ទើប​តែ​រៀប​ការ​បាន​4​ខែ​ បង​ថ្លៃ​ចាប់​រំលោភ​ប្អូន​ថ្លៃ​ស្រី នៅ​ក្នុង​ចម្ការ​អំពៅ​កណ្តាល​ថ្ងៃ

ខេត្តកំពង់ចាម ៖ បុរសល្មោភកាមម្នាក់ឈ្មោះ យិន ប៊ុននី ហៅទូច អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ទើបតែរៀបការប្រពន្ធបាន៤ខែប៉ុណ្ណោះ នៅឃុំវាលម្លូ ស្រុកពញាក្រែក ត្រូវឪពុកក្មេក និងក្រុមសាច់ញាតិចាប់ប្រគល់ឱ្យ នគរបាលនៃអធិការដ្ឋាន នគរបាលស្រុកពញាក្រែក បន្ទាប់ពីជនកំហូចរូបនេះ បានចាប់ប្អូនថ្លៃស្រី អាយុ២០ឆ្នាំ រំលោភសេពសន្ថវៈរហូត បានសម្រេចនៅក្នុងចម្ការអំពៅ ដែលមានចម្ងាយប្រហែល ជា១គីឡូងម៉ែត្រ ពីភូមិគ្រញូង កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី៣ មិថុនា ខណៈពេលប្អូនថ្លៃដើរទៅ បេះបន្លែយកមកលក់ម្នាក់ឯង ។

លោកវរសេនីយ៍ត្រី ប្រាក់ ប៊ុនណុន អធិការនគរបាលស្រុកពញាក្រែក បានឱ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះជាប្អូនថ្លៃ ទៅបេះបន្លែជាច្រើនមុខ នៅក្នុងចម្ការអំពៅរបស់ខ្លួន ដែលសកម្មភាពនេះ នាងតែងតែធ្វើឡើងជារៀងរាល់ថ្ងៃ ដើម្បីយកទៅលក់យក កម្រៃផ្គត់ផ្គង់ជីវភាពគ្រួសារ ។ លោកអធិការបន្តថា ស្របពេលដែលនាងកំពុងដើរ បេះបានបន្លែខ្លះ ដាក់ក្នុងថង់នៅវេលាម៉ោង៤ និង៣០នាទីរសៀល ស្រាប់តែបងថ្លៃឈ្មោះ ប៊ុននី ហៅទូច ដែលនៅជម្រះស្មៅចម្ការអំពៅក្បែរនោះ បានដើរសំដៅមករកនាង ព្រមទាំងយកត្រីមួយក្បាល មកហុចឱ្យ រួចចាប់ដៃនាងក៏រើបម្រះ រត់ចេញបានបន្តិចក៏ត្រូវបងថ្លៃដេញ តាមទាន់ផ្តួលទៅលើដី រួចរំលោភសេពសន្ថវៈរហូតបានសម្រេច ហើយគំរាមសម្លាប់ ប្រសិនបើនាងយករឿង នេះទៅប្រាប់ឪពុកម្តាយឱ្យដឹង ។ នាល្ងាចថ្ងៃដដែល នាងបានប្រាប់រឿងនេះដល់ឪពុកម្តាយឱ្យបានដឹង ។

លោកអនុសេនីយ៍ឯក កែវ នរ៉ាភី អធិការរងនគរបាល ស្រុកពញាក្រែកបានបញ្ជាក់ថា នៅពេលឪពុកម្តាយបានដឹងពីទង្វើមិនគប្បីនេះ ហើយក៏បាននាំគ្នារៀបចំផែនការប្រើវិធានការត្រជាក់ ដោយបានហៅបុរសជា កូនប្រសាឱ្យចុះមកពិភាក្សា ក៏នាំគ្នាចាប់កៀកជាប់នាំមកប្រគល់ឱ្យ សមត្ថកិច្ចអធិការដ្ឋាននគរបាល ស្រុកពញាក្រែក ចាត់ការតាមផ្លូវច្បាប់ ៕

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s