ជិះម៉ូតូ សណ្តោងគ្នា រេចង្កូត ទៅប៉ះជាមួយ រថយន្ត កិនស្លាប់ យុវជនម្នាក់

កំពង់ចាមៈ យុវជនម្នាក់ បានស្លាប់ និងមនុស្ស ៣ នាក់ទៀត រងរបួសធ្ងន់ ស្រាល ដោយសារតែ ការជិះម៉ូតូ សណ្តោងគ្នា ហើយបានរេចង្កូត ទៅប៉ះជាមួយរថយន្តដឹក ទំនិញ មួយគ្រឿង កាលពីវេលាម៉ោង ៦ និង ៤៥នាទី ព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣ នៅលើផ្លូវជាតិលេខ ៧ ស្ថិតក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

មន្ត្រីនគរបាលចរាចរ ស្រុកកំពង់សៀម បានឲ្យដឹងថា យុវជនរងគ្រោះ ស្លាប់ក្នុងហេតុការណ៍នោះ មានឈ្មោះ ហួត គុណហេង អាយុ ១៦ ឆ្នាំ មានទីលំនៅ ភូមិបឹង ស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។

មន្ត្រីដដែល បាន ឲ្យដឹងទៀតថា មុនកើតហេតុ ឈ្មោះ ឡេង ថុនា ភេទស្រី អាយុ ១៦ ឆ្នាំ បានបើកម៉ូតូហុងដា ឌ្រីម ឌុបយុវជន ឈ្មោះ គុណហេង ពីក្រោយ ជាមួយ គ្នា នោះ ក៏បានសណ្តោងម៉ូតូ ម៉ាកគុបមួយគ្រឿងទៀត (ទាញ ដៃគ្នា) ដែលមាន មនុស្សជិះម្នាក់ និងដឹកកញ្ឆេរនំប៉័ងពីក្រោយផង បើកពីទិសខាងលិច ទៅកើតលុះបើក ម៉ូតូ សណ្តោងគ្នា ដល់ចំណុចកើតហេតុ ស្រាប់តែអ្នកជិះម៉ូតូ ហុងដាឌ្រីម ប៉ះកញ្ឆេរនំប៉័ង ក៏រេចង្កូតចូលប៉ះរថយន្ត ដឹកទំនិញ ម៉ាកហ៊ីយ៉ាន់ដាយ ខណៈកំពុងបើក ស្របទិសគ្នា បណ្តាលឲ្យរថយន្តនោះ រេចង្កូតទៅប៉ះម៉ូតូម៉ាកវេវ មួយគ្រឿងទៀត នៅខាងឆ្វេងដៃ រថយន្ត ដែលក្នុងហេតុការណ៍នេះ បណ្តាលឲ្យមនុស្សចំនួន ៣ នាក់  រងរបួសធ្ងន់ និងស្រាល ចំណែកឯ ឈ្មោះ គុណហេង បានស្លាប់នៅពេលដឹកដល់មន្ទីរពេទ្យ ។ ចំណែកអ្នកបើកបររថយន្ត បន្ទាប់ពីកើតហេតុ បានរត់គេចខ្លួន ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា សពជនរងគ្រោះ បច្ចុប្បន្ន ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកឯ រថយន្ត និងម៉ូតូ សមត្ថកិច្ច បានយកទៅ រក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកកំពង់សៀម ដើម្បីចង ក្រងសំណុំរឿងទៅតាមនីតិវិធី ៕

ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s