រដ្ឋាភិបាល​សម្រេច​បង្កើត​តំបន់​ព្រៃ​សហគមន៍​ចំនួន​១១​កន្លែង

រតនគិរីៈ ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ បាន​សម្រេច​បង្កើត​តំបន់​ព្រៃ​សហគមន៍​ចំនួន ១១ កន្លែង​ក្នុង​ស្រុក​ចំនួន​បី​នៅ​ក្នុង​ខេត្ត​រតនគិរី លើ​ផ្ទៃ​ដី​សរុប ចំនួន ១៤៨០៤​ហិកតា នៅ​ខណៈ​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​រាយការណ៍​ថា​ព្រៃឈើ​នៅ​តាម​តំបន់​ទាំង​នោះ កំពុង​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ស្ទើរ​គ្មាន​សល់។

យោង​តាម​សៀវភៅ​រាជកិច្ច​ចេញ​ផ្សាយ​ពី​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​នៅ​ ថ្ងៃ​ទី៣០ ខែ​មេសា ឆ្នាំ ២០១៣ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​បាន បាន​ឲ្យ​ដឹង​ថា លោក ច័ន្ទ សារុន រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​បាន​ចុះ​ហត្ថលេខា សម្រេច​បង្កើត​តំបន់​ព្រៃ​សហគមន៍​នៅ​ក្នុង​ខេត្ត​រតនគិរី​សម្រាប់​ធ្វើ​ការ​ គ្រប់​គ្រង​ប្រកប​ដោយ​និរន្តរភាព​តាម​លក្ខណៈ​សហគមន៍​ព្រៃ​ឈើ​ដែល​មាន​ទីតាំង ​ស្ថិត​នៅ​ក្នុង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរកែវ លំផាត់ និង​វ៉ឺនសៃ នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ខេត្ត​រតនគិរី។ នៅ​ក្នុង​សេចក្តី​ប្រកាស​បង្កើត​តំបន់​ព្រៃ​សហគមន៍​ទាំង​នេះ បាន​លើក​ឡើង​ថា​៖​«ការ​បង្កើត​តំបន់​ព្រៃ​សហគមន៍​នេះ​មាន​គោល​បំណង​គ្រប់​ គ្រង​ប្រើ​ប្រាស់​ការពារ ថែរក្សា​អភិរក្ស​ជីវចម្រុះ និង​អភិវឌ្ឍ​ព្រៃ​សហគមន៍​ឲ្យ​មាន​និរន្តរភាព​ប្រើ​ប្រាស់​ផល​អនុផល​ព្រៃ​ជា​ លក្ខណៈ​ប្រពៃណី​សម្រាប់​ការ​រស់​នៅ​តាម​ទំនៀម​ទម្លាប់​និង​ជំនឿ​សាសនា​ គាំទ្រ​ដល់​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​កាត់​បន្ថយភាព​ក្រីក្រ​»។

សេចក្តី​ប្រកាស​បន្ត​ថា តំបន់​ព្រៃ​សហគមន៍ ក្នុង​ខេត្ត​រតនគិរី​នេះ​មាន​១០​សហគមន៍​ព្រៃ​ឈើ​ចែក​ចេញ​ជា​១១​ ន្លែង​ដែល​មាន​ផ្ទៃ​ដី​សរុប​ចំនួន​១៤៨០៤ ហិកតា​។ នៅ​ក្នុង​ករណី​មាន​ការ​ចាំ​បាច់​ព្រំ​ប្រទល់​ព្រៃ​សហគមន៍​អាច​កែ​សម្រួល​បាន ​តាម​ការ​ជាក់​ស្តែង​។ ដំណើរ​ការ​រៀប​ចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ព្រៃ​សហគមន៍​ត្រូវ​អនុវត្ត​តាម​ នីតិវិធី​ដូច​បាន​កំណត់​នៅ​ក្នុង​ច្បាប់​ព្រៃ​ឈើ​អនុក្រឹត្យ ស្តី​ពី​ការ​គ្រប់​គ្រង​សហគមន៍​ព្រៃ​ឈើ​និង​ប្រកាស​ស្តី​ពី​គោល​ការណ៍​ណែនាំ ​សហគមន៍​ព្រៃឈើ​។ នៅ​ក្នុង​សេចក្តី​ប្រកាស​នោះ​បាន​គូស​បញ្ជាក់​ថា ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់ ត្រូវ​អនុវត្ត​ប្រកាស​នេះ​តាម​ភារកិច្ច​រៀងៗ​ខ្លួន​ចាប់​តាំង​ពី​ថ្ងៃ​ចុះ​ ហត្ថលេខា​តទៅ​»។

ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទំនាក់​ទំនង​លោក ច័ន្ទ សារុន រដ្ឋ​មន្ត្រី ក្រសួង​កសិកម្ម​និង​លោក អ៊ិត ណូឌី អនុ​រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម​ដើម្បី​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី ​ថ្ងៃ​ម្សិលមិញ។

លោក ប៉ាវ ហមផាន អភិបាល​ខេត្ត​រតនគិរី បាន​សាទរ ចំពោះ​ការ​សម្រេច​របស់​រដ្ឋាភិបាល ក្នុង​ការ​បង្កើត​តំបន់​ព្រៃ​សហគមន៍​ទាំង​នេះ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​ព្រៃ​នោះ​គឺជា​ព្រៃ​ធម្មជាតិ​តែ​ម្តង​ហើយ​នេះ​ក៏​អាច​បញ្ជាក់​បាន​ថា​ពី​ មុន យើង​ផ្តល់​ឲ្យ​តែ​ដី​សម្បទាន​សេដ្ឋកិច្ច​ពុំ​បាន​គិត​អំពី​សហគមន៍ ប៉ុន្តែ​ឥឡូវ​នេះ គឺ​យើង​មាន​ព្រៃ​សហគមន៍ តំបន់​សម្បទាន​សេដ្ឋកិច្ច និង​តំបន់​ព្រៃ​ដែល​ត្រូវ​ការពារ​»។

លោក ឆាយ ធី មន្ត្រី​សម្រប​សម្រួល​សមាគមន៍​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ក៏​បាន​ស្វាគមន៍ ​ចំពោះ​ការ​បង្កើត​តំបន់​ព្រៃ​សហគមន៍​នេះ​ផង​ដែរ​ប៉ុន្តែ​លោក​បញ្ជាក់​ថា ការ​សម្រេច​នេះ ហាក់​ដូច​ជា​យឺត​ពេល​ទៅ​ហើយ​ដោយ​សារ​តែ​ព្រៃ​ឈើ​នៅ​តាម​តំបន់​ទាំង​នោះ​ ត្រូវ​បាន​មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំនួន ឃុប​ឃិត​គ្នា​ជាមួយ​ឈ្មួញ កាប់​បំផ្លាញ​ស្ទើរ​អស់​ទាំង​ស្រុង​ទៅ​ហើយ។ លោក​ឆាយ ធី​និយាយ​ថា​៖​«យើង​មាន​ព្រៃ​ឯណា​ទៅ​បង្កើត​ជា​ព្រៃ​សហគមន៍​ទៀត បើ​គេ​នាំ​គ្នា​កាប់​បំផ្លាញ​អស់​រលីង​ទៅ​ហើយ​នោះ​រដ្ឋាភិបាល​ចេះ​តែ​បង្កើត ​នេះ​បង្កើត​នោះ​តែ​ពុំ​មាន​មន្ត្រី​ណា​អនុវត្ត​តាម​ទេ​»។

បើ​តាម​លោក​ឆាយ ធី សព្វ​ថ្ងៃ​នេះ​ព្រៃ​ឈើ នៅ​ក្នុង​ខេត្ត​រតនគិរី​នៅ​សល់​ប្រហែល​ជា​៣០​ភាគរយ​ប៉ុណ្ណោះ​ដោយ​សារ​តែ​ មន្ត្រី​មាន​សមត្ថកិច្ច​ដែល​មាន​តួនាទី​ការពារ​ព្រៃ​ឈើ ជា​ពិសេស​មេ​ព្រៃ និង​មន្ត្រី​បរិស្ថាន បាន​ឃុប​ឃិត​គ្នា​ជាមួយ​ឈ្មួញ​រក​ស៊ី​កាប់​ឈើ​ខុស​ច្បាប់​។ លោក​បញ្ជាក់​ថា​៖«​យើង​មាន​តែ​ច្បាប់​ប៉ុន្តែ​ពុំ​ដែល​ឃើញ​មន្ត្រី​រដ្ឋបាល​ ព្រៃ​ឈើ​ណា​ត្រូវ​បាន​ចាប់​មក​ផ្តន្ទាទោស​ពី​បទ​រក​ស៊ី​ឈើ​ខុស​ច្បាប់​នោះ​ ទេ​ដូច្នេះ​ហើយ​បាន​ជា​មន្ត្រី​ទាំង​អស់​នោះ​នាំ​គ្នា​ធ្វើ​តាម​គ្នា​ទូ​ ទាំង​ខេត្ត​»។

លោក​ឆាយ ធី ក៏​បាន​ធ្វើ​ការ​រិះ​គន់​ផង​ដែរ ចំពោះ​ការ​សម្រេច​របស់​ក្រសួង​កសិកម្ម កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​បាន​ផ្តល់​សិទ្ធិ​ផ្តាច់​មុខ​ទៅ​ឲ្យ​ក្រុមហ៊ុន​ទី្រ​ភាព អាហរ័ណ នីហរ័ណ ដែល​ជា​ទី​ប្រឹក្សា​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​ការ​ទិញ​ឈើ​ទាំង​អស់​ដែល​គេ​កាប់​រួច​នៅ​ក្នុង​តំបន់​ដី​សម្បទាន​ សេដ្ឋកិច្ច​នៅ​ក្នុង​ខេត្ត​រតនគិរី​។ លោក​និយាយ​ថា​៖ «​ច្បាប់​បាន​កំណត់​ហើយ​ថា​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ ក្រុមហ៊ុន​ឯកជន គឺ​ធ្វើ​ឡើង​តែ​នៅ​ទី​តាំង​ណា​ដែល​ជា​ព្រៃ​រេច​រឹល​ទេ​តែ​នេះ​គេ​អាច​ទិញ​ សុទ្ធ​តែ​ឈើ​ប្រណីត​សម្រាប់​យក​ទៅ​លក់​ដូច្នេះ​មាន​ន័យ​ថា ក្រុមហ៊ុន​ទាំង​អស់​នោះ​ទទួល​បាន​ដី​សម្បទាន​នៅ​ក្នុង​តំបន់​ព្រៃ​ស្រោង​ ដើម្បី​កាប់​ព្រៃ​លក់»៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s