ឳពុក​បើក​ថយ​គោ​យន្ត​កន្ត្រៃ​ កៀប​ក្បាល​កូន​ប្រុស​អាយុ​3​ឆ្នាំ ស្លាប់​យ៉ាង​អាណោច​អាធ័

ខេត្តប៉ៃលិន ៖ កុមារាម្នាក់បានស្លាប់ បាត់បង់ជីវិតគួរឱ្យអាណោចអាធ័ម ខណៈឪពុកម្តាយដឹកតាមម៉ូតូបញ្ជូន ទៅសង្គ្រោះនៅមណ្ឌលសុខភាពភ្នំ ព្រាល ក្រោយពីរងរបួសបែកក្បាលធ្ងន់ ពេលឪពុកដាក់ឱ្យអង្គុយ ក្នុងទ្រុងគោ យន្តកន្ត្រៃម្នាក់ឯង ហើយបើកថយ ក្រោយបម្រុងចេញពីក្រោមផ្ទះ ។ ខណៈនោះដោយសារ តែផ្ទះទាបពេក ពេលកុមារារងគ្រោះងើបឈរ ក៏បណ្តាលឱ្យបុកកៀប ក្បាលជាមួយទ្រុងគោ យន្តកន្ត្រៃផ្នែកខាងមុខ ផ្ទប់ទៅនឹងរនូតផ្ទះ បណ្តាលឱ្យបែកហូរឈាម ស្លាប់តែម្តង។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលា ម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៨ ឧសភា នៅផ្ទះរបស់ខ្លួនស្ថិតក្នុងភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។ កុមារារងគ្រោះឈ្មោះ ហួន បញ្ញា អាយុ៣ឆ្នាំ ឪពុកឈ្មោះ ហួរ ហួន អាយុ៣៨ឆ្នាំ និងម្តាយឈ្មោះ សុខ វណ្ណៈ អាយុ៣២ឆ្នាំ ជាកសិករ មានស្រុកកំណើតនៅ ស្រុកកោះអណ្តែត ខេត្តតាកែវ សព្វថ្ងៃរស់នៅក្នុង ភូមិកើតហេតុខាងលើ គ្រួសារនេះទើបតែមានកូនម្នាក់នេះគត់ ។ ប្រភពព័ត៌មានបានឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ ម្តាយកុមារារងគ្រោះកំពុង ដាំបាយធ្វើម្ហូបនៅលើផ្ទះ ចំណែកឪពុករបស់គេបានរៀបចំ ខ្លួនបម្រុងនឹងចុះពីលើផ្ទះមកខាង ក្រោម ដើម្បីបើកគោយន្តកន្ត្រៃចេញពីក្រោមផ្ទះ តែដោយសារកូនប្រុស របស់គាត់យំតាម ទើបលើកពកូនប្រុសតូចដ៏គួរឱ្យ ស្រឡាញ់ចុះមកក្រោមផ្ទះជាមួយដែរ ។

មុនពេលទៅបញ្ឆេះគោយន្ត បុរសជាឪពុកបានលើកកូនប្រុស ដាក់ឱ្យអង្គុយនៅក្នុងទ្រុងផ្នែកខាង ក្រោយ ជាអកុសល ពេលបើកគោយន្តថយ ក្រោយចេញពីក្រោមផ្ទះ អត់បានក្រឡេកមើលក្រោយនោះទេ ។ ប្រភពព័ត៌មានដដែលបន្តទៀតថា ពេលនោះកូនប្រុសតូចរបស់គាត់បានងើបឈរតោងទ្រុងគោយន្តខាងមុខ ទើបបណ្តាលឱ្យកៀបក្បាលនឹងរនូតផ្ទះ លុះឪពុកងាកបែរក្រោយមើលក៏ ឃើញកូនប្រុសរបស់ខ្លួនបែកក្បាល ហូរឈាម គួរឱ្យសង្វេគបាត់ទៅហើយ ។ ខណៈឃើញដូច្នេះឪពុកក៏ ស្រឡាំងកាំងស្ទើរតែនិយាយមិនចេញ ទើបខំស្រែកហៅគេឯងឱ្យមកជួយមើល និងលើកបីកូនដាក់លើម៉ូតូ ប្រញាប់បញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព ភ្នំព្រាល តែដោយសាររបួសធ្ងន់ពេក កូនប្រុសតូចរូបនេះក៏ស្លាប់នៅតាមផ្លូវតែម្តង ។

ប្រភពព័ត៌ មានពីលោករី ដារ៉ា នាយប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងត្រង់ឱ្យដឹងថា នេះគឺជាហេតុការណ៍កើតឡើង ដោយចៃដន្យដែលឪពុកកុមារារងគ្រោះនឹក ស្មានមិនដល់ ហើយក៏ជាការខ្វះការប្រុងប្រយ័ត្នផងដែរ ។ លោកបានបន្តទៀតថា សពកុមារារងគ្រោះត្រូវបានឪពុកម្តាយ បងប្អូនរៀបចំធ្វើបុណ្យតាម ប្រពៃណី ដោយដង្ហែយកទៅបូជានៅវត្តផ្ទះស្បូវ នាវេលាម៉ោង៤រសៀលថ្ងៃដដែល ។ លោកបានរំលឹកទៀតថា កាលពីប៉ុន្មានខែមុននៅ ភូមិអូរដូនតាលើ ឃុំស្ទឹងត្រង់ ក៏មានករណីកៀប ក្បាលក្មេងតូចនឹងរនូតផ្ទះ ដោយសារគោយន្តកន្ត្រៃដូចគ្នានេះដែរ តែរងរបួសស្រាលមិន ប៉ះពាល់ដល់អាយុជីវិត ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s