បទល្មើសព្រៃឈើ កើតរាល់ថ្ងៃ មេបញ្ជាការរងអ.ហ ស្រុកកែវសីមា សង្ស័យអ្នករកស៊ី

មណ្ឌលគិរី៖ បទល្មើសព្រៃឈើ ដឹកជញ្ជួនចេញពី ភូមិអណ្តូងក្រឡឹង សង្កាត់រមនា ស្រុកអូររាំង ខេត្តមណ្ឌលគិរី ឆ្លងទៅស្រុកកែវសីមា បន្តកើតមានជារៀងរាល់ថ្ងៃ តែមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដែលគ្រប់គ្រងនៅ តំបន់ខាងលើ នេះ មិនមានចំណាត់ការណាមួយ ក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ ដោយសារតែក្រុមឈ្មួញ ទាំងនោះគឺ សុទ្ធសឹង ជាមន្រ្តី ដែលមានមុខ មាត់នៅក្នុងខេត្ត ទើបបានជាបទល្មើសទាំងអស់នេះ ប្រព្រឹត្តទៅបានយ៉ាងរលូន ។          

ប្រភពព័ត៌មានពីពលរដ្ឋដែលរស់នៅក្នុងតំបន់ខាងលើ បានអោយដឹងថា ជារៀងរាល់យប់ថ្ងៃ ការដឹកជញ្ជួន បទល្មើសព្រៃឈើ គឺមានជាសកម្មគ្មាន លោះថ្ងៃណានោះទេ ដោយក្រុមឈ្មួញទាំងនេះ ធ្វើការដឹកជញ្ជូនតាមរយៈ ម៉ូតូ យកចេញពីព្រៃជ្រៅ មកទំលាក់ទុកក្បែរភូមិ បន្ទាប់មកលើកដាក់ រថយន្តដើម្បីធ្វើការដឹកជញ្ជួនបន្ត  សូម បញ្ជាក់ផងដែរថា ម៉ូតូដែលពួកគេធ្វើការ ដឹកជញ្ជូននេះមួយថ្ងៃៗ មិនតិចជាង២០ទៅ ៣០គ្រឿងនោះទេ។

ប្រភពព័ត៌មានខាងលើបានបន្តថា ចំពោះមន្ត្រីពីររូប ដែលគេស្គាល់ច្បាស់ថា ទី១ឈ្មោះ ស៊ូ សុវណ្ណធី មេបញ្ជាការរង កងរាជអាវុធហត្ថ ស្រុកកែវសីមា និងទី២ឈ្មោះ ស៊ូ ម៉ារិត ជាមន្រ្តីកងរាជអាវុធហត្ថ លើប្រទេស មន្ត្រីទាំងពីររូប ខាងលើនេះជាមេឈ្មួញ ដែលគេអោយឈ្មោះថាដុះស្នឹម គ្មានជំនាញណាហ៊ាន ប៉ះពាល់នោះទេ ។ ហើយការ ដឹកជញ្ជួន បទល្មើសព្រៃឈើពីចំណុច ភូមិអណ្តូងក្រឡឹង សង្កាត់រមនា ស្រុកអូររាំង ទាំងអស់ខាងលើនេះត្រូវ បានឆ្លងកាត់តាមផ្លូវជាប់ និងរបងស្នាក់ការអភិរក្សជីវៈចំរុះសីមា ។ ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែឧសភា កន្លងទៅ រថយន្តវីហ្គោល របស់លោក ស៊ូ សុវណ្ណធី ដែលអ្នកផ្សេងបើក បានរងនូវគ្រាប់កាំភ្លើងដែលគេអះអាងថា បង្កឡើង ដោយមន្ត្រីអ.ហ លើផ្ទៃប្រទេសប្រចាំការជាមួយក្រុមអភិរក្សជីវៈចំរុះ ជាអ្នកបាញ់នៅមុខស្នាក់ការអភិរក្ស ដែល ការបាញ់នេះត្រូវបានមន្ត្រីខាងលើ ចោទថារថយន្តនេះលួចដឹកឈើប្រណីត ពេលឃាត់ត្រួតពិនិត្យមិន ព្រមឈប់ ហើយបើករត់ទៅក្រោយវិញ ព្រោះក្នុងនាមជាសមត្ថកិច្ច ដូចគ្នាបើមិនមានដឹកបទល្មើសចាំបាច់ បើករត់ធ្វើអី ។

ទាក់ទងទៅនិងការកើតមាន បទល្មើសព្រៃឈើយ៉ាងសកម្មបែបនេះ ភ្នាក់ងារយើងមិនអាចទំនាក់ទំនង សុំការបំភ្លឺពី ប្រធានព្រៃការពារមណ្ឌគិរីបាននៅឡើយទេ ។ ចំណែកលោក ស៊ូ សុវណ្ណធី ក៏ដើមអម្ពិល មិនអាចធ្វើការទាក់ទង បានដែល ដោយទូរស័ព្ទរបស់លោក មិនអាចទូរស័ព្ទហៅចូលបាន ៕


រូបភាពម៉ូតូដឹកឈើ ចេញពីព្រៃនៅក្នុងស្រុកអូររាំង ដែលភ្នាក់ងារដើមអម្ពិលថតបានដោយចៃដន្យ
នៅយប់ថ្ងៃទី១៦ ខែឧសភា ដោយអ្នកដឹកឈើទាំងអស់អះអាងថា ស៊ីឈ្នួលដឹកឲ្យមន្ត្រីអ.ហ ឈ្មោះ ធី និងរិត

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s