រំលោភក្មួយស្រី សាច់ថ្លៃអាយុ១២ឆ្នាំ ហើយជាប់ខ្នោះ

ពោធិ៍សាត់៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំង នគរបាលស្រុកបាកាន ឃាត់ខ្លួនភ្លាមៗ ក្រោយពេលរូបគេ ធ្វើសកម្មភាព លួងលោមក្មេងស្រី អាយុ១២ឆ្នាំ ម្នាក់ ដែលត្រូវជា ក្មួយសាច់ថ្លៃ បម្រុងយកទៅរំលោភ នៅខាង ក្រោយផ្ទះ របស់ខ្លួនចម្ងាយ៣០០ម៉ែត្រ ស្ថិតនៅភូមិដំណាក់ថ្មី ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួននោះមានឈ្មោះ នោ វ៉ាន់និត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិកើតហេតុ ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ រ.ដ អាយុ១២ឆ្នាំ រស់នៅ ភូមិជាមួយគ្នា ។

ប្រភពពីសមត្ថកិច្ចក៏បានបន្តឲ្យដឹងទៀតថា តាមការសួរចម្លើយ ជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបាននាំ ក្មួយស្រី សាច់ថ្លៃរបស់គេចេញពីផ្ទះទៅរំលោភ នៅខាងក្រោយផ្ទះ ចម្ងាយ៣០ម៉ែត្រពិតប្រាកដ មែន។ ជនសង្ស័យ ក៏បានសារភាពបន្តថា ការរំលោភនោះ គឺមិនបានសម្រេចនោះទេ ដោយគ្រាន់តែរូបគេ យកប្រដាប់ភេទ ញុលៗពី លើប្រដាប់ភេទក្មេងស្រី ក៏ស្រាប់តែទឹកកាម របស់គេបានចេញនៅខាងក្រៅ តែម្តង ។ បន្ទាប់ពីការសួរចម្លើយ សមត្ថកិច្ចនគរបាល កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តទៅតាមច្បាប់ ៕

 

This entry was posted in ព័ត៌មានទូទៅថ្មីៗ. Bookmark the permalink.

Enter your Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s