លោក ស៊ុយ សែមៈ គណបក្សប្រជាជនកម្ពុជា នឹងបន្តខិតខំ បម្រើប្រជាជន ឲ្យបានរឹតតែល្អ បន្តទៀត

ពោធិ៍សាត់ ៖ នាវេលាម៉ោង ៨ : ០០ ព្រឹក ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៣នេះ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពល និង ជាប្រធានក្រុមការងារ គណៈកម្មាធិការកណ្តាល ចុះជួយខេត្តពោធិ៍សាត់ រួមនឹង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងារ ចុះជួយស្រុកកណ្តៀង និងបង ប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា ប្រមាណជាង ៣១១៤០ នាក់ បានចូលរួម ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ អគារមណ្ឌល សុខ ភាព កញ្ជរ ស្ថិតនៅភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្តៀង  ដែលបានចាប់ផ្តើម កសាងចាប់ពីថ្ងៃទី០១ ខែ កុម្ភៈ ឆ្នាំ២០១២ ហើយបានបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ មានបណ្តោយ ២៨ ម៉ែត្រ ទទឹង ១០ ម៉ែត្រ សង់លើផ្ទៃដី ២១០៦ ម៉ែត្រការ៉េ មានរបងព័ទ្ធជុំវិញ ១៧៤ ម៉ែត្រ បង្គន់ ១ ខ្នង មាន ៤ បន្ទប់ ចាក់ដីបំពេញទីធ្លា អណ្តូងស្នប់ ១ និងសម្ភារៈបរិក្ខា បម្រើឲ្យអគារមណ្ឌលសុខភាពនេះ ដោយមានការចូលរួម ឧបត្ថម្ភ និង គាំទ្រ និង ចំណាយធន ធានផ្ទាល់ ពីសំណាក់លោក ឯក សុនចាន់ ប្រធានក្រុមការងារ ចុះជួយស្រុកកណ្តៀង និងលោកអគ្គនាយករដ្ឋាករ ទឹកស្វ័យតរាជ ធានី ភ្នំពេញ និងសហការី សរុបអស់ថវិកាសាងសង់ ៧៩.៤១៥ ដុល្លារ ។

ជាកិច្ចចាប់ផ្តើម ក្នុងមតិសំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋ អ្នកចូលរួម លោករដ្ឋមន្រ្តី បានរំលឹកអំពី ប្រវត្តិសាស្រ្ត របស់ប្រទេសជាតិ ចាប់តាំងពីសម័យសង្គមរាស្រ្តនិយម រហូតដល់ពេលបច្ចុប្បន្ននេះ ដែលយើងមាន ការរីកចម្រើនដូចសព្វថ្ងៃ គឺដោយសារនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដូច្នេះយើងត្រូវនាំគ្នា ចេះថែរក្សា សន្តិភាពនេះ ដោយត្រូវចេះជ្រើសរើស អ្នកដឹកនាំប្រទេស ឲ្យបានត្រឹមត្រូវ អ្នកដឹក នាំដែលចេះនាំមក នូវសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងដឹងសុខទុក្ខ ប្រជាជនគ្រប់កាលៈទេសៈ និងបានជម្រាបជូន សមាជិកចូលរួម នូវសមិទ្ធផល ដ៏ច្រើន របស់ក្រុមការងារគណបក្សប្រជាជន ជាក់ស្តែង ការកសាងអគារមណ្ឌលសុខភាពកញ្ជរនេះ គឺបានជួយសង្គ្រោះជីវិតមនុស្ស បានទាន់ពេល វេលា ក្នុងករណីអ្នកជំងឺ ត្រូវការនូវការសង្គ្រោះបន្ទាន់។

លោកបានជម្រាបជូន បងប្អូនប្រជាពលរដ្ឋថា គណបក្សប្រជាជនកម្ពុជា នឹងបន្តខិតខំបម្រើប្រជាជន ឲ្យបានរឹតតែ ល្អបន្តទៀត នៅពេលគណបក្ស ប្រជាជន ដឹកនាំរាជរដ្ឋាភិបាល អាណត្តិក្រោយៗនេះបន្តទៀត ។

ដោយសារការបោះឆ្នោត ខិតជិតមកដល់ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ ដល់ប្រជាជន ខេត្តពោធិ៍សាត់ ដែល បានបោះឆ្នោត ជូនគណបក្សប្រជា ជនស៊ីដាច់ ៤ កៅអីលើ ៤ កៅអី ហើយនឹងស៊ីដាច់បន្តទៀត ៤ កៅអី ទៀត នាពេលបោះឆ្នោតខាងមុខនេះ បើតាមតួលេខ នៃការបោះឆ្នោតឃុំ-សង្កាត់ កន្លងមក និងបានជម្រាបជូន ពីគោល នយោបាយគ្រឹះទាំង ១១ ចំណុច របស់គណបក្សប្រជាជន ដើម្បីចូលរួមក្នុងការបោះឆ្នោត នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ  និងសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលធ្លាប់បោះឆ្នោត ឲ្យគណបក្សដទៃ សូមមេត្តា ងាកមកបោះឆ្នោត ជូន គណបក្សប្រជាជនកម្ពុជាវិញ ដោយហេតុថា គណបក្សផ្សេងៗទាំងនោះ មានមុខតែពេល បោះឆ្នោតតែប៉ុណ្ណោះ ចេះតែដើរសន្យាខ្យល់ សន្យាបោក ប្រាស់ គ្មានបានធ្វើអ្វីជូនប្រជាជនទាល់តែសោះ និង កំពុងតែបែកបាក់ផ្ទៃក្នុងរបស់ខ្លួន ហើយលោកបានចាក់ខ្សែអាត់សម្លេងរបស់លោក គឹម សុខុន ដែលជាប្អូនប្រុស បង្កើតរបស់លោក គឹម សុខា បកស្រាយពីគំនិត បោកប្រាស់ ភូតកុហក របស់ក្រុមបក្សប្រឆាំង ដើម្បីទទួលបាន សន្លឹកឆ្នោត នាពេលបោះឆ្នោតខាងមុខ ជូនដល់បងប្អូនប្រជាជន លោកយាយ លោកតា បានស្តាប់ផងដែរ ។

លោករដ្ឋមន្រ្តី បានជូនបងប្អូនប្រជាពលរដ្ឋ ចូលរួមនូវក្រមាម្នាក់មួយ ថ្នាំ Tiffy ម្នាក់ ២ បន្ទះ សិស្សានុសិស្ស ២៣០ នាក់ ក្នុងម្នាក់ៗទទួលបានសៀវ ភៅ ៣ក្បាល ប៊ិច ១ ដើម លោកគ្រូ អ្នកគ្រូ ៣៨ នាក់ សៀវភៅ ៤ ក្បាល ប៊ិច ២ដើម ថវិកា២០.០០០ រៀល  កងកម្លាំងប្រដាប់អាវុធ ៥០០.០០០ រៀល ប្រគេន ព្រះសង្ឃគង់នៅវត្ត កញ្ជរ ខាងត្បូង នូវការ៉ូឡា សម្រាប់ក្រាលជាន់ទី ៣ ព្រះវិហារ ៦០០ ម៉ែត្រក្រឡាផងដែរ ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s