ចាប់រំលោភហើយ រត់ទៅលាក់ខ្លួន នៅ បន្ទប់ជួល ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យដែលជាប់ចោទ ពីបទរំលោភ នារីកម្មការិនីកាត់ដេរម្នាក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌសែនសុខ ឃាត់ខ្លួននៅមុខបន្ទប់ជួល បន្ទាប់ពីរូបគេ បានធ្វើសកម្មភាព ចាប់រំលោភនេះរួចហើយ គេចខ្លួនមិនទទួលខុសត្រូវ ។

មន្ដ្រីនគរបាលខណ្ឌសែនសុខ បានឱ្យដឹង ថា កាលពីវេលាម៉ោង ២ និង២០នាទី រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១៣ នៅពេលដែល កម្លាំងនគរបាល ចុះល្បាតនិង ធ្វើរដ្ឋបាលនៅតាមមូលដ្ឋាន ក៏ប្រទះឃើញ នារីរងគ្រោះ កំពុងអង្គុយយំតែម្នាក់ឯង នៅ មុខបន្ទប់ជួល ស្ថិតនៅផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

នៅពេល ដែលឃើញនារីរូបនេះ ដែលមានឈ្មោះថា ម.ស.ខ អាយុ ១៨ឆ្នាំ មុខរបរ កម្មការិនី កាត់ដេរ ស្នាក់នៅបន្ទប់ជួលខាងលើអង្គុយ យំតែម្នាក់ឯងក៏សួរនាំ ទើបដឹងថា ជន រំលោភឈ្មោះ ផាន់ ជីវ័ន្ដ អាយុ ២១ឆ្នាំ មុខ របរ កម្មករសំណង់បានធ្វើសកម្មភាពចាប់ រំលោភរូបនាង រហូតបានសម្រេច ហើយ មិនទទួលខុសត្រូវ ។

ក្រោយពីទទួលព័ត៌ មានយ៉ាងដូច្នេះ កម្លាំងនគរបាលខណ្ឌសែន សុខ បានឈានទៅដល់ការឃាត់ខ្លួនជនខាង លើ នៅមុខបន្ទប់ជួលតែម្ដងទៅ ។ បច្ចុប្បន្ន ជនរំលោភ សេពសន្ធវៈរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាល ខណ្ឌសែនសុខដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវ ច្បាប់៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s