សាលារៀន អន្តរជាតិ ម៉ូឌេន រៀបចំកម្មវិធីរីករាយ ជូនសិស្សានុសិស្ស ក្នុងទិវា កុមារអន្តរជាតិ ឆ្នាំ2013

Photo by DAP-NEWSភ្នំពេញៈ ជាថ្មីម្តងទៀត ដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ ថ្ងៃទី១មិថុនាឆ្នាំនេះ សាលារៀន អន្តរជាតិ ម៉ូឌេន ហៅកាត់ (M.I.S) គ្រោងរៀបចំ ពិធីជួបជុំមួយ នៅWater Park ដើម្បីផ្តល់ឱកាសដល់ សិស្សានុសិស្សគ្រប់គ្នា បានចូលរួម សប្បាយរីករាយ រយៈពេលពេញ១ថ្ងៃ ។

លោក បុង ពុធរដ្ឋា នាយកសាលារៀន អន្តរជាតិ ម៉ូឌេន បានឱ្យដឹងថា ដូចឆ្នាំមុនៗដែរ ឆ្នាំនេះ សាលារៀនអន្តរជាតិម៉ូឌេន បាននាំប្អូនសិស្សានុសិស្ស ទៅហែលទឹកលេងល្បែងកំសាន្ត នៅសួនទឹក Water Park និងមានលេងល្បែង កំសាន្តផ្សេងៗជាច្រើនទៀត សម្រាប់ប្អូនតូចៗ នៅក្នុងបរិវេណ សាលាម៉ូឌេនផ្ទាល់តែម្តង។

លោកនាយក បានឲ្យដឹងថា សាលាអន្តរជាតិ បានបើកទទួលសិស្ស ឲ្យចូលរៀនតាំងពីឆ្នាំ2004 មកម្ល៉េះ ដោយទទួលបានភាពជោគជ័យ ជាបន្តបន្ទាប់ ហើយសាលា បានបើកបង្រៀនថ្នាក់ ភាសាអង់គ្លេសពេញម៉ោង និងថ្នាក់ក្រៅម៉ោងធ្វើការ ដែលបង្រៀនដោយគ្រូបរទេស សញ្ជាតិដើម កំណើត និយាយភាសាអង់គ្លេសសុទ្ធ ចាប់ពីថ្នាក់មតេ្តយ្យ រហូតដល់ថ្នាក់ខ្ពស់។ M.I.S ក៏មានបើក ថ្នាក់ចំណេះដឹងទូទៅ ពីថ្នាក់មតេ្តយ្យ ដល់ថ្នាក់ទី12 ស្របតាមកម្មវិធីសិក្សាសាលារដ្ឋ ដោយមាន ការទទួល ស្គាល់ពីក្រសួងអប់រំ យុវជននិង កីឡា ផងដែរ។ ការសិក្សាភាសាអង់គ្លេសនៅ M.I.S សិស្សានុសិស្ស នឹងទទួលបានសញ្ញាបត្រ២ ក្នុងស្រុក និងសញ្ញាបត្រ ដែលចេញដោយ សាកលវិទ្យាល័យ Cambridge នៃចក្រភពអង់គ្លេស ដែលមានការទទួលស្គាល់ ជាអន្តរជាតិ និងមានសុពលភាព ជារៀងរហូត។

លើសពីនេះទៅទៀត សាលាក៏មានបង្ហាត់បង្រៀន កម្មវិធីពិសេស ហៅកាត់ថា UCMAS ដែលធ្វើឲ្យសិស្សានុសិស្ស អាចប្រើប្រាស់ខួរក្បាល បានទាំងសងខាង យ៉ាងល្អប្រសើរពិសេស គឺឲ្យកុមារ មានការចងចាំបានល្អ ក្លៀវក្លា រហ័សរហួន ឈ្លៀសវៃ ហួសពីការស្មាន របស់ អាណាព្យាបាល។

សូមបញ្ជាក់ផងដែរថា សាលាមានសាខាទារកដ្ឋានមតេ្តយ្យសិក្សា ម៉ូឌេនឃីដឃែរ (M.K.C) ដែលទទួលមើលថែទារក ពីអាយុ៦ខែ រហូតដល់៦ឆ្នាំ។ សាលាមានថ្នាក់បន្ថែម ចុងសប្តាហ៍ មួយចំនួនដូចជាថ្នាក់សិល្បៈ និងតន្រ្តីដូចជា ហ្គីតា ព្យ៉ាណូ របាំ គំនូរ ការ៉ាតេ បាល់ទាត់ ព្រមទាំងផ្តល់ ឱកាសឲ្យប្អូនៗ សិស្សានុសិស្ស បានបង្ហាញសមត្ថភាព ក្នុងការប្រឡងប្រជែង គំនូរជារៀងរាល់ឆ្នាំ ដែលមាន ការសហការ និងឧបត្ថម្ភ ពីក្រុមហ៊ុន TOYOTA ទៀតផង ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s