ប្រជាពលរដ្ឋ​ជាង ១ ម៉ឺន​នាក់ នឹងធ្វើ​មហា​បាតុកម្ម​ទាមទារ​ឲ្យ​លោក កឹម សុខា សុំទោស​

ភ្នំពេញ: នៅសល់​រយៈពេល​៤​ថ្ងៃ​ទៀត បើសិន​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ មិន​ចេញមក​សុំទោស​ជា​សាធារណៈ នៅ​គុក​ទួលស្លែង ដើម្បី​សុំ​ខ​មាល​ទោស​អ្នក​ដែល​បាន​បាត់បង់​ជីវិត​នៅ​គុក​ទួលស្លែង និង​ជនរងគ្រោះ​ដែល​នៅមាន​ជីវិត​នោះទេ មហា​បាតុកម្ម​មួយ នឹង​ផ្ទុះឡើង​នៅ​ដើមខែ​មិថុនា ខាងមុខនេះ​។​
​    ​
​នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​របស់លោក ជុំ ម៉ី ប្រធាន​សមាគម​ជនរងគ្រោះ​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៣​។​
​    ​
​លោក ជុំ ម៉ី បាន​មានប្រសាសន៍ថា បើសិនជា​នៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៣ ដែលជា​ថ្ងៃ​ឱសានវាទ​គ្រប់​ចំនួន​១០​ថ្ងៃ (​គិត​ចាប់ពី​ថ្ងៃទី​២៥ ខែឧសភា ដល់​ថ្ងៃទី​៣ ខែមិថុនា​) លោក កឹម សុខា មិន​ចេញមុខ​មកសុំ​ទោស​ទេ នឹងមាន​មហា​បាតុកម្ម​ដ៍​ធំ​មួយ​កើតមានឡើង ដើម្បី​ទាមទារ​ឲ្យ​លោក កឹម សុខា សុំទោស​ជា​សាធារណៈ​។ ប៉ុន្តែ​កាលបរិច្ឆេទ​នៃ​មហា​បាតុកម្ម​នោះ នៅ​មិនទាន់​កំណត់់​ជាក់លាក់​នៅឡើយ​ទេ អាច​នឹងធ្វើ​នៅ​ថ្ងៃទី​៤ ឬ​ថ្ងៃទី​៥ ខែមិថុនា​។ ដោយ​រង់​ចាំមើល​ថ្ងៃទី​៣ ខែមិថុនា​សិន តើ​លោក កឹម សុខា ចេញមក​សុំទោស​ឬ​អត់​?
​    ​
​ប្រធាន​សមាគម​ជនរងគ្រោះ​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​អះអាងថា មហា​បាតុកម្ម​នេះ នឹងមាន​អ្នកចូលរួម​ប្រមាណ​ជាង ១​ម៉ឺន​នាក់ ដែលជា​ក្រុមគ្រួសារ​ជនរងគ្រោះ និង​ជនរងគ្រោះ​ដែល​នៅ​រស់រានមានជីវិត រួច​ចាក​ផុតពី​របប​ខ្មែរក្រហម​។ រីឯ​ការ​ដង្ហែរ​ក្បួន​មហា​បាតុកម្ម នឹង​ហែរ​ឆ្ពោះទៅកាន់​ផ្ទះ​លោក​កឹម  សុខា ឬ​ក៍​ទៅកាន់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ជនរងគ្រោះ ដែលជា​សាក្សី​រស់​បន្សល់ទុក​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ (​របប​ខ្មែរក្រហម​) កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៣ បានប្រកាស​នៅក្នុង​សន្និសីទកាសែត​ថា នឹងធ្វើ​មហា​បាតុកម្ម ហែរ​ក្បួន​ទៅកាន់​ស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទាមទារ​ឲ្យ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស សង្គ្រោះ​ជាតិ ធ្វើការ​សុំទោស​ជា​សាធារណៈ​នៅ​គុក​ទួលស្លែង ចំពោះ​ពាក្យសំដី​របស់លោក​ដែល​បាន​និយាយថា “​គុក​ទួលស្លែង ជា​សិប្ប​និមិត្ត​”​។​
​    ​
​ការបញ្ចេញ​ប្រតិកម្ម​នេះ បានធ្វើ​ឡើង បន្ទាប់ពី​លោក កឹម សុខា បាន ថា គុក​ទួលស្លែង​ជា​សិប្ប​និមិត្ត និង​ជា​ឆាកល្ខោន​ដែល​វៀតណាម​បានរៀបចំ​ទុក​…​។​

​លោក ជុំ មី បាន​បន្តថា  ក្នុងនាម​ជា​សាក្សីរ​ស់ម្នាក់ លោក​មិនអាច​នៅ​ស្ងៀម ឲ្យ​អ្នកនយោបាយ​ណា​ម្នាក់ បញ្ចេញ​វោហារ​ស័ព្ទ​ជា​សាធារណៈ មួលបង្កាច់ និង​បំភ្លៃ​ថា “​គុក​ទួលស្លែង​ជា​សិប្ប​និមិត្ត​” ហើយ​លោក​ពិតជា​មិនអាច​នៅ​ស្ងៀម ឲ្យ​អ្នកនយោបាយ​នោះ ប្រើ​ភាសារ​បែបនេះ បំភ័ន្ត​ប្រជាជន​កម្ពុជា និង​មនុស្សជាតិ​ទូទាំង​ពិភពលោក បានជា​ដាច់ខាត​។ លោក​មានការ​ឈឺចាប់​ណាស់ គឺ​ឈឺចាប់​ម្តងទៀត និង​ឈឺចាប់​ឥតឧបមា នៅពេលដែល​លោក កឹម សុខា បាន​និយាយ​ជា​សាធារណៈ​ថា “​គុក​ទួលស្លែង ជា​សិប្ប​និមិត្ត​” ហើយ​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺជា “​ឆាកល្ខោន​ដែល​យួន​កុ​ម្មុយ​និ​ស្ត​បានរៀបចំ​ទុក​”​។ សំដី​បែបនេះ​ស្មើនឹង​ការ​មាក់ងាយ​មិនអាច​ប្រកែក​បាន ចំពោះ​វិញ្ញាណ ក្ខ​ន្ធ​របស់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ជាពិសេស​អ្នកស្លាប់​នៅក្នុង​គុក​ទួលស្លែង​នេះ​តែម្តង​។ ម្យ៉ាងទៀត សំដី​នេះ​ជាការ​និយាយ​សម្រាលទោស​ឲ្យ​មេឃាតក ប៉ុល ពត មេដឹកនាំ​កំពូល​កម្ពុជា​ប្រជាធិបតេយ្យ ហើយក៏​មានន័យថា ជាការ​ប្រមាថ​ជីវិត​ប្រជាជន​កម្ពុជា​ដែល​រស់​រងទុក្ខវេទនា ក្នុង​របប​អមនុស្សធម៌​នេះ​។​
​ជនរងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​ទុកពេល​ឲ្យ​លោក កឹម សុខា ចំនួន​១០​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៥ ខែឧសភា ដល់​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៣ បើសិន​មិន​ចេញមក​សុំ​ទេ ពួកគាត់​នឹងធ្វើ​មហា​បាតុកម្ម​ទាមទារ​ឲ្យ​លោក កឹម សុខា សុំទោស​ជា​សាធារណៈ​នៅ​គុក​ទួលស្លែង​៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s