ស្រ្តីក្រមុំចាស់ម្នាក់​ ស្លាប់នៅក្នុងផ្ទះ ទាល់តែធុំក្លិន ទើបអ្នកជិតខាងដឹង

ភ្នំពេញៈ ស្រ្តីម្នាក់ ត្រូវប្រជាពលរដ្ឋ ប្រទះឃើញស្លាប់ ហើមស្អុយ បង្កឲ្យមាន ភាពភ្ញាក់ផ្អើលមួយ កើតឡើង នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីវេលាម៉ោង ប្រមាណ ៧ ព្រឹក ថ្ងៃទី១៦ ខែឧសភា នេះ ដោយសារតែ មានធុំក្លិនស្អុយភាយចេញពីផ្ទះមួយ ដែលមានស្រ្តីម្នាក់រស់ នៅតែម្នាក់ឯងនោះ ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅព្រឹកនោះ មានអ្នកជិតខាង ដើរកាត់មុខ ផ្ទះស្រ្តីរងគ្រោះ ឃើញមាន ឈាមពណ៌ខ្មៅហូរចេញពីក្នុងផ្ទះ និង មានជះក្លិនស្អុយចេញមក ហើយក៏បានដើរទៅ ជិតអើតមើល ទើបដឹងថា ស្រ្តីរងគ្រោះដេកស្លាប់ ដោយមានឈាមហូរពេញ កម្រាលឥដ្ឋ ។

តាមក្មួយស្រីរងគ្រោះ បាន រៀបរាប់ថា នៅល្ងាចថ្ងៃទី១៤ ខែឧសភា ស្រ្តីរងគ្រោះ បាន មកផ្ទះខ្លួន ហើយហូបបាយ ទាំងអស់គ្នា លុះយប់បន្តិច ស្រ្តីរងគ្រោះក៏ដើរ ត្រឡប់ទៅដេកនៅផ្ទះវិញ ។ លុះព្រឹកឡើងថ្ងៃទី១៦ ខែឧសភានេះ ក៏ទទួលដំណឹងថា គាត់បានស្លាប់បាត់ទៅហើយ ។ បន្ទាប់មកទើបធ្វើឲ្យមានការភ្ញាក់ផ្អើល ហើយ បានរាយ ការណ៍ ដល់សមត្ថកិច្ចមូលដ្ឋាន ហើយបាន ចុះមកដល់កន្លែងកើតហេតុភ្លាមៗ ព្រមទាំងបានរាយការណ៍ ទៅសមត្ថកិច្ចរាជធានី ឲ្យមកធ្វើកោសល្យវិច័្ចយ។ ហើយសមត្ថកិច្ច បានធ្វើការសន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយសារជំងឺ គាំងបេះដូង មិនមានពាក់ព័ន្ឋ នឹងករណីឃាតកម្មអ្វីនោះទេ។

នាយប៉ុស្តិ៍ ចាក់អង្រែក្រោម  លោក ឡោ លីនណូ បានឲ្យដឹងថា ស្រ្តីរងគ្រោះ មានឈ្មោះ ជីម ឈាន អាយុ ៦៤ឆ្នាំ ជាក្រមុំចាស់ ប្រកបរបរ ដើររើសអេតចាយ រស់ នៅតែម្នាក់ឯង នៅផ្ទះកើតហេតុ។

បច្ចុប្បន្នសពស្ត្រីរងគ្រោះ ត្រូវបានខាង ក្រុមគ្រួសារ យក ទៅតម្កល់នៅវត្តចាក់អង្រែក្រោម ធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s