នគរបាលក្រុង បានឃាត់ខ្លួនបុរស ម្នាក់ ពីបទឃាតកម្ម លើប្អូនជីដូន មួយខ្លួនឯង

រូបភាពជនសង្ស័យ

បាត់ដំបងៈ កម្លាំងនគរបាល ក្រុងបាត់ដំបង បានឃាត់ខ្លួនបុរសម្នាក់ ក្នុងបទល្មើសជាក់ស្តែង ដែលបានវ៉ៃប្អូនជីដូន មួយឯង និង ដងចបជីក បំពង់ទីប បណ្តាល ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៨ យប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៣ នៅចំណុចភូមិព្រៃដាច់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដោយសារស្រវឹងស្រារៀងខ្លួន រួចកសាងសំណុំរឿង បញ្ជូនខ្លួន ជនល្មើសទៅស្នងការ ខេត្តនៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៣នេះ ដើម្បីចាត់ការបន្តតាមច្បាប់ ។

លោក ស៊ន កុសល់ នាយផ្នែកនគរបាល ព្រហ្មទណ្ឌក្រុងបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ច ឃាត់ខ្លួនបាន មានឈ្មោះ ខុន តិល ភេទប្រុសអាយុ៥៤ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិព្រៃដាច់ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ចំណែកជនរងគ្រោះ មានឈ្មោះ សូ សាវឿត ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅផ្ទះលេខ១១១ ក្រុមទី៨ ភូមិជាមួយគ្នា ខាងលើ។

លោក ស៊ន កុសល់ បានបញ្ចាក់ថា តាមសម្តីសាក្សី បានប្រាប់សមត្ថកិច្ចថា មុនពេលកើត ហេតុនៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៣ ជនសង្ស័យ បានមក ទិញស្រាថ្នាំ ផឹកនៅផ្ទះឈ្មោះ ឡេង ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិ ជាមួយ គ្នាពេលខ្លួន ផឹកអស់២កែវ រួចដើរទៅដេក ក្នុងអង្រឹង រហូតដល់ម៉ោង ៨យប់ថ្ងៃដដែល ពេលខ្លួន កំពុងសម្រាក ស្រាប់តែ ឈ្មោះសូ សាវឿត ភេទប្រុស អាយុ៤៩ឆ្នាំ ត្រូវជាប្អូនជីដូនមួយ នៅភូមិជាមួយគ្នា បានមកហៅខ្លួនទៅផឹកស្រា ជាមួយគ្នានៅ ផ្ទះ តែត្រូវខ្លួនឆ្លើយថា អត់ទៅទេ ស្រាប់តែជនរងគ្រោះស្រែកថា ហ្អែងខ្លាំងភ្លាមៗនោះ ជនរងគ្រោះបានមកទះកំប្លៀងខ្លួន២ ដៃ ហើយដើរចេញពីផ្ទះ ទើបបាន២ម៉ែត្រ វាបានទាញដំបងឬស្សី ពីពង់ប្រវែង២ម៉ែត្រ មកវ៉ៃខ្លួនទៀត។ ពេលនោះខ្លួន ខឹងខ្លាំង ក៏បានទាញចបជីកបំពង់ទីប ប្រវែង២ម៉ែត្រ វ៉ៃទៅលើ ជនរងគ្រោះវ៉ៃចំក្បាល៤ ទៅ៥ដង ចប បណ្តាលឲ្យដួលស្លាប់ នៅនិង កន្លែងរួចក៏ហៅអ្នកជិតខាង ឲ្យមកមើលហើយខ្លួនក៏ដើរចេញទៅ ក្រោយមកក៏មាន សមត្ថកិច្ចមកដល់កន្លែង កើតហេតុហើយ បានឃាត់ខ្លួននាំយកមកអធិការក្រុងតែម្តង។

ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានវ៉ៃ ទៅលើជនរងគ្រោះ ដោយសារតែជនរងគ្រោះ បានស្តីឲ្យនិងទះកំប្លៀង និងវ៉ៃខ្លួន មុន ទើបខ្លួនខឹងក៏បានវ៉ៃតបវិញ ទើបបណ្តាលឲ្យស្លាប់ទៅ ។

បច្ចុប្បន្នសមត្ថកិច្ច ជំនាញកំពុងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការខេត្ត នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៣នេះ ដើម្បីចាត់ការប្តតាមច្បាប់  ៕


ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s