មុខសញ្ញាឆក់ ជិះម៉ូតូស្កូបពី ឆក់ខ្សែក នៅជាដែនប៉ោយប៉ែតត្រូវកម្លាំង អ.ហ ចាប់ញាត់ទ្រុង

បន្ទាយមានជ័យ ៖ ជនសង្ស័យ មុខសញ្ញា ឆក់ជិះម៉ូតូស្កូបពី ឆក់ខ្សែក នៅជាដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២ នាក់ ត្រូវកម្លាំង អ.ហ ចាប់ញាត់ទ្រុង ក្រោយពីធ្វើសកម្មភាព ឆក់ខ្សែក នារីបុគ្គលិក កាស៊ីណូម្នាក់ កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៣ វេលាម៉ោង ៩ យប់ថ្ងៃទី១៥ ខែឧសភា នៅចំណុច ក្បែរកាស៊ីណូ ហ្គុលឌិន ស្ថិតនៅ ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ។

លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត បានឲ្យដឹង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣ នេះថា ជន សង្ស័យទាំងពីរនាក់ រួមមាន ១-ឈ្មោះ យ៉េត បូរ៉េត ភេទប្រុស អាយុ ២០ ឆ្នាំ មានស្រុកកំណើតនៅ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ បច្ចុប្បន្នរស់នៅ ភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ។ រីឯជនសង្ស័យម្នាក់ទៀត មានឈ្មោះ វើយ ធា ភេទប្រុស អាយុ ១៥ ឆ្នាំ មានស្រុកកំណើត នៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ ដំបង សព្វថ្ងៃរស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ។

លោកមេបញ្ជាការ បានបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺសមត្ថកិច្ច ធ្វើឡើងក្រោមបញ្ជា ដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ រត្ន័ ស៊្រាង មេបញ្ជាការរង អ.ហ លើផ្ទៃប្រទេស និងជាមេបញ្ជាការ អ.ហ ខេត្តបន្ទាយមាន ជ័យ និងយោងតាមពាក្យបណ្តឹង របស់នារីរងគ្រោះម្នាក់ឈ្មោះ សៀក សាមល ហៅ ដា ភេទស្រី អាយុ ២១ ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ជាបុគ្គលិកកាស៊ីណូហ្គេនធីង ។

លោក ហម ម៉ុត បានបញ្ជាក់ថា តាមពាក្យបណ្តឹង នារីរងគ្រោះបានរៀបរាប់ថា នៅវេលាម៉ោង ៩ និង៣០ នាទី យប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០១៣ ជនសង្ស័យ ២ នាក់ ខាងលើ បានជិះម៉ូតូមកដល់ចំណុច កើតហេតុ ហើយ ធ្វើសកម្មភាពឆក់កាបូបលុយ របស់នាង រួចនាំគ្នាជិះម៉ូតូគេចខ្លួន តែត្រូវមហាជន និងកម្លាំង អ.ហ ក្រុងប៉ោយប៉ែត ដេញស្ទាក់ចាប់ប្រផាប់ប្រភីង បានធ្វើឲ្យជនសង្ស័យទាំង ២ នាក់ ភ័យស្លន់ស្លោ ក៏ផ្តួលម៉ូតូរួចរត់គេចខ្លួន ។ លុះដល់ព្រឹកថ្ងៃទី១៦ ខែឧសភា វេលាមោង ៦ និង៣០ នាទីព្រឹក នេះ ក៏ចាប់បានជនសង្ស័យជាបន្តបន្ទាប់។

ក្រោយសួរនាំ ជនសង្ស័យទាំង ២ នាក់ រួមជាមួយម៉ូតូ នឹងត្រូវបញ្ជូនទៅទីបញ្ជាការ អ.ហខេត្ត ដើម្បីឲ្យការិយា ល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ៕

ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s