ហ្វេស​ប៊ុក​ចេញ​គោល​ការណ៍​កម្ចាត់​ពាក្យ​សម្តី​អសុរោះ​និងស្អប់​ខ្ពើម​ស្ត្រី​

​ស្ថិត​ក្រោម​សម្ពាធ​ដែល​ចេះ​តែ​កើន​ឡើង​ពី សកម្ម​ជន​ និង​ក្រុម​ហ៊ុន​ផ្សព្វ​ផ្សាយ​ Facebook បាន​និង​កំពុង​បង្កើន​កិច្ចប្រឹង​ប្រែង​​ដើម្បី​កម្ចាត់​ចោល​ពាក្យ​សម្តី​ស្អប់​ខ្ពើម​ជាច្រើន​ ជា​ពិសេស​ការ​បរិយាយ​ពី​អំពើ​ហិង្សា​ប្រឆាំង​នឹង​ស្ត្រី ។​វិធានការ​ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៨ ឧសភា​ ២០១៣ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​យុទ្ធនាការ​រយៈ​ពេលវែង​ដោយ​សម្ព័ន្ធ​ភាព​ស្ត្រី​ ​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែលបាន​កំណត់​ថា កាល​ដើម​ឡើយ​មាន​អ្នក​បង្ហោះ​តាម​បណ្តាញ​សង្គម​នេះ​ថា អំពើ​ហិង្សា​ក្នុងគ្រួសារ​ ព្រម​ទាំង​ការ​បំពាន​ផ្លូវ​ភេទ​ចំពោះ​ស្ត្រីជា​រឿង​មិន​សំខាន់​ ។​

អនុប្រធាន​បណ្តាញ​សង្គម​ Facebook អ្នក​ស្រី​ Marne Levine បាន​សរសេរ​នៅ​លើ​វែប​សាយ​ថា​ «ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​វា​ច្បាស់​ណាស់​ថា​ប្រព័ន្ធ​របស់​យើង​នឹង​ត្រូវ​កំណត់​ និង​កម្ចាត់​​ចេញ​នូវ​ពាក្យ​អសុរោះ​ ជាពិសេស​ជុំវិញ​បញ្ហា​សម្តី​ស្អប់​ខ្ពើម​ទាក់​ទង​នឹង​ភេទ ។​ នៅ​ក្នុង​ករណី​មួយ​ចំនួន​ពាក្យ​ទាំង​នោះ​មិន​អាច​យក​ចេញ​បាន​ឆាប់​តាម​ការ​ចង់​បាន​របស់​យើង​ទេ ។​ ចំណែក​ក្នុង​ករណី​មួយ​ទៀត​ ពាក្យ​សម្តី​ដែល​គួរតែ​យក​ចេញ​មិន​ទាន់​ត្រូវ​បាន​ ឬ​បាន​និង​កំពុង​ធ្វើ​ការ​វាយ​តម្លៃ​ដោយ​ប្រើ​លក្ខណៈ​វិនិច្ឆ័យ​ហួស​សម័យ។​ យើង​បាន​និង​កំពុង​ធ្វើការក្នុង​អំឡុង​ពេល​ជាច្រើន​ខែ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​របស់​យើង​ឱ្យ​ឆ្លើយ​តប​ទៅ​នឹង​របាយ​ការណ៍​នៃ​ការ​រំលោភ​បំពាន​ ប៉ុន្តែ​គោល​ការណ៍​ណែនាំ​ដែល​ប្រើ​ដោយ​ប្រព័ន្ធ​ទាំង​នេះ​បាន​ខក​ខាន​មិន​អាច​ចាប់​បាន​រាល់​រឿង​រ៉ាវ​ដែល​រំលោភ​បំពាន​បទ​ដ្ឋាន​​របស់​យើង។​ យើង​ចាំបាច់​ត្រូវ​​ធ្វើ​ឱ្យ​កាន់​តែ​ល្អ​ ហើយ​យើង​នឹង​ធ្វើ» ។​

នៅ​ក្នុង​ការ​បង្ហោះ​របស់​អ្នក​ស្រី​ Levine តាម​បណ្តាញ​សង្គម​ Facebook បាន​សន្យា​ថា ៖​
-ធ្វើ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​គោល​ការណ៍​ណែនាំ​​ដែល​បទដ្ឋាន​សហ​គមន៍​របស់​ខ្លួន​ប្រើ​ប្រាស់​ ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ពី​ពាក្យ​សម្តី​ស្អប់​ខ្ពើម​ដោយ​មាន​ជំនួយ​ពី​ក្រុម​អ្នក​ជំនាញ​ផ្នែក​ច្បាប់​ និង​ក្រុម​របស់​ស្ត្រី ។​
-ធ្វើ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​ការ​ហ្វឹក​ហាត់​សម្រាប់​សមាជិក​ក្រុម​ដែល​ត្រួត​ពិនិត្យ​ពាក្យ​សម្តី​ស្អប់​ខ្ពើម​ ។​
-បង្កើន​គណនេយ្យ​ភាព​សម្រាប់​អ្នក​ប្រើ​ប្រាស់ Facebook ដែលទំព័ររបស់​ខ្លួន​មិន​មាន​លក្ខណៈ​គ្រប់​គ្រាន់​ជា​ពាក្យ​សម្តី​ស្អប់​ខ្ពើម ។​
-អនុវត្ត​គោល​នយោបាយ​ដែល​ទាម​ទារ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ដែល​បង្កើត​ទំព័រ​ដែល​គួរ​ឱ្យ​សង្ស័យ​ត្រូវ​ភ្ជាប់​គណនី​ផ្ទាល់​ខ្លួន​ទៅ​ជា​សាធា​រណៈ ។​
-លើក​ទឹក​ចិត្តក្រុម​ទាំង​ឡាយ​ណាដែល​បាន​និង​កំពុង​ធ្វើ​ការ​លើ​បញ្ហា​ពាក្យ​សម្តី​ស្អប់​ខ្ពើម​ខាង​លើ​បង្កើត​ជា​ក្រុម​សម្ព័ន្ធ​ភាព​ ៕​

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s