នាំយករថយន្តស្ទូច បាក់ដងស្ទូច កិនស្លាប់ម្នាក់ និងរបួសម្នាក់ មកកាន់ អធិការដ្ឋាន

ភ្នំពេញ៖ កម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ សហការ ជាមួយកម្លាំង កងរាជអាវុធហត្ថ ខណ្ឌចុះទៅនាំយក រថយន្តស្ទូច ដែលបាក់ដងស្ទូច កិនកម្មករម្នាក់ស្លាប់ នៅនឹងកន្លែង និងម្នាក់ទៀត រងរបួសស្រាល កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅក្នុងទីតាំង ស្តុកសម្ភារៈសំណង់ ដែលមានយីហោថា (សិទ្ធី) នៅភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ យកមករក្សាទុក នៅអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ។

ប្រតិបត្តិការ របស់សមត្ថកិច្ច ខាងលើនេះ បានធ្វើឡើង  ដោយសារ តែម្ចាស់ទីតាំង ពុំបានសហការ ជាមួយ និងសមត្ថកិច្ច ពោលមានបំណង ចង់គេចវេស ពីការទំនួលខុសត្រូវ លើជនរងគ្រោះទាំងពីរ ហើយម្យ៉ាងវិញ ទៀតបានបញ្ជូនសាកសព ទៅស្រុកកំណើតស្ងាត់ៗ ដោយពុំឲ្យ សមត្ថកិច្ច ពិនិត្យត្រឹមត្រូវនោះទេ ។

ដោយហេតុដូច្នេះហើយ ទើបសមត្ថកិច្ច ខណ្ឌសហការ គ្នាចុះទៅនាំយក រថយន្ត និងហៅម្ចាស់ទីតាំង មកសួរនាំផងដែរ ប៉ុន្តែពុំបានឃាត់ខ្លួនម្ចាស់ ទីតាំងនោះទេ។  ការចុះទៅនាំយករថយន្ត និងហៅម្ចាស់ទីតាំងខាងលើនេះ បានធ្វើឡើងកាលពី វេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅក្នុងទីតាំង ផ្គត់ផ្គង់គ្រឿង សំណង់តែម្តង។

សមត្ថកិច្ច មូលដ្ឋានឲ្យដឹងថា ការចុះឃាត់ និងនាំយករថយន្តនេះ ទៅកាន់អធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែនជ័យ នោះ ក្នុងគោលបំណង ដើម្បីឲ្យម្ចាស់ រថយន្តនេះ ទទួលខុសត្រូវ លើជនរងគ្រោះទាំងពីរ ដោយដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់ ព្រោះបន្ទាប់ពីមាន គ្រោះថ្នាក់ បាក់ដងស្ទូច រថយន្តកិនកម្មករស្លាប់ហើយ ម្ចាស់ទីតាំង ឬម្ចាស់រថយន្ត ពុំបានសហការ ជាមួយ សមត្ថកិច្ច មូលដ្ឋានឡើយ ហើយថែមទាំងដឹក សាកសព ជនរងគ្រោះទៅ ស្រុកកំណើតដោយស្ងាត់ៗ ទៀតផង ដោយមិនបាន រាយការណ៍ ប្រាប់សមត្ថកិច្ចជំនាញ ឲ្យចុះទៅពិនិត្យ ត្រឹមត្រូវ ហាក់បីដូចជា មានបំណង ចង់បិទបាំង ព័ត៌មានមិនឲ្យលេចឮ ទៅខាងក្រៅ។  ប៉ុន្តែទោះបីជាយ៉ាងណា សមត្ថកិច្ចគ្រាន់ តែឃាត់រថយន្ត តែប៉ុណ្ណោះ មិនបានឃាត់ ម្ចាស់ទីតាំងទេ គ្រាន់តែសួរនាំបន្តិចបន្តួច។

គួរបញ្ជាក់ដែរថា កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៣ នៅក្នុងទីតាំង ស្តុកសម្ភារៈផ្គតផ្គង់ សំណង់យីហោ (សិទ្ធី) ខណៈកំពុង រៀបចំស្ទូចដែក ចុះពីរថយន្តក៏បាក់ដងសន្ទូច រថយន្តកិនលើព្រូ រថយន្តស្លាប់ និងត្រូវអ្នកបញ្ជាដងស្ទូច រងរបួសស្រាល ។

ជនរងគ្រោះទាំងពីរ ទី១-ឈ្មោះ ប៊ុន សុភា ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរជាកម្មករ រថយន្តស្ទូច ស្នាក់នៅក្នុងក្រុមហ៊ុន វេងហួត នៅម្តុំទំនប់បឹងទំពុន មានស្រុកកំណើត នៅឯខេត្តព្រៃវែង រងរបួសបាក់ ក និងម្នាក់ទៀតជា អ្នកបញ្ជាដងសន្ទូច ឈ្មោះ ហំ ភេទប្រុស អាយុជាង៤០ឆ្នាំ រងរបួសបន្តិចបន្តួច។ ចំណែកឯរថយន្ត ស្ទូចវិញ ម៉ាកហ៊ីយ៉ានដាយ ពណ៌ក្រហម ចំណុះ៣តោន ពាក់ស្លាកលេខភ្នំពេញ 3A-7722 ជារថយន្ត របស់ក្រុមហ៊ុន វេងហួត៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s