មាន​គណបក្ស​ចំនួន​៨​ចុះ​ឈ្មោះ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី៥

ភ្នំពេញៈ គិត​មក​ដល់​ត្រឹម​ថ្ងៃ​ម្សិលមិញ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​រយៈ​ពេល​១៥ថ្ងៃ ក្នុង​ការ​ចុះ​

លោក​ទេព នី​ថា អគ្គ​លេ​ខា​ធិការ​ គ.ជ.ប​។ រូប​ថត​ មិនា​

ឈ្មោះ​គណបក្ស​នយោបាយ និង​ចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិកាល​ទី៥ នៅ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប​) មាន​តែ​គណបក្ស​នយោបាយ​ចំនួន ៨ ប៉ុណ្ណោះ ដែល​បាន​ចុះ​ឈ្មោះ និង​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត។

ជាមួយ​គ្នា​នេះ គ.ជ.ប ក៏​បាន​កំណត់​ឱសានវាទ​រយៈ​ពេល ៥ ថ្ងៃ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​មួយ ដែល​ទើប​បង្កើត​ថ្មី ដោយ​ការ​ច្របាច់​បញ្ចូល​គ្នា រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ឲ្យ​ធ្វើ​ការ​កែ​តម្រូវ​កំហុស​ក្នុង​ការ​ចុះ​ឈ្មោះ​បេក្ខជន​តំណាង​រាស្រ្ត​ របស់​ខ្លួន​ដោយ​ព្រមាន​ថា បើ​គណបក្ស​នេះ យឺត​យ៉ាវ គ.ជ.ប​នឹង​ចាត់​ទុក​ថា​គណបក្ស​នេះ​បាន​លះ​បង់​ការ​ចូល​រួម​បោះឆ្នោត។

នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាល​ពី​ម្សិលមិញ​ស្តី​ពី​ការ​បង្ហាញ​ ឈ្មោះ​គណបក្ស​ដែល​បាន​ចុះ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ខាង​មុខ​អគ្គ​លេខាធិការ គ.ជ.ប លោក ទេព នីថា បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា មាន​គណបក្ស​ចំនួន ៨ បាន​ចុះ​ឈ្មោះ​ជា​ផ្លូវ​ការណ៍​។ ក្នុង​នោះ​គណបក្ស​ពីរ​កំពុង​ត្រូវ​បាន​ត្រួត​ពិនិត្យ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​កំហុស​ខ្លះ​ក្នុង​ការ​ចុះ​ឈ្មោះ ហើយ គ.ជ.ប បាន​ផ្ញើ​ជូន​គណបក្ស​នេះ​វិញ​រួច​ហើយ​កាល​ពី​ម្សិល​មិញ ដើម្បី​ធ្វើ​ការ​កែ​តម្រូវ​។

លោក ទេព នីថា បាន​បញ្ជាក់​ថា៖ « គ.ជ.ប ទុក​ឲ្យ​គាត់​កែ​តម្រូវ​រយៈ​ពេល ៥ ថ្ងៃ ដូច្នេះ គាត់​ត្រូវ​តែ​កែ​តម្រូវ​ក្នុង​រយៈ​ពេល ៥ ថ្ងៃ​ហើយ​ប្រសិន​បើ​គាត់​មិន​កែ​តម្រូវ​និង​មិន​យក​ឯកសារ​មក​គ.ជ.ប ឲ្យ​បាន​មុន​ពេល​កំណត់ មាន​ន័យ​ថា​គាត់​លះ​បង់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត»។

លោក​ថ្លែង​បន្ត​ថា ប្រសិន​បើ​កែ​តម្រូវ​មុន​ពេល​កំណត់​គ.ជ.ប​នឹង​ពិនិត្យ ហើយ​ប្រសិន​បើ​វា​ត្រឹម​ត្រូវ ឬ​អត់ គ.ជ.ប នឹង​សម្រេច​ផ្អែក​លើ​ច្បាប់​»។ បើ​តាម​លោក​ទេព នីថា គណបក្ស​នយោបាយ​ទាំង ៨ ដែល​នឹង​ចូល​រួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត​មាន​គណបក្ស​ប្រជាជន​កម្ពុជា ដាក់​បេក្ខជន​ទូទាំង ២៤ ខេត្ត-រាជធានី គណបក្ស​សញ្ជាតិ​កម្ពុជា ដាក់​បេក្ខជន​ទូ​ទាំង ២៤ ខេត្ត-រាជធានី គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ដាក់​បេក្ខជន​ទូទាំង ២៤ ខេត្ត-រាជធានី គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច ដាក់​បេក្ខជន​ទូទាំង ២៤ ខេត្ត-រាជធានី គណបក្ស​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ ដាក់​បេក្ខជន ២២ មណ្ឌល គណបក្ស​សង្គ្រោះ​ជាតិ ដាក់​បេក្ខជន​ទូទាំង ២៤ ខេត្ត-រាជធានី ចំណែក​គណបក្ស​ខ្មែរ​ឈប់​ក្រ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច មិន​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​ពី​ចំនួន​ខេត្ត-រាជធានី ដែល​គណបក្ស​ទាំង​ពីរ​នេះ នឹង​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នោះ​ទេ​។

លោក កឹម សុខា ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថា គណបក្ស​របស់​លោក​នឹង​ផ្ញើ​ឯកសារ​ចុះ​ឈ្មោះ​ម្តង​ទៀត ទៅ គ.ជ.ប នា​សប្តាហ៍​នេះ បន្ទាប់​ពី​កែ​តម្រូវ​រួច។

លោក​កឹម សុខា បាន​បញ្ជាក់​ថា៖ «​យើង​មិន​មាន​កំហុស​អី​ធំ​ទេ វា​គ្រាន់​តែ​កំហុស​អក្សរ។ ពីរ​ថ្ងៃ​ទៀត យើង​នឹង​បញ្ចប់​វា​ហើយ​ផ្ញើ​ទៅ គ.ជ.ប»៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s