សម្តេចតេជោ ហ៊ុន សែន ផ្ញើសារ លើកទឹកចិត្តកុមារ ក្នុងឱកាស ទិវាកុមារ អន្តរជាតិ ១មិថុនា

ភ្នំពេញ៖ ខណៈកម្ពុជាប្រារព្ធ ទិវាសិទ្ធិពលកម្មកុមារអន្តរជាតិ ១មិថុនា សម្តេចតេជោសែន បានផ្ញើសារលើកទឹកចិត្តកុមារ ដោយសម្តេចបានលើកឡើង ពីគោល នយោបាយ របស់រដ្ឋាភិបាលចំពោះកុមារ និងការអំពាវនាវ ឲ្យដៃគូអន្តរជាតិ បន្តការគាំទ្រកុមារចំទិសដៅ។

ថ្លែងក្នុងឱកាស ចូលរួមទិវាកុមារអន្តរជាតិ១មិថុនា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រដ្ឋាភិបាលបានចាត់ទុក អាទិភាព សម្រាប់កុមារដូចជា ការបង្កើនការអប់រំ ការទប់ស្កាត់ការជួញដូរ ការរំលោភបំពាននានា។

សម្តេចមានប្រសាសន៍ថា រហូតមកទល់នឹងពេលនេះ មានកុមារចំនួន ៤១.៩៨៨នាក់ ត្រូវបានដកចេញ ពីទម្រង់ការងារធ្ងន់ធ្ងរ ដោយពួកគេបានទទួលការ បណ្តុះ បណ្តាល ផ្តល់ជំនាញវិជ្ជាជីវៈ។ ក្នុងនោះ រដ្ឋាភិបាលមានគម្រោងដាក់កុមារ ២.៨០០នាក់ទៀត ក្នុងឆ្នាំ២០១៥ ឲ្យឃ្លាតឆ្ងាយ ពីទម្រង់ការងារធ្ងន់ធ្ងរក្នុង វិស័យកសិកម្ម ការបំរើការងារតាមផ្ទះជាដើម។

សម្តេចមានប្រសាសន៍បន្តថា រីឯករណីជួញដូរលើស្រ្តី និងកុមារក្នុងឆ្នាំ២០១២ មាន ១៣៣ករណី ក្នុងនោះចាប់ជនសង្ស័យចំនួន១៦៥នាក់ ជនបរទេស១២ នាក់ដោយ បានសង្រ្គោះជនរងគ្រោះ ចំនួន៤៨៥នាក់ ក្នុងនោះកុមារមាន ១៥៤នាក់។

សម្តេចមានប្រសាសន៍ថា កុមារជាទំពាំងស្នងប្ញស្សី ចាត់ទុកវិស័យសុខាភិបាលកុមារ ជាអាទិភាពចំបង របស់គោលនយោបាយរដ្ឋាភិបាលថ្មី ក្នុងការការគាំទ្រ។
សម្តេចបន្តថា ការធ្វើយុទ្ធនាការបំដៅ ដោយទឹកដោះម្តាយធ្វើនៅជនបទ គឺខុសកន្លែង ព្រោះជនបទតែងតែ បំបៅទឹកដោះម្តាយទៅហើយ ព្រោះពួកគេគ្មាន លទ្ធភាព ទៅទិញទឹកដោះគោ ដូចអ្នកនៅទីក្រុងនោះទេ។

សម្តេចថា “ខ្ញុំមិនចង់ឲ្យលុយជំនួយ យកមកអភិវឌ្ឍន៍ខុសកន្លែងនោះទេ យុទ្ធនាការត្រូវតែកន្លែងខុស ធ្វើអ្នកជនបទ ដឹងតែបៅដោះម្តាយទៅហើយ ទីដែលអប់រំខ្លាំង គឺអ្នកនៅទីក្រុង ព្រោះម្តាយខ្លះមិនចង់បំបៅកូននោះទេ”។

លោកស្នើឲ្យលោក ម៉ម ប៊ុន ហេង ជារដ្ឋមន្ត្រីសុខាភិបាល ពិនិត្យលើការ ធ្វើយុទ្ធនាការនេះឡើងវិញ ដោយកន្លងមករៀបចំយុទ្ធនាការ ត្រូវតែកន្លែងខុស។ សូមជម្រាប ថា កុមា១៨ឆ្នាំ មាន ៥៤៨.៧០៨នាក់ ស្មើនឹង៤១ភាគរយ នៃកំណើនប្រជាជនកម្ពុជា និងកុមារ៦ឆ្នាំ មានចំនួន ១៩៦.១៤២៨នាក់។ សាលាចំណេះទូទៅ ក្នុងប្រទេស កម្ពុជា មានចំនួន១១៣៧០សាលា ក្នុងនោះសាលាមតេ្តយ្យចំនួន ២៨១៣, សាលាបឋមចំនួន ៦៩១០, អនុវិទ្យាល័យ១២១៤ និងវិទ្យាល័យចំនួន ៤៣៣ ដោយមាន កុមារ ៩៧ភាគរយ ទទួលបានការសិក្សា៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s