ឃើញជនរងគ្រោះ ទុកម៉ូតូចោល ដោយជាប់សោរ ចូលទៅលួច ត្រូវចាប់ខ្លួន

ជនសង្ស័យជិះនៅកណ្តាល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម បក្ខពួកទាំង ៣នាក់ ត្រូវបានកម្លាំងនគរ បាលមូលដ្ឋានចាប់ខ្លួនបាន ភ្លាមៗ ក្រោយពី ជនរងគ្រោះ ដែលជាម្ចាស់ម៉ូតូ និងប្រជា ពលរដ្ឋ នៅកន្លែងកើតហេតុ បានស្រែកថា ចោរៗ បន្ទាប់ពីជនសង្ស័យទាំងនេះ ធ្វើ សកម្មភាពប្រុងលួចម៉ូតូ ពីព្រោះឃើញម៉ូតូ របស់ជនរងគ្រោះ ចតចោលដោយមាន សោរជាប់នៅនឹងម៉ូតូស្រាប់ ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ករណីចោរលួចម៉ូតូហើយ ចាប់បានម្នាក់ភ្លាមៗ ក្រោយកើតហេតុនោះ បានកើតឡើង កាលពីវេលាម៉ោង ១១ និង ២០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០១៣ ស្ថិតនៅតាមផ្លូវលេខ ២៧៣ ភូមិ ទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើត ហេតុ ជនរងគ្រោះ ៣នាក់ ជិះម៉ូតូម៉ាក អាយខុន ពណ៌សលាយទឹកក្រូច ពាក់ស្លាក លេខ ភ្នំពេញ 1AY-8034 ដោយធ្វើដំណើរ ពីខេត្ដតាកែវ ហើយដល់ចំណុចកើតហេតុក៏ ឈប់ម៉ូតូ ដើម្បីចូលហូបមីឆាទាំងអស់គ្នា។ នៅពេល នោះ ជនរងគ្រោះទាំង ៣នាក់ មិន ចាប់អារម្មណ៍ និងគិតថា មិនអី ក៏ទុកម៉ូតូ ចោល ដោយមិនដកសោរ រួចហើយចូល ទៅហូបមីឆា ។ ភ្លាមៗនោះ ដោយឃើញ ឱកាសល្អ និងមានសោរជាប់នៅនឹងម៉ូតូផង នោះ ជនសង្ស័យ ៣នាក់ ជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម១គ្រឿង មកឈប់ក្បែរកន្លែង កើតហេតុ ដោយឱ្យជនសង្ស័យជិះពីក្រោយ ម្នាក់ ចូលទៅធ្វើសកម្មភាពលួចម៉ូតូ ។

បើតាមសមត្ថកិច្ច នៅពេលដែលជន សង្ស័យរូបនេះ កំពុងធ្វើសកម្មភាពលួចម៉ូតូ ស្រាប់តែម្ចាស់ឃើញទាន់ ស្រែកថា ចោរៗ ធ្វើឱ្យប្រជាពលរដ្ឋ នៅកន្លែងកើតហេតុឆោ ឡោ គាប់ជួបនឹងសមត្ថកិច្ចកំពុងចុះល្បាត ផងនោះ ក៏ដេញចាប់បានជនសង្ស័យម្នាក់ នៅពេលដែលរូបគេផ្ដួលម៉ូតូ ដោយឡែក ជនសង្ស័យ ២នាក់ទៀត បានរត់គេចខ្លួន បាត់ ។ ក្រោយការសួរនាំសមត្ថកិច្ចបាន បញ្ជាក់ថា ជនសង្ស័យរូបនេះឈ្មោះ រាម សុខុម អាយុ ១៧ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ មានស្រុកកំណើតនៅខេត្ដ ព្រះសីហនុ ដោយឡែក ជនរងគ្រោះ ជាម្ចាស់ ម៉ូតូឈ្មោះ ជូន ប៊ុណ្ណា អាយុ ១៩ឆ្នាំ រស់នៅ ភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្ដតាកែវ។ បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួន ជាបណ្ដោះអាសន្ន នៅអធិការ ខណ្ឌឫស្សី កែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការ ៕

ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s