សន្តិសុខ និងបុគ្គលិក ផ្ទះសំណាក់ ប្រាក់ខែមិនគ្រប់ សហការគ្នា លួចសម្ភារៈភ្ញៀវ

ព្រះសីហនុ ៖ យោងតាម របាយការណ៍ របស់លោកវរសេនីយ៍ឯក កុល ផាលី ស្នងការរង និងជាប្រធាន ការិយា ល័យកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា  កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោង ១៤ និង ០០នាទី មានពីករណីលួច បណ្តាលឲ្យឈ្មោះ ដួង លី ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ អ្នកគ្រប់គ្រងស្លាកយីហោ មានទីលំនៅផ្ទះលេខ ១០ អឺអូ ផ្លូវលេខ ១៩៨ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ បាតបង់សម្ភារៈ រួមមាន ទូរស័ព្ទដៃ ម៉ាកសាំស៊ុង ពណ៌ខ្មៅ ១ គ្រឿង និងម៉ាកអាយហ្វូន ៥ ពណ៌ ១គ្រឿង នៅផ្ទះសំណាក់ គ្រែនសីហនុវីល ស្ថិតនៅក្រុម ១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងខេត្ត ព្រះសីហនុ ខណៈ ដែលជនរងគ្រោះ ហូបបបរមុខបន្ទប់ស្នាក់នៅ ហើយបានដើរចូលទៅក្នុងបន្ទប់ របស់ខ្លួន ដើម្បីលាងដៃ ដោយទុក ទូរស័ព្ទចោលនៅលើតុ ។

ពេលឃើញជនរងគ្រោះ ដើរចូលទៅក្នុងបន្ទប់ភ្លាម ជនសង្ស័យទាំងពីរ បានផ្តាច់ចរន្តភ្លើង ដើម្បីកុំឲ្យកាម៉ារ៉ា សុវត្ថិ ភាពថតរូបភាពបាន ក៏នាំគ្នាលួចយកតែម្តង ។  ជនសង្ស័យ ដែលសមត្ថកិច្ចចាប់បាន ឈ្មោះ ទី១.ឆេង សុខគីម ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរសន្តិសុខ ភី អេស អេ ស្នាក់នៅក្រុមហ៊ុន ដែលមានទីតាំងនៅ ក្រុម១៧ ភូមិ៣ សង្កាត់លេខ ៤ ក្រុងខេត្តព្រះសីហនុ និងទី២.ឈ្មោះ ឆេង ពិសី ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរបុគ្គលិក ផ្ទះ សំណាក់គ្រែន សីហនុវីល ស្នាក់នៅផ្ទះជួល ក្រុម ៦ ភូមិ៥ សង្កាត់លេខ៤ ក្រុងខេត្ត ព្រះសីហនុ ។ បច្ចុប្បន្ន ជនសង្ស័យ ទាំងពីរនាក់ខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង វិនិច្ឆ័យទោស ទៅតាម ច្បាប់ ៕

ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s