ប្តីចាក់សម្លាប់ប្រពន្ធ​ ហើយ​ក្លែង​ភស្តុតាង​ថា ចោរ​ប្លន់​សម្លាប់​

ខេត្តស្វាយរៀង ៖ ហេតុការណ៍ដ៏គួរឱ្យសង្វេគមួយបាន កើតឡើងដោយប្តីស្រវឹងស្រា បានចាក់សម្លាប់ប្រពន្ធ៤កាំបិត និងអារ.កថែមទៀត ខ្លាចអត់ស្លាប់នៅក្នុងផ្ទះមួយកន្លែង ហើយស្រាតខោអាវ នាងចោលទៀត បន្ទាប់មកភ័យខ្លួន ក៏ក្លែងភស្តុតាង ដោយដាក់ច្រវ៉ាក់ខ្លួនឯង រួចស្រែកឱ្យអ្នកស្រុកជួយថា ចោរប្លន់ ។

ករណីនេះកើតឡើងវេលាម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ឧសភា ២០១៣ នេះ នៅភូមិស្រមរ ឃុំខ្សែត  ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ស្ត្រីរងគ្រោះឈ្មោះណោ ស្រីមុំ អាយុ២៤ឆ្នាំ ឯប្តីអ្នកបង្កហេតុឈ្មោះឆោម សុផា  អាយុ២៦ឆ្នាំ មានកូនប្រុសម្នាក់អាយុ៣ឆ្នាំ មានទីលំនៅនៅទីតាំងកើតហេតុ ខាងលើទាំងអស់គ្នា ។

ប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុគេឮបុរស ឈ្មោះផាត នោះស្រវឹងឡូឡាសួរប្រពន្ធពីរឿងមែម៉ូរីកាត  ដោយសារផ្ទះពួកគេជាកន្លែងជួសជុលវិទ្យុ ម៉ាញេ តែប្រពន្ធថា អត់ដឹងក៏ឈានដល់ការឈ្លោះប្រកែកគ្នា  ហើយក៏កើតករណីឃាតកម្មដ៏សាហាវនោះតែម្តង ។ បន្ទាប់មកប្តីដ៏កំហូចរូបនេះបានក្លែងភស្តុតាង ដោយស្រាតខោអាវចាក់ច្រវ៉ាក់ខ្លួនឯង  ហើយស្រែកឱ្យគេជួយថា មានចោរប្លន់។

តាមការអះអាងពីមន្ត្រីសមត្ថកិច្ចក្រោយ ការស៊ើបអង្កេត  និងវិនិច្ឆយឱ្យដឹងថា មិនមែនជាករណីចោរប្លន់សម្លាប់ទេ តែជាករណីឃាតកម្មបង្ក ដោយប្តីម្នាក់នេះទៅលើប្រពន្ធខ្លួនឯង ។ ពេលនេះបុរសបង្កហេតុកំពុងធ្វើ ជាឆ្កួតឡប់រកសួរអ្វីមិនដឹងទាំងអស់ ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s