បែក​គ្នាជិត​20​ឆ្នាំ ប្តី​វិល​ត្រឡប់​វិញ​ល្បួង​លក់ដី បោកខ្ទេច

ខេត្តប៉ៃលិន ៖ ស្ត្រីវ័យកណ្តាលម្នាក់ដែលមានជំងឺ ទាស់សរសៃតាំងពីកូននៅតូច បណ្តាលឱ្យវៀចមាត់វៀចក រឹងជើងដៃ និយាយស្តីស្ទើរតែមិនចេញ ហើយត្រូវប្តីចុះចោលតាំងពីកូន ទើបនឹងកើតនៅបាតជើងក្រហមរងាល លុះដល់កូនធំពេញ វ័យអាយុជិត១៨ឆ្នាំ ទើបឃើញប្តីរូបនោះត្រឡប់មកវិញ ។ ដោយឆក់យកឱកាស គាត់ជាប្រពន្ធមានជំងឺ បុរសជាប្តីដែលអាត្មានិយមបំផុតនេះបាន ល្បួងគាត់ឱ្យលក់ដីកេរអាករដែលដូនតា ឪពុកម្តាយចែកឱ្យបន្តិចបន្តួច នៅស្រុកកំណើតយកលុយមកព្យាបាលនៅខេត្តប៉ៃលិន ។ ប៉ុន្តែទីបំផុតប្តីរូបនេះបានយក លុយដែលលក់បាននោះ ទៅចាយបំផ្លាញស្រីញីអូនបងអស់រលីង ។ តម្លៃដីដែលលក់បាននោះមានត ម្លៃប្រមាណ១ពាន់ដុល្លារ ។

ស្ត្រីអភ័ព្វដែលប្តីបំផ្លាញ និងធ្វើបាបចិត្តឱ្យគ្រាំគ្រានេះឈ្មោះ ទួន ផូន អាយុ៤២ឆ្នាំ មានស្រុកកំណើតនៅឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានកូនម្នាក់ឈ្មោះ សាយ សុភាពភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករ ។ ចំណែកបុរសជាប្តីអគតិឈ្មោះ ព្រំ ម៉ៅ អាយុ៣៨ឆ្នាំ ជាទាហាន ។ គាត់បានមកស្នាក់នៅក្នុងផ្ទះជួលបណ្តោះ អាសន្នអស់រយៈពេលជាងពីរខែ នៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដែលប្តីជាអ្នកនាំមកព្យាបាល របៀបលួងលោម ។

ជួបជាមួយស្ត្រីរងគ្រោះកាលពីរសៀលថ្ងៃទី១៤ ឧសភា បានរៀបរាប់ថា គាត់មានជំងឺទាស់សរសៃដោយសារកាលពី១៨ឆ្នាំមុន ពេលគាត់ទើបតែសម្រាលបានកូនប្រុសម្នាក់ ក៏ឈ្លោះប្រកែកគ្នាជាមួយបងប្រុសបង្កើតឈ្មោះ ទួន សាយ អាយុ៤៨ឆ្នាំពីរឿងព្រំដី ក៏ត្រូវបងវាយរហូតដល់ទាស់សរសៃ តែក្រោយមកបងប្រុសដឹងកំហុសបាន ខិតខំប្រឹងប្រែងរកគ្រូពេទ្យ និងគ្រូខ្មែរមកព្យាបាលអស់ច្រើនដែរ តែអត់ជាទាល់តែសោះ ។

ស្ត្រីរងគ្រោះរូបនេះបានរៀបរាប់ទាំងសំឡេង មិនច្បាស់ទាក់ទិននឹងប្តីឱ្យដឹងទៀតថា បន្ទាប់ពីរៀបការរួចគាត់រស់នៅជាមួយគ្នា ពេលមានផ្ទៃពោះគ្រប់ខែសម្រាលបានកូន ប្រុសម្នាក់និងពេលគាត់កូនខ្ចីមិនទាន់បានប៉ុន្មានខែផង ស្រាប់តែប្តីរបស់គាត់ដែល ជាទាហាននោះបានចាកចេញពីផ្ទះទៅបាត់រហូតមក មិនដែលដឹងដំណឹងអ្វីសូម្បីតែបន្តិច ។ ដោយចង់ឃើញអនាគត កូនប្រុសតែម្នាក់គត់ ក៏ខំប្រឹងធ្វើការទាំងត្រដររហូតកូនមានអាយុ១៨ឆ្នាំ អាចធ្វើការរកស៊ីចិញ្ចឹមគាត់ជាម្តាយ ដែលមានជំងឺរោគា ។ គាត់បន្តថា កាលពីជាង២ខែមុន ស្រាប់តែលេចមុខប្តីដែលបាត់ខ្លួនអស់១៨ឆ្នាំនោះមកវិញ ក៏បានប្រាប់គាត់ថា ជំងឺនេះអាចព្យាបាលជាស្រឡះ តែត្រូវលក់ដីទំហំ២០អា ដើម្បីធ្វើសោហុយទៅព្យាបាលនៅខេត្តប៉ៃលិន ។ ក្រោយលក់ដីបានប្រាក់១ពាន់ដុល្លារហើយ ក៏មកតាមប្តីនៅខេត្តប៉ៃលិននេះតែម្តង ។ ពេលមកដល់ប៉ៃលិនប្តីរបស់គាត់អត់បានយក ប្រាក់ទៅព្យាបាលគាត់នោះទេ បែរជាយកទៅចាយបំផ្លាញអស់ តាមការដែលគាត់ស៊ើបដឹង គឺប្តីគាត់មានប្រពន្ធនៅ ខេត្តប៉ៃលិនម្នាក់ទៀត ដោយមានកូនបីនាក់ធំៗអស់ហើយ ។

ជារៀងរាល់ថ្ងៃ គាត់បានកូនប្រុសរកស៊ីធ្វើសំណង់បាន ប្រាក់មកបង់ថ្លៃផ្ទះខ្លះ និងយកមកទិញអង្ករដាំបាយហូបខ្លះ ។ ចំណែកប្តីដែលរស់នៅជាមួយ មិនដែលជួយធ្វើអ្វីនោះទេ គឺចេញពីផ្ទះបាត់ៗមិនដែលឃើញសោះ ។ លុះដល់ម៉ោងបាយទើបឃើញត្រឡប់មកវិញរកបាយស៊ី ។

ស្ត្រីរូបនេះបន្តឱ្យដឹងថា ពេលនេះគាត់មានការឈឺចាប់ពេញរាងកាយ ដោយសារជំងឺ និងដោយសារប្តីធ្វើបាប ហើយគាត់ក៏ចង់ត្រឡប់ទៅស្រុកកំណើតវិញដែរ តែគ្មានប្រាក់ជាប់នឹងខ្លួននោះទេ ហើយកូនប្រុសដែលខិតខំធ្វើការចិញ្ចឹមគាត់ជារៀងរាល់ថ្ងៃនោះ ក៏ធ្លាក់ខ្លួនមានជំងឺថែមទៀត ។ ស្ត្រីអភ័ព្វរៀបរាប់ទាំងទឹកភ្នែកលាយឡំដោយសំឡេងយំខ្សឹបខ្សួលថា ជីវិតជាតិនេះហេតុអ្វីក៏អភ័ព្វម៉្លេះ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s