំ​ផ្ទះ​សម្បែង​របស់​ប្រជា​ពលរដ្ឋ​ក្រីក្រ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s