ស្រីស្អាត ផលិតកម្ម Musashi នាំយកសម្ភារៈសិក្សា ចែកជូនដល់ប្អូនៗ កុមារកំព្រា ក្នុងសាលាទំពាំង ស្នងឫស្សី

Photo by DAP-Newsភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ច និងការសួរសុខទុក្ខ ដល់កុមារកំព្រា នៅអង្គការអភិវឌ្ឍន៍វិជ្ជាជីវៈ និងអប់រំ កាល ពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ នេះ ក្រុមតារាចម្រៀងវ័យក្មេង របស់ផលិតកម្ម Musashi Entertainment Production បាននាំយកនូវសម្ភារៈសិក្សា មួយចំនួន ទៅចែកជូនដល់ប្អូនៗ ជាកុមារកំព្រា កំពុងតែសិក្សាថ្នាក់ បឋម ក្នុងសាលាទំពាំងស្នងឫស្សី ដែលមានអាសយដ្ឋានស្ថិតក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយ សម្ភារៈទាំងនោះ គឺបានមកពីការជួយឧបត្ថម្ភ ពីសំណាក់ក្រុមហ៊ុន AAP International Cambodia ។

កញ្ញា ងន់ ស្រាំងណារិទ្ធ អ្នកគ្រប់គ្រងទូទៅ ប្រចាំក្នុងផលិតកម្ម Musashi Entertainment Production ដែលស្ថិត ក្នុងឧបសម្ព័ន្ធរបស់ក្រុមហ៊ុន AAP International Cambodia បានថ្លែង ក្នុងពិធីចែកសម្ភារៈសិក្សា ដល់ប្អូនៗជា កុមារ កំព្រា នេះថា “នេះគឺជាសកម្មភាពមនុស្សធម៌មួយ ជួយដល់សង្គម ហើយជាការផ្ដួចផ្ដើមពីក្រុមហ៊ុន ជា ពិសេសប្អូនៗសិល្បការិនី ដែលពួកគាត់ មានគំនិតឲ្យមានជាកម្មវិធីនេះឡើង ។ ជាការពិតពួកយើង កើតមក មានឪពុកម្ដាយជាអ្នកគ្រប់គ្រង ថែរក្សា ឲ្យមានភាពកក់ក្ដៅ ប៉ុណ្ណឹងហើយ យើងមិនទាន់គ្រប់គ្រាន់ទៀត ចុះ ទម្រាំតែប្អូនជាកុមារកំព្រា ប្រាកដជាត្រូវការណាស់ អ្នកដែលជួយជ្រោមជ្រែង ឲ្យមានភាពកក់ក្ដៅ ទាំងមិត្តភក្តិ ក៏ដូចជាពីអ្នករស់នៅក្នុងសង្គមជាមួយគ្នា ដើម្បីឲ្យពួកគេមានក្ដីសង្ឃឹមក្នុងជីវិត និងតស៊ូក្លាយជាមនុស្សល្អ ក្នុងសង្គមជាតិ”។

កញ្ញា ងន់ ស្រាំងណារិទ្ធ បានថ្លែងបន្តទៀតថា” សកម្មភាពជួយដល់ប្អូនៗបន្តិចបន្ទួចនេះ ជាការរួមចំណែកលើក ទឹកចិត្តប្អូនៗកុមារ ដើម្បីឲ្យមានកម្លាំងចិត្តសិក្សា ក្រេបយកចំណេះវិជ្ជា និងក្លាយជាទំពាំងស្នងឫស្សី ក្លាយជា មនុស្ស ល្អ ហើយគិតថា ប្អូនៗនៅតែមានកម្លាំងចិត្ត តស៊ូឲ្យមានអនាគតភ្លឺស្វាង ប្រកបដោយភាពកក់ក្ដៅ..”។

ដោយឡែក អ្នកគ្រូ ហួត ចន្ថា អ្នកចាត់ការទូទៅប្រចាំសាលាទំពាំងស្នងឫស្សី និងតំណាងឲ្យប្អូនៗ សិស្សានុ សិស្ស ទាំងអស់បានថ្លែងថា សម្ភារៈសិក្សាទាំងនេះ ពិតជាមានសារៈសំខាន់ណាស់ ពេលដែលកូនៗបាន ទទួល ហើយ កូនៗត្រូវតែចេះថែរក្សា ឲ្យបានល្អ និងកុំឲ្យបាត់បង់។

អ្នកគ្រូ ហួត ចន្ថា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមតារាចម្រៀងក្នុងផលិតកម្ម Musashi Entertainment Production ក៏ដូចជាក្រុមហ៊ុន AAP International Cambodia ដែលបាននាំយកសម្ភារៈ ចែកជូន ដល់ប្អូនៗ ដែលជាកុមារកំព្រា និងកំពុងតែជួបប្រទះនូវការខ្វះខាត ក្នុងការសិក្សារបស់ពួកគេ។ នេះជាទឹកចិត្ត ចេះជួយគ្នា ជួយដល់កុមារដែលជាទំពាំងស្នងឫស្សី និងក្នុងន័យជួយគាំពារពួកគេ ឲ្យមានពន្លឺក្នុងជីវិត ។

សាលាមត្តេយ្យ និងបឋមសិក្សាទំពាំងស្នងឫស្សីបានចាប់បើកបង្រៀន និងទទួលប្អូនៗជាកុមារកំព្រាឲ្យ ចូល សិក្សា តាំងពីឆ្នាំ២០០០ មកម្ល៉េះ ដោយទទួលបាននូវការឧបត្ថម្ភជាបន្តបន្ទាប់ពីសប្បុរសជន អង្គការនានា ទាំង ក្នុង និងក្រៅប្រទេស ។ ជាក់ស្ដែងថ្មីៗនេះ សាលាបានសាងសង់អាគារសិក្សាថ្មីមួយខ្នង កំពស់៣ជាន់បន្ថែម ទៀត ដែលជាការជួយឧបត្ថម្ភពីសំណាក់លោក ស៊ី ម៉ាស៊ូវ៉ាតារុ (Dr. Shi Mashuwataru) ជាជនជាតិជប៉ុន ដែល បានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងឃើញសាលានេះខ្វះខាតខ្លាំងនូវអាគារសិក្សា។ ម្យ៉ាងទៀត និស្សិតនៅ ជប៉ុន ក៏បានប្រមែប្រមូលជាមូលនិធិ ដែលឈ្មោះថា Arba ជួយដល់សាលានេះដែរ។

បច្ចុប្បន្នសាលាមត្តេយ្យ និងបឋមសិក្សាទំពាំងស្នងឫស្សី មានសិស្ស សរុបចំនួន១៤០ នាក់ ប្រុស ៦៧ នាក់ ស្រី៧៣ នាក់ មានកម្មវិធីសិក្សាដូចសាលារដ្ឋ ចាប់ពីមត្តេយ្យ ដល់ថ្នាក់ទី៦ និងមានគ្រូបង្រៀនសរុប ចំនួន៨ នាក់៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s