អតីតតារាល្បី​ សុខ សោមាវត្តី សម្រាល​បាន​កូន​ស្រី​បង្ហោះក្នុង​ Face book បញ្ជាក់ពីសេច​ក្តី​សុខ

អតីតតារាល្បី​ សុខ សោមាវត្តី សម្រាល​បាន​កូន​ស្រី​បង្ហោះក្នុង​ Face book បញ្ជាក់ពីសេច​ក្តី​សុខតួឯក​រឿង «សង្សារខ្ញុំ​អាប» ដែល​បាន​​រៀបការ​បញ្ចប់​​ភាព​នៅ​លីវ​ និង​ដក​ថយ​ពីសង្វៀន​​សិល្បៈ​បានបង្ហាញ​ពី​សេច​ក្តី​សុខរបស់​នាង​ជា​​មួយ​កូន​ស្រី​ទើបតែ​ឆ្លងទន្លេ ដោយបង្ហោះរូបកូន​ស្រី​ទ្រលុក​ៗ​រំលេចជាមួយ​ស្នាម​ញញឹម​ម្តាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ ដោយចង់​បញ្ជាក់​ថា នេះ​ជាសេចក្តី​សុខ​មួយ​របស់នាងជាជាងតារា​សម្តែង​ខ្លះ​លាក់​លៀម​​មិនចង់​បង្ហាញ​ជីវិត​​ឯក​ជនក្រោយ​​ពេល​រៀប​ការ ។

អតីត​ពិធី​ការិនី​មាន​ឈ្មោះ​បោះ​សំឡេង​របស់​​ទូរទស្សន៍​បាយ័ន​ និង​ជាតួ​ឯក​ក្នុង​​រឿង «ភូមិ​ខ្ញុំស្រស់​ឆើត​ឆាយ» នាង​សុខ សោមាវត្តី ត្រូវ​បាន​ប្រភព​ពី​ទស្សនិក​ជនជាច្រើនវាយ​ប្រហារបែប​ចំអក​ថា «នាងទុំ​មុនស្រគាល» ហេតុ​អ្វីរៀបការមិនទាន់​បាន​មួយឆ្នាំ​​ផង​សម្រាល​​កូនទៅ​ហើយ…  ដោយ​អ្នកខ្លះ​គុណគូរ​ពីថ្ងៃ​រៀបការ​ ២៤ វិច្ឆិកា ២០១២ របស់​នាង​ជា​មួយ​នឹងថ្ងៃ​ចូល​មន្ទីរ​ពេទ្យ​កាល់​ម៉ែតសម្រាល​កូន​នៅថ្ងៃទី៧ ឧសភា ២០១៣ ទើប​តែបាន​ប្រហែល​៦ខែ​ប៉ុណ្ណោះ តើវាស៊ី​គ្នាឬអត់? ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណាក៏ដោយ នាងសុខ សោមាវត្តី ហៅ​ស្រីគជ់ បាន​ក្លាយ​ជា​ម្តាយ​គេ​ទៅ​ហើយ​​នៅ​តែ​មាន​សេចក្តី​​ក្លាហាន​ប្រឈម​មុខ​នឹង​ការ​រិះ​គន់​ ដោយ​ហ៊ានបង្ហាញ​វត្ត​​មាន​កូន​ស្រី​ ទើប​តែ​​ឆ្លង​​ទន្លេ​ថ្មីៗ​មាន​អាយុ​ប្រហែល​១​ខែជា​មួយ​រូប​នាង​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក។

គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​នេះ មាន​​តារា​ស្រីមួយ​ចំនួន​ព្យា​យាម​​លាក់​ប្រភព​ពី​ជីវិតឯក​​​ជនរបស់​ខ្លួនក្រោយ​ពេល​​រៀប​​ការ… អ្នក​ខ្លះ​មិន​ឱ្យដឹង​ពី​ដំណើរ​​ការ​រស់​នៅ… ផ្ទះ​សម្បែង និង​ការ​មាន​​កូន​នោះ​ទេ រហូត​ទាល់​តែ​បែកធ្លាយ​​ជា​យថាហេតុ​ណា​​មួយ​ ទើប​​សារ​ភាព… ​ប៉ុន្តែ​​សម្រាប់​នាង​​សុខ សោមាវត្តី មិន​ដូច្នេះ​ទេ គឺ​​បង្ហាញ​ពី​ដំណើរ​ការ​រស់​នៅ​ខ្លះៗ និង​ការ​មាន​កូន​ជាដើម ។ ​សុខ សោមាវត្តី បាន​រៀប​ការ​​នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា ២០១២ ​ជា​មួយ​លោក​ទូច ដាណារ៉ា ​កូន​ប្រុស​អតីត​ស្នងការ​​រាជ​ធានី​ភ្នំពេញ លោក​ទូច ណារ៉ុថ ​ហើយ​​ទទួល​បាន​សេច​ក្តី​សុខ​លើ​​ទ្រនំ​ស្តុក​ស្តម្ភ​ និង​ត្រូវ​បាន​គេនិយាយ​ថា  នាង​​មាន​សំណាង…។

ជា​​មួយ​ការ​ថត​ផ្សាយ​ពាណិជ្ជ​កម្ម​ ដើរម៉ូដ ខារ៉ាអូខេ ​សុខ​ សោមាវត្តី ដែល​ស្ថិត​ក្នុង​វ័យ​២៤ឆ្នាំ  កម្ពស់​១,៦៣​ម៉ែត្រ ត្រូវ​បាន​គេ​ដឹង​ថា ចូល​ប្រឡូក​ក្នុង​វិស័យ​​សិល្បៈ​ ជា​​ពិសេសចាប់​​​កាន់​តំណែង​ពិធី​ការិនី​ លេងសាច់​ស្រស់​ស្អាត ​មាន​ប្រជា​ប្រិយ​ភាព​នៅ​ទូរទស្សន៍​បាយ័ន​កាល​ពីឆ្នាំ​២០០៦ ហើយ​​មកដល់​អំឡុង​ឆ្នាំ​២០១១ នាងថត​ស្ប៉ត​ពាណិជ្ជកម្ម​បាន​ប្រមាណ​១០០​ស្ប៉ត ​៕

អតីតតារាល្បី​ សុខ សោមាវត្តី សម្រាល​បាន​កូន​ស្រី​បង្ហោះក្នុង​ Face book បញ្ជាក់ពីសេច​ក្តី​សុខ

អតីតតារាល្បី​ សុខ សោមាវត្តី សម្រាល​បាន​កូន​ស្រី​បង្ហោះក្នុង​ Face book បញ្ជាក់ពីសេច​ក្តី​សុខ

អតីតតារាល្បី​ សុខ សោមាវត្តី សម្រាល​បាន​កូន​ស្រី​បង្ហោះក្នុង​ Face book បញ្ជាក់ពីសេច​ក្តី​សុខ

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s