ប្រទះឃើញ​​បុរស​ម្នាក់​ស្លាប់​ជាប់​ចំរឹង​ដែក​ក្នុង​របងផ្ទះ​អ្នក​ជិត​ខាង

ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលគេអះអាងថា មានជំងឺសរសៃប្រសាទផង ត្រូវបានគេប្រទះឃើញស្លាប់នៅម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី១៤ ឧសភា ២០១៣ ដោយដៃម្ខាងមុតជាប់ នឹងចំរឹងដែករបងផ្ទះអ្នកភូមិម្នាក់ ក្នុងភូមិកំពង់ពិល ឃុំវត្តតាមឹម ស្រុកសង្កែ។ គណៈកម្មការចម្រុះមួយដែលបង្កើត ដើម្បីចុះពិនិត្យសពនេះបានអះអាងថា ជនរងគ្រោះជាមនុស្សសរសៃប្រសាទ។

មន្រ្តីមូលដ្ឋាននិយាយថា ជនរងគ្រោះឈ្មោះម៉ៅ រឿត អាយុ៥១ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ។ មន្រ្តីដដែលថា បុរសនេះបានស្លាប់ ដោយដៃខាងស្ដាំ មុតជាប់នឹងចំរឹងដែករបងផ្ទះគេផ្នែក ខាងក្នុងដែលជើងផុតពីដី តែគេមិនដឹងថា តើបុរសដែលអ្នកភូមិប្រាប់ថា ជាមនុស្សស្រវឹងខួបនេះឡើងផ្លោះចូលក្នុងរបងផ្ទះ គេទាំងកណ្ដាលយប់ក្នុងគោលបំណងអ្វីទេ បានជាមុតដៃជាប់របង រហូតដល់ស្លាប់បែបនេះ។

អ្នកភូមិបានបំភ្លឺថា នៅយប់កើតហេតុមានការរាំកម្សាន្ត ក្នុងពិធីមង្គលការមួយក្បែរនោះ។ គ្រានោះគេឃើញឈ្មោះម៉ៅ រឿត បានចូលរាំលេង ដែលស្ថិតក្នុងស្ថានភាពស្រវឹង ជោកជាំទៅហើយ លុះម៉ោងប្រហែល ១០យប់គាត់បានដើរចេញពីវង់រាំ តែមិនដឹងទៅណាទេ។ អ្នកភូមិប្រាប់ថា ជនរងគ្រោះស្រវឹងគ្មានពេលស្វាង ហើយតែងដើរអុកឡុកគេគ្រប់ទីកន្លែង និងជាមនុស្សមានជំងឺសរសៃប្រសាទផងដែរ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s