បង្អក​​ស្រា​​នាង​​ខារ៉ា​​អូ​​ខេ​​នាំ​​ទៅ​​​ដេក​នៅ​មាត់​​ស្ទឹង​​​សែន​​

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋភ្ញាក់ផ្អើលនាំគ្នា ទៅចោមរោមមើលស្ត្រីម្នាក់ដេកលង់ លក់យ៉ាងរំភើយ អាក្រាតកាយម្នាក់ឯង គ្មានសម្លៀកបំពាក់ ជាប់ខ្លួនទេ នៅក្នុងព្រៃក្បែរមាត់ស្ទឹងសែន ស្ថិតក្នុងភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន កាលពីព្រឹកថ្ងៃទី២៨ ឧសភា សង្ស័យថាជាករណីចាប់រំលោភ ព្រោះនៅកន្លែង កើតហេតុគេសង្កេតឃើញ មានស្រោមអនាម័យ ។

ដោយឃើញសភាពបែបនេះ អ្នកដែលទៅឈរមើលខ្លះយកក្រណាត់ ទៅគ្របដណ្តប់ឱ្យជួយបិទបាំងការ ខ្មាសអៀន ព្រោះកេរខ្មាសនៅកណ្តាលវាល ។ លុះមួយសន្ទុះក្រោយមក ទើបស្ត្រីរូបនោះដឹងខ្លួនងើបអង្គុយទាំងសើង មម៉ើង ។ នៅចំពោះមុខសមត្ថកិច្ចដែល ទៅឈរត្រួតពិនិត្យ ស្ត្រីរូបនោះបាននិយាយថា នាងឈ្មោះ ម៉ាត់ សម្ឆស្ស អាយុ៣០ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិបឹងកេត៥៦ ឃុំស្ទឹងត្រង់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បម្រើការនៅ ហាងខារ៉ាអូខេ  ។

នាងរៀបរាប់ថា ទើបតែមកដល់ខេត្តកំពង់ធំ បានរយៈពេល២ថ្ងៃប៉ុណ្ណោះ ស្នាក់នៅក្រោយស្តាតចាស់ ស្ថិតក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ។ នាងបន្តថា នៅយប់ថ្ងៃទី២៧ ឧសភា នាងបានផឹកស្រាជាមួយបុរស ៣នាក់អស់ស្រាជាច្រើនដប ហើយបន្តទៅផឹកនៅហាងអេស៊ីផាក ស្ថិតក្នុងភូមិបល្ល័ង្ក សង្កាត់ដំរីជាន់ខ្លា ទៀតស្រវឹងខ្លាំងណាស់ ។ លុះដល់ម៉ោងប្រហែល ១រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ឧសភា ពួកប្រុសៗទាំងនោះបាន នាំនាងមកកាន់មាត់ស្ទឹងនេះ។ ដោយសារតែការស្រវឹង ស្រាជោកជាំពេក នាងមិនចាំថាពេលនោះ ពួកប្រុសៗបានធ្វើអ្វីខ្លះចំពោះនាងទេ ហើយក៏មិនបានស្គាល់ ឈ្មោះប្រុសៗទាំងនោះដែរ គ្រាន់តែធ្លាប់ជួបគ្នានៅក្នុង ហាងខារ៉ាអូខេប៉ុណ្ណោះ ។

លុះដល់ពេលដឹងខ្លួនឡើង ស្រាប់តែមានមនុស្សចោមរោម មើលនាងយ៉ាងច្រើនបែបនេះ។ ពេលភ្ញាក់ដឹងខ្លួនឡើងវិញនោះ រូបនាងបានក្រោកឡើង យ៉ាងរហ័សរហួនដោយខ្លួនឯង មិនចាំបាច់គ្រាហ៍ទេ ។ បន្ទាប់មកសមត្ថកិច្ចបាននាំនាង មកអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន សួរនាំពីរឿងរ៉ាវដែល កើតឡើងរហូតដល់កើតមានសភាពបែបនេះ។ តាមស្ថានភាពជាក់ស្តែង ពិតណាស់ថាស្ត្រីខារ៉ាអូខេម្នាក់នេះ បានក្លាយជាចំណីក្រុមបុរសទាំង ៣នាក់នោះ ខណៈដែលនាងស្រវឹង ស្រាលែងដឹងខ្លួនទៅហើយនោះ ។ ហេតុការណ៍ដែលបានកើតឡើងនេះ បានបង្ហាញថា ស្ត្រីរូបនេះកំពុងតែ បណ្តែតបណ្តោយខ្លួនក្នុងផ្លូវដ៏ងងឹតងងុលមួយ ដោយសារតែយល់ថា ខ្លួនជាស្ត្រីបម្រើខារ៉ាអូខេ តែវាមិនថោកទាបទេ គឺខ្លួនឯងទៅវិញទេដែល បណ្តោយខ្លួនឱ្យអន់ ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s