បុរសឪពុកមា រំលោភក្មួយស្រី ខ្លួនឯង ទើបតែអាយុ 5ឆ្នាំ បានសម្រេច

ជនប្រព្រិត្ត ចោទពីបទ រំលោភ

ខេត្តបន្ទាយមានជ័យ ៖ កងរាជអាវុធហត្ថ (អ.ហ) ក្រុងប៉ោយប៉ែត ឃាត់ខ្លួនបុរសឪពុកមា ចិត្តតិរច្ឆានម្នាក់ រំលោភ ក្មួយស្រីខ្លួនឯង ទើបតែអាយុ 5ឆ្នាំ បានសម្រេចបញ្ជូន ទៅតុលាការកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០១៣ នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ ខណះដែលក្មេងស្រីរងគ្រោះ រត់លេងក្រោយផ្ទះ និងចំពេលឪពុកម្តាយនាងមិននៅ។

លោក ហម ម៉ុត បញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ ធ្វើឡើងក្រោមការ បញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ រ័ត្ន ស៊្រាង មេបញ្ជាការង អ.ហ លើផ្ទៃប្រទេស និងជាមេបញ្ជាការ អ.ហ ខេត្តបន្ទាយមានជ័យ និងយោងតាមពាក្យបណ្តឹង របស់ឳពុកម្តាយរបស់កុមារីរងគ្រោះ ឈ្មោះ ជ,ស,ល អាយុ 5ឆ្នាំ រស់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ់ បានរៀបរាប់ថា កូនស្រីរបស់គាត់ ត្រូវបានជនសង្ស័យម្នាក់ឈ្មោះ សឿន រ៉ា អាយុ ២០ឆ្នាំ រស់នៅភូមិ/សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នរស់នៅជាយ ដែនប៉ោយប៉ែត ចាប់រំលោភបានសម្រេច លុះកូនស្រីរបស់គាត់ មានឈាមធ្លាក់ច្រើនសួរនាំ ទើបដឹងថា ជន សង្ស័យជាអ្នកចាប់រំលោភ។

លោក ហម ម៉ុត បានបន្តថា ពេលសួរនាំជនសង្ស័យ ឈ្មោះ សឿន រ៉ា បានសារភាពថា ការចាប់រំលោភនេះ គឺគេ បានប្រព្រឹត្តមែន គេបានចាប់នាងតូចរំលោភ ពេលដែលរត់លេងក្រោយផ្ទះម្នាក់ឯង ខណៈមេឃងងឹត វេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣កន្លងទៅ ក្រោយភោជនីយដ្ឋាន ពន្លឺនាគទិព្វ២ ក្រុងប៉ោយ ប៉ែត។

បច្ចុប្បន្នក្មេងស្រីរងគ្រោះ ត្រូវឪពុកម្តាយ បញ្ជូនទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យ ដោយឡែកជនសង្ស័យ ក្រោយសួរនាំ ត្រូវបានបញ្ជូនទៅទីបញ្ជាការ អ.ហ ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យការិយាល័យជំនាញ កសាង សំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s