គណៈពង្រឹង មូលដ្ឋាន គណបក្ស ប្រជាជនកម្ពុជា ចុះជួយឃុំស្នឹង ពិនិត្យមើល ការដ្ឋាន ជីកស្រះ និងធ្វើផ្លូវលំ ៣កន្លែង

បាត់ដំបងៈ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ ប្រធានគណៈពង្រឹងមូលដ្ឋាន គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំស្នឹងស្រុកបាណន់ លោក ស្រេង សុខា និង សហការី បានអញ្ជើញចុះពិនិត្យមើលការដ្ឋាន ជីកស្រះធំៗ៣ និងចាក់ដីធ្វើផ្លូវ និងជួសជុលផ្លូវលំ ចំនួន៣កន្លែង ជូនប្រជាពលរដ្ឋ ដែលជាអំណោយរបស់ក្រុម ការងារ ចុះជួយឃុំស្នឹង។

លោក ស្រេង សុខា ប្រធានគណៈពង្រឹងមូលដ្ឋាន គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំស្នឹង ស្រុកបានណន់ បានឲ្យដឹងថា កន្លងមកក្រុមការងារយើង បានកសាង សមិទ្ធិផលជាច្រើន ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ជាក់ស្តែងបច្ចុប្បន្ន ក្រុមការងារបាននិងកំពុងជីកស្រះទឹក ចំនួន៣កន្លែង និងយកអាចម៍ដី ចាក់ធ្វើផ្លូវថ្មី និងជួស ជុលផ្លូវលំ ចំនួន៣កន្លែងផងដែរ ក្នុងនោះមាន៖ ទី១ នៅចំណុចថ្មពេជ្រ ស្ថិតក្នុងភូមិបឹងព្រៃ ឃុំស្នឹង ជីកស្រះទឹក ទំហំ ១៥គុណនិង២៥ម៉ែត្រ មានជម្រៅ ៤ម៉ែត្រ រួច យកអាចម៍ដី ទៅចាក់ធ្វើផ្លូវលំ បានចំនួន ៣០០ម៉ែត្រ និងចាក់បំពេញបន្ថែម បានចំនួន២៥០ម៉ែត្រ។ ទី២៖ នៅចំណុចបន្លាប់ ស្ថិតក្នុងភូមិបឹងក្រសាល ឃុំស្នឹង បានជីក ស្រះទឹក ទំហំ ១៥គុណនិង២៥ម៉ែត្រ មានជម្រៅ ៥ម៉ែត្រ យកដីចាក់ជួសជុលលើផ្លូវលំ ក្នុងភូមិបានប្រវែង ៣៥០ម៉ែត្រ ទី៣៖ នៅចំណុចព្រះវិហារឥស្លាម ស្ថិតក្នុងភូមិ បឹងក្រសាល ឃុំស្នឹង បានជីកស្រះទឹកទំហំ ១៥គុណនិង២៥ម៉ែត្រ មានជម្រៅ៤ម៉ែត្រ ដោយយកអាចម៍ដី ចាក់បំពេញទីធ្លា ក្នុងបរិវេណព្រះវិហារឥស្លាម ដើម្បីត្រៀម ទុកធ្វើសាលារៀន សម្រាប់សិស្សឥស្លាមរៀនសូត្រផងដែរ។

លោក ស្រេង សុខា បានបន្តថា ក្រុមការងារចុះពង្រឹងមូលដ្ឋាន តែងតែចុះសួរសុខទុក្ខជាប្រចាំ និងបានកសាងសមិទ្ធិផល បានជាបន្តបន្ទាប់ ជូនប្រជាពលរដ្ឋ តាម ទម្លាប់របស់គណបក្សប្រជាជនកម្ពុជា តាំងពីយូរណាស់មកហើយ ទម្លាប់គណបក្សយើង មិនដែលហ៊ានសន្យា ជាមួយប្រជាពលរដ្ឋទេ តែជាក់ស្តែងគឺបានធ្វើតាម ជំហានគីង្គក់ រហូតដល់មានការរីកចម្រើន លើគ្រប់វិស័យ មិនដូចបក្សប្រឆាំង ដើរតែសន្យាខ្យល់នោះទេ គឺមិនដែលបានធ្វើអ្វី ជូនប្រជាពលរដ្ឋឡើយ។ ស្រះទឹកទឹក ៣កន្លែង និងជួសជុលផ្លូវលំ ៣កន្លែងនេះ ក្រុមការងារចុះជួយឃុំស្នឹង បានចំណាយថវិកាជាទឹកប្រាក់ អស់ជាង១៨លានរៀល៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s