គង់ វង្សយ៉ាទី រង​ពាក្យ​អសុរោះ​ខ្លាំង​រឿង​អត់​ពាក់​អាវក្នុង

ភ្នំពេញៈ តារា​សម្តែង​ស្រស់​សោភា​ដែល​ទើប​ឡើង​កូដ​ជា​ពិធីការិនី​នៅ​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន​នាង គង់ វង្សយ៉ាទី បាន​ធ្វើ​ឲ្យ​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេសប៊ុក​សម្តែង​ភាព​ភ្ញាក់ផ្អើល​គ្រប់​ៗ​គ្នា នៅ​ពេល​ពួកគេ​បាន​ឃើញ​រូបថត​បែប​សិចស៊ី​របស់​តារា​សម្តែង​រូប​នេះ​ត្រូវ​បាន​បង្ហោះ​ដោយ​ពាក់​អាវ​គេង​យប់​ស្តើង​បញ្ចេញ​រង្វះទ្រូង​គួរ​ឲ្យ​ព្រឺព្រួច​។

អ្នក​និយម​លេង​បណ្តាញ​សង្គម​មួយ​រូប​បាន​និយាយ​ទាំង​អារម្មណ៍​ហួស​ចិត្ត​ថា ពួកគេ​ធ្លាប់​តែ​ឃើញ​តារា​សម្តែង​រូប​នេះ​មាន​ចរិត​សុភាពរាបសា​និង​ស្លៀកពាក់​សមរម្យ​តែ​នៅ​ពេល​ឃើញ​នាង​បង្ហោះ​រូប​បែប​នេះ​ពិតជា​ធ្វើ​ឲ្យ​ពួកគេ​ភ្ញាក់ផ្អើល​មែនទែន​។ ពួកគេ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឈុត​គេង​យប់​នោះ​គង់ វង្សយ៉ាទី អត់​មាន​ពាក់​អាវ​ទ្រនាប់​ទេ ហើយ​អាវ​គេង​យប់​នោះ​ក៏​ស្តើង​ធ្លាក់​សំយេះ ស្ទើរ​ឃើញ​ផែនទ្រូង​ដ៏​ស​ខ្ចី​របស់​នាង​ទាំង​មូល​ទៀត​ផង​។

ជុំវិញ​ការ​បង្ហោះ​រូប​នេះ​អ្នក​និយម​លេង​ប្រព័ន្ធ​ហ្វេសប៊ុក​បាន​បង្ហោះ​ចែករំលែក​គ្នា​ពី​មួយ​ទៅ​មួយ​យ៉ាង​អនាធិបតេយ្យ ហើយ​ពួកគេ​និយាយ​ថា គង់ វង្សយ៉ាទី មិន​គួរ​បង្ហោះ​រូប​បែប​នេះ​នោះ​ទេ ដែល​នាំ​ឲ្យ​ទស្សនិកជន​មិន​ឲ្យ​តម្លៃ ឬ​ក៏​វាយតម្លៃ​ទៅ​លើ​រឿង​ខុស​ក្នុង​នាម​ជា​អ្នក​សិល្បៈ​ម្នាក់​។ ក្រៅ​ពី​ការ​រិះគន់​ក៏​មាន​អ្នក​និយាយ​ប្រើ​ពាក្យ​អសុរោះ​មិន​សមរម្យ​ជាច្រើន​ផង​ដែរ ពាក់ព័ន្ធ​កេរ្តិ៍ខ្មាស​របស់​នាង​ដែល​បញ្ចេញ​ដើមទ្រូង​ស្ទើរ​លេច​សុដន់​បែប​នេះ​។

យ៉ាង​ណា​គេ​មិន​ទាន់​បាន​ឃើញ​តារា​សម្តែង​រូប​នេះ​ឆ្លើយតប​នឹង​ទស្សនិកជន​នៅ​ឡើយ​ទេ​នៅ​លើ​បណ្តាញ​ហ្វេសប៊ុក​នោះ​។

ដើម្បី​ជាក់​ច្បាស់​ថា នោះ​ពិតជា​រូបថត​ដែល​នាង គង់ វង្សយ៉ាទី បង្ហោះ​ដោយ​ខ្លួនឯង​ឬ​ក៏​មាន​អ្នក​មាន​ចេតនា​អាក្រក់​បង្ហោះ​រូប​នាង​ដើម្បី​ជា​ការ​លេងសើច​នោះ ភ្នំពេញ ប៉ុស្តិ៍ ក៏​បាន​ទាក់ទង​ទៅ​កាន់​តារា​រូប​នេះ​ដែរ តែ​បែរ​ជា​មាន​បុរស​ម្នាក់​លើក​ទូរស័ព្ទ​ហើយ​ប្រាប់​ថា ជា​ឪពុក​របស់​នាង​។

បុរស​ដែល​អះអាង​ថា ខ្លួន​ជា​ឪពុក​របស់ គង់ វង្សយ៉ាទី បាន​ឆ្លើយ​ទាំង​ស្រពេចស្រពិល​ថា លោក​មិន​ដឹង​រឿង​កូនស្រី​បង្ហោះ​រូបថត និង​មាន​គេ​រិះគន់​ខ្លាំងក្លា​នោះ​ទេ។ លោក​បាន​ប្រាប់​ថា ទាល់​តែ​សួរ​ម្ចាស់​គេ​ផ្ទាល់​ទើប​ដឹង​ច្បាស់​ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា គង់ វង្សយ៉ាទី នៅ​ពេល​នោះ​(​ម្សិលមិញ​) មិន​នៅ​ផ្ទះ​ទេ នាង​ចេញ​ទៅ​ថត​នៅ​ខាង​ក្រៅ​ជាមួយ​នឹង​ម្តាយ​បាត់​ហើយ ដោយ​នាង​ភ្លេច​ទូរស័ព្ទ​នៅ​ផ្ទះ​។

បុរស​ជា​ឪពុក​តារាស្រី គង់ វង្សយ៉ាទី បាន​និយាយ​ថា​៖​«​នេះ​ជា​ទូរស័ព្ទ​របស់​ម្តាយ យ៉ាទី តែ​ឥឡូវ​គាត់​ចេញ​ក្រៅ​ជាមួយ​យ៉ាទី បាត់​ហើយ ខ្ញុំ​ជា​ឪពុក​របស់​យ៉ាទី​»។ លោក​បាន​បន្ត​ថា​៖​«​ខ្ញុំ​អត់​បាន​ដឹង​រឿង​ហ្នឹង​ផង មើល​ទៅ​ទាល់​តែ​ម្ចាស់​គេ​ហើយ​ទើប​ដឹង តែ​ឥឡូវ​យ៉ាទី ទៅ​ថត​បាត់​ហើយ ភ្លេច​យក​ទូរស័ព្ទ​ទៅ ទូរស័ព្ទ​ហ្នឹង​ខូច​ប៉ុន្មាន​ថ្ងៃ​ហើយ ឥឡូវ​គេ​អត់​មាន​យក​ទូរស័ព្ទ​ទៅ​តាម​ខ្លួន​ទេ»។

ទោះ​បី​ជា​យ៉ាង​ណា ភ្នំពេញ ប៉ុស្តិ៍ រង់ចាំ​ការ​ចេញ​មុខ​បកស្រាយ​របស់​នាង​នៅ​ពេល​ក្រោយ​។

គួរ​បញ្ជាក់​ថា តារា​សម្តែង​ស្រស់​ក្មេង​គង់ វង្សយ៉ាទី កើត​នៅ​ក្នុង​ត្រកូល​អ្នក​ធម្មតា​មួយ​នៅ​ភ្នំពេញ។ គង់ វង្សយ៉ាទី​បាន​ឲ្យ​ដឹង​ថា រូប​នាង​កើត​នៅ​ថ្ងៃ​ទី​១៨​កុម្ភៈ ឆ្នាំ​១៩៩៤ ។ ក្មេងស្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​នេះ បាន​ឲ្យ​ដឹង​ថា​ឪពុក​នាង​ឈ្មោះ គង់​ជី​ជា​មន្ត្រី​ប៉ូលិស អាយុ​៥០​ឆ្នាំ​មាន​ម្តាយ​ឈ្មោះ​ហាស់ ចរិយា ជា​អាជីវករ​អាយុ​៤៩​ឆ្នាំ។ ជាមួយ​នឹង​កម្ពស់​១៦៣​សង់ទីម៉ែត្រ នាង​មាន​ទម្ងន់​៤៨​គីឡូក្រាម​។ នាង​ជា​កូន​ច្បង​នៅ​ក្នុង​ចំណោម​បងប្អូន​បង្កើត​ចំនួន​៣​នាក់ ដែល​មាន​ប្រុស​ម្នាក់​និង​ស្រី​២​នាក់​៕

 

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s