នគរបាល សែនសុខ ចាប់បានចោរលួច ម៉ូតូ០២នាក់ (មានវីឌីអូខ្លី)

ភ្នំពេញៈ ចោរកាច់កម៉ូតូ ចំនួន០៣នាក់ កំពុងធ្វើសកម្មភាព ត្រូវម្ចាស់ម៉ូតូ ឃើញទាន់ ស្រែកសុំអន្ដរា គមន៍ ទើបកំលាំងល្បាតយរបស់នគរបាល ខណ្ឌសែនសុខ ចាប់បាន០២នាក់ ចំណែកម្នាក់ទៀត រត់ឡើង ជិះម៉ូតូម៉ាក សង់ប៊ិច របស់ពួកគេជិះរត់ ទៅបាត់ ។

ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលា ម៉ោង៩និ៤០នាទី ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៣ នៅមុខហាងលក់កាហ្វេ តាមបណ្ដោយផ្លូវ លេខ២០១១ ស្ថិតក្នុង ភូមិគោកឃ្លៀង  សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។    

នៅពេលកើតហេតុលោក ម៉ក់ ហុង អធិការនគរបាល ខណ្ឌសែនសុខ បាន បញ្ជាកំលាំង សមត្ថកិច្ច ចុះច្បាមមុខសញ្ញា ក្រុមនេះបានភ្លាមៗផងដែរ លោកអធិការ បញ្ជាក់ថា ជនសង្ស័យ ឈ្មោះ ហ៊ុយ វាសនា អាយុ ២២ឆ្នាំ មានស្រុកកំណើត នៅភូមិកំពង់អុស ឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្ដកំពង់ឆ្នាំង និងបុរស ម្នាក់ ទៀត ឈ្មោះសុក ហាក់ អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិម៉ុងបារាំង ឃុំផ្អេរ ក្រុងកំពង់ ឆ្នាំង ដូចគ្នា អ្នកទាំងពីរទើបមកពី ធ្វើកម្មករ នៅប្រទេសថៃ ចំណែកម្នាក់ទៀត ឈ្មោះ វី បាន រត់គេចខ្លួនបាត់។

លោកអធិការម៉ក់ ហុង បញ្ជាក់ទៀតថា ក្រុមនេះបានសារភាពថា ពួកគេទើបតែចូលមក រាជធានីភ្នំពេញ ដើម្បីដើរលួចម៉ូតូ ដោយប្រីប្រាស់ម៉ូតូម៉ាកសង់ប៊ិច ធ្វើមធ្យោ បាយដើរ លួច ហើយម៉ូតូនោះ ជារបស់ ឈ្មោះវី ដែលរត់គេច ទើបពួកគេមិន បានចាំស្លាកលេខ ។

ក្រោយត្រូវឃាត់ខ្លួន បានភ្លាមៗ ក្រុមជនសង្ស័យ ទាំង០២នាក់ ត្រូវបានបញ្ជូនទៅគេកាន់ អធិការដ្ឋាន ខណ្ឌសែនសុខ ដើម្បីបន្ដចាត់ការ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ ការតាមនីតិវិធីច្បាប់ ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s